ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៤៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសពីររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រភពសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះអ៊ីស្រាអែលមួយ គ្រឿងបានទម្លាក់គ្រាប់បែក និងបំផ្លាញផ្ទះលំនៅដ្ឋានមួយខ្នង ដែលផ្លាស់ទីលំនៅប្រជាជននៅក្នុងតំបន់ Jabalia ។ ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីន បានប្រាប់កាសែតស៊ីនហួថា ជនជាតិប៉ាឡេស្ទីន ៣៦នាក់ រួមទាំងកុមារ ១៣នាក់ត្រូវបានសម្លាប់...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៧នាក់ ត្រូវបានសម្លាប់ដោយការ វាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ។ របាយការណ៍បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៧នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើលំនៅដ្ឋានរបស់សាលា Kafr Qasem ដែលបានជម្លៀសប្រជាជន នៅភាគខាងលិចទីក្រុងហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែល...
ហ្គាហ្សា៖ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ថា ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣១.៥៥៣នាក់ហើយ ។ យោងតាមក្រសួងបានឱ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៦៣នាក់ និងរបួសចំនួន១១២នាក់ទៀត ដែលធ្វើឲ្យដឹងចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៣១.៥៥៣នាក់ និងរបួសដល់...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣០.៧១៧នាក់ហើយ និងចំនួន ៧២.១៥៦នាក់ផ្សេងទៀតបានរងរបួស ។ នៅក្នុងរបាយការណ៍បានឲ្យដឹងថា នៅក្នុងអំឡុងពេល ២៤ម៉ោងចុងក្រោយនេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន អស់ចំនួន៨៦នាក់ និងចំនួន ១១៣នាក់ផ្សេងទៀតបានរងរបួស ។ ដែលនេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣០.៧១៧នាក់...
ហ្គាហ្សា៖ លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់ និងបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ខណៈដែលពួកគេកំពុងរង់ចាំជំនួយនៅទីក្រុងហ្គាហ្សា ។ ប្រភពសន្តិសុខ និងពេទ្យប៉ាឡេស្ទីនបានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កងកម្លាំងអ៊ីស្រាអ៊ែល បានបើកការបាញ់ប្រហារទៅលើប្រជាជននៅតំបន់បរិវេណជាប់នឹងប្រទេសគុយវ៉ែត ស្ថិតនៅភាគខាងត្បូងនៃទីក្រុង ហ្គាហ្សា ខណៈដែលពួកគេកំពុងរង់ចាំរថយន្តជំនួយដែលផ្ទុកដោយទៅម្សៅ ។ គួររំលឹកថា កាលពីព្រឹកថ្ងៃអាទិត្យ...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២២ ខែកុម្ភៈនេះថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា បានកើនឡើងដល់ ២៩,៤១០នាក់ និង៦៩,៤៦៥នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើង។ ប្រភពបានបន្ថែមថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩៧នាក់ និងរបួស ១៣២នាក់ផ្សេងទៀតក្នុងរយៈពេល...
យេរ៉ូសាឡឹម៖ នៅក្នុងជំរុំជនភៀសខ្លួននៅតំបន់ West Bank ដែលកាន់កាប់ដោយប្រទេសអ៊ីស្រាអ៊ែល ដែលមានពលរដ្ឋប៉ាឡេស្ទីនរស់នៅទីនោះ ដែលពួកគេពឹងផ្អែកលើទីភ្នាក់ងារ អង្គការសហប្រជាជាតិ ហៅកាត់ថា UNRWA សម្រាប់ការអប់រំ និងការថែទាំសុខភាព មានការព្រួយបារម្ភថា សេវាសំខាន់ៗនឹងត្រូវកាត់ផ្តាច់ ដោយសារម្ចាស់ជំនួយបានផ្អាកការផ្តល់មូលនិធិ ជុំវិញការចោទប្រកាន់សមាជិកបុគ្គលិក បានចូលរួមក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស់ ។ ភាគច្រើននៃការផ្តោតទៅលើ ជោគវាសនារបស់ទីភ្នាក់ងារជំនួយ...
ហ្គាហ្សា៖ ចំពេលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្ត និងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅតំបន់ហ្គាហ្សាស្ទ្រីប ប្រជាជនប៉ាឡេស្ទីន នៅក្នុងឡោមព័ទ្ធនៅតែរក្សាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកជីវិតធម្មតាវិញនៅក្នុងឆ្នាំថ្មីឆ្នាំ២០២៤ ។ លោកស្រី Shaimaa al-Yazgi អាយុ ២៦ ឆ្នាំជាម្តាយដែលមានកូន ៤នាក់ត្រូវបានបង្ខំឱ្យផ្លាស់ទី១១ ដងជាមួយគ្រួសាររបស់លោកស្រីពីកន្លែងមួយទៅកន្លែងមួយទៀត សម្រាប់ការរត់គេចខ្លួនតូចចង្អៀតពីការស្លាប់ចំពេលមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែល។ ស្ត្រីជនជាតិប៉ាឡេស្ទីនបានប្រាប់កាសែតស៊ិនហួថា “ពេលខ្លះ យើងត្រូវបានគេបង្ខំឱ្យរត់តាមដងផ្លូវ ហើយលាក់ខ្លួននៅក្នុងផ្ទះរបស់មនុស្សចម្លែក...
ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ហ្គាហ្សា បានប្រកាសថាចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីន នៅក្នុងការឡោមព័ទ្ធបានកើនឡើងលើសពី ១២,០០០ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់កាលពីថ្ងៃទី០៧ ខែតុលា។ លោក Ismail al-Thawabta អគ្គនាយកនៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្នុងចំណោមអ្នកស្លាប់មានកុមារ ៥,០០០ នាក់ និងស្ត្រី ៣,៣០០ នាក់ ដោយបន្ថែមថាមនុស្សជាង ៣០,០០០នាក់បានរងរបួសផ្សេងៗគ្នា។ លោក Al-Thawabta បានលើកឡើងថា ចំនួនអ្នកបាត់ខ្លួនបានកើនលើស...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ចំនួនពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៩.៤៨៨នាក់គិតត្រឹមថ្ងៃសៅរ៍ ខណៈដែលជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលបានចាប់ផ្តើមកាលពី៤សប្តាហ៍មុន បង្ហាញសញ្ញានៃការបញ្ចប់ ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល មានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងដូច្នេះ ។ លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល...