ព័ត៌មានអន្តរជាតិ
ចិន ជំរុញឲ្យជប៉ុន សញ្ជឹងគិតអំពីអំពើ ឃោរឃៅរបស់ ពួកហ្វាស៊ីស ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យប្រទេសជប៉ុន ឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅ ទៅលើអំពើឃោរឃៅ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របស់ពួកហ្វាស៊ីសនិយម យោធានិយមជប៉ុន កាលពីអតីតកាល ហើយទទួលបានទំនុកចិត្ត ពីប្រជាជនជុំវិញពិភពលោក តាមរយៈសកម្មភាពជាក់ស្តែង។ អ្នកនាំពាក្យក្រសួងការបរទេសលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើការ វាយប្រហាររបស់ជប៉ុនលើកំពង់ផែ Pearl Harbor...