ព័ត៌មានជាតិ
ពូជស្រូវ «ចំប៉ីស៧០» មានអាយុកាលខ្លី ជាជម្រើសថ្មី សម្រាប់កសិករ
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញនូវ ពូជស្រូវ «ចំប៉ីស៧០» ដែលជាពូជស្រូវស្រាលក្រអូប ត្រូវសម្រេចបាន បន្ទាប់ពីធ្វើពិសោធន៍ និងបង្កាត់អស់រយៈពេល៩ឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) តាមរយៈការបង្កាត់ រវាងពូជស្រូវផ្ការំដួល ជាប្រភេទពូជស្រូវស្រាល ប្រកាន់រដូវ ដែលមានគុណភាពល្អប្រណីត ជាមួយនិងស្រឡាយស្រូវ...