LISBON ៖ យ៉ាងហោចណាស់ មនុស្សចំនួន៣នាក់បានស្លាប់ និង៧នាក់ទៀតបានបាត់ខ្លួន ក្រោយពីទូកនេសាទចំនួន ១គ្រឿងបានលិចកាលពីព្រឹកថ្ងៃពុធ នៅឯឆ្នេរសមុទ្រ Marinha Grande នៅក្នុងទីក្រុង Leiria ប្រទេសព័រទុយហ្គាល់ ។ អាជ្ញាធរដែនសមុទ្រជាតិ របស់ប្រទេសព័រទុយហ្គាល់ បានឲ្យដឹងថា មនុស្សចំនួន៧នាក់ត្រូវបានជួយសង្គ្រោះ ។ អ្នកនេសាទ២នាក់ក្នុងចំណោមអ្នកនេសាទដែលជួយសង្គ្រោះបានស្ថិតក្នុងស្ថានភាពតក់ស្លុត និងម្នាក់ទៀតស្ថិតក្នុង” ភាពឈឺចាប់ធ្ងន់ធ្ងរ”...
LISBON៖ មនុស្ស២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីយន្តហោះ១គ្រឿងបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ នៅជិតអាកាសយានដ្ឋាន Leiria នៅភាគកណ្តាលប្រទេសព័រទុយហ្គាល់ ។បញ្ជាការរងតំបន់ សម្រាប់សង្គ្រោះបន្ទាន់ និងការពារជនស៊ីវិល នៃតំបន់អាកាសយានដ្ឋាន Leiria បានបញ្ជាក់ថា យន្តហោះបានធ្លាក់នៅលើផ្លូវជាតិលេខ១០៩ត្រូវបានបិទ សម្រាប់ការងារជួសជុល ។ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានឲ្យដឹងថា ការធ្លាក់យន្តហោះ ultralight បានធ្វើឱ្យបុរសជនជាតិព័រទុយហ្គាល់ ២នាក់អាយុ៣២ និង៣៩ឆ្នាំ...
បរទេស៖ យន្តហោះពីរគ្រឿងបានបុកគ្នា នៅកណ្តាលអាកាសអំឡុង ពេលព្រឹត្តិការណ៍សម្តែងរបស់យន្តហោះ Beja Air Show នៅភាគខាងត្បូងប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យអ្នកបើកយន្តហោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបទ្ទវហេតុដ៏គ្រោះថ្នាក់នេះ បានកើតឡើងក្នុងអំឡុងពេលបង្ហាញក្នុងព្រឹត្តិការណ៍ដោយក្រុម Yaksars ដែលជាក្រុមអាកាសចរព័រទុយហ្គាល់-អេស្បាញ...
LISBON៖ យោងតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា រវាងប្រទេសព័រទុយហ្គាល់ និងអ៊ុយក្រែន កាលពីថ្ងៃអង្គារ ប្រទេសព័រទុយហ្គាល់ នឹងផ្តល់ឱ្យអ៊ុយក្រែនយ៉ាងហោចណាស់១២៦លានអឺរ៉ូ ស្មើនឹងប្រហែល១៣៧លានដុល្លារ នៅក្នុងឆ្នាំនេះសម្រាប់ “ស្តារប្រទេសអ៊ុយក្រែនឡើងវិញ” ។ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលខ្លី របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទៅកាន់ប្រទេសព័រទុយហ្គាល់ ដែលជាការឈប់ចុងក្រោយនៃដំណើរទស្សនកិច្ច របស់លោកទៅកាន់បណ្តាប្រទេសអឺរ៉ុបមួយចំនួន ភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការទ្វេភាគីរយៈពេល១០ឆ្នាំក្នុងវិស័យសន្តិសុខ...
លីសប៊ន៖ ទីភ្នាក់ងារសារព័ត៌មាន Lusa របស់ប្រទេសនេះ បានរាយការណ៍ថា ព័រទុយហ្គាល់ កាលពីថ្ងៃអង្គារ បានប្រកាសការសម្រេចចិត្ត របស់ខ្លួនក្នុងការបណ្តេញបុគ្គលិកចំនួន ១០ នាក់នៃស្ថានទូតរុស្ស៊ី នៅទីក្រុងលីសប៊ន។ យោងតាមភ្នាក់ងារសារព័ត៌មាន Lusa ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា និយោជិតត្រូវបានប្រកាសថា “បុគ្គលដែលមិនមែនជា grata” ហើយត្រូវបានតម្រូវឲ្យចាកចេញ ពីប្រទេសក្នុង រយៈពេលពីរសប្តាហ៍។...
លីសប៊ន៖ ប្រធានាធិបតីព័រទុយហ្គាល់លោក Marcelo Rebelo de Sousa បានចុះហត្ថលេខាលើក្រឹត្យ ដែលបង្កើតជាផ្លូវការនូវ ការរំលាយសភាព័រទុយហ្គាល់ ដោយអំពាវនាវឱ្យមានការ បោះឆ្នោតនីតិបញ្ញត្តិដំបូង សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ យោងតាមរដ្ឋធម្មនុញ្ញព័រទុយហ្គាល់ ក្នុងអំឡុងពេលដែល សភាត្រូវបានរំលាយ អំណាចនីតិបញ្ញត្តិនឹង ត្រូវបានតំណាងដោយ “គណៈកម្មាការអចិន្ត្រៃយ៍ នៃសភាសាធារណៈរដ្ឋ” នេះបើយោងតាមការចុះផ្សាយ...
លីសប៊ន៖ ប្រធានាធិបតីព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa បានប្រកាសការសម្រេចចិត្ត រំលាយសភា និងរៀបចំការបោះឆ្នោតទូទៅថ្មី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកប្រធានាធិបតី បានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិ របស់លោកក្នុងគោលបំណង ដើម្បីដោះស្រាយវិបត្តិ នយោបាយបន្ទាប់ពីថវិការដ្ឋ...
លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ប្រភពផ្លូវការមួយចេញដោយ ANA ដែលជាក្រុមហ៊ុនគ្រប់គ្រង ព្រលានយន្តហោះព័រទុយហ្គាល់ បានឲ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុន Groundforce បាន ធ្វើកូដកម្មបង្កឲ្យមានការលុបចោល ជើងហោះហើរចំនួន៣២៧ កាលពីថ្ងៃអាទិត្យ ។ ក្នុងចំណោមអ្នកមកដល់៥១១ជើង និងការចាកចេញដែលបានគ្រោង កាលពីថ្ងៃអាទិត្យចំនួន៣៣០១ ត្រូវបានលុបចោលនៅឯព្រលានយន្តហោះ Lisbon...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសព័រទុយហ្គាល់ ទើបតែបានទទួលបានកញ្ចប់ប្រាក់ គាំទ្រ ពីសំណាក់សហភាព អ៊ឺរ៉ុបឬ EU ប្រមាណជា ២,៤១ ពាន់លានអ៊ឺរ៉ូ ក្រោមគម្រោងកម្មវិធី ដែលមានឈ្មោះថា SURE។ ប្រភពដដែលបានឲ្យដឹងដែរថា នេះគឺជាកញ្ចប់ប្រាក់លើកទី២ ហើយដែលព័រទុយហ្គាល់ បានទទួលដោយកាលពីគ្រា មុនខ្លួនទទួលបានប្រមាណ...
លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា រដ្ឋាភិបាលរបស់ប្រទេសព័រទុយហ្គាល់ បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានចំណាយប្រាក់ ចំនួន៩១៥,៩លានអឺរ៉ូ ស្មើនឹង១,១១ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆំាង នឹងជំងឺឆ្លងរាតត្បាតកូរ៉ូណា ។ ទិន្នន័យផ្លូវការបានបង្ហាញថា ការចំណាយលើប្រព័ន្ធសុខាភិបាល របស់ប្រទេសេបានកើនឡើងដល់ ១១,៣ភាគរយ គិតត្រឹមខែមករា ឆ្នាំ២០២១ ធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន ហើយភាគច្រើនៃការចំណាយគឺ...