វៀងច័ន្ទ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ពលរដ្ឋឡាវ ត្រូវបានជំរុញឱ្យត្រៀមខ្លួនសម្រាប់ទទួលរងនូវឥទ្ធិពលដែលអាចកើតមានឡើងដោយសារព្យុះទីហ្វុង Koinu ដែលនឹងឆ្លងកាត់ប្រទេសឡាវគិតចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៥ ខែតុលា ដោយនាំមកនូវទឹកភ្លៀង ផ្គរ រន្ទះ និងខ្យល់បក់បោកខ្លាំងម្តងម្កាលនៅទូទាំងប្រទេសនេះ ។ របាយការណ៍ដែលចេញផ្សាយដោយនាយកដ្ឋានឧតុនិយម និងជលសាស្ត្រស្ថិតក្រោមឳវាទក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ នៅថ្ងៃអង្គារ នេះបានឲ្យដឹងថា ភ្លៀង...
តៃប៉ិ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ ព្យុះទីហ្វុង Koinu បានធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងនៃកោះតៃវ៉ាន់ ដោយនាំមកនូវភ្លៀងធ្លាក់ចុះខ្លាំង និងខ្យល់បោកបក់ខ្លាំង និងនាំឱ្យមានការលុបចោលជើងហោះហើរជាង១០០ក៏ដូចជាការផ្អាកការងារ និងសាលារៀន ។ បើយោងតាមហានិភ័យនៃព្យុះត្រូពិច ព្យុះទីហ្វុង Koinu ត្រូវបានគេរំពឹងថា នឹងបោកបក់នៅឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះតៃវ៉ាន់ ក្បែរទីក្រុង Taitung...
តៃប៉ិ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា កោះតៃវ៉ាន់បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុនៅថ្ងៃអង្គារនេះ ខណៈដែលព្យុះទីហ្វុង Koinu កំពុងខិតជិតមកដល់ ហើយអាចនឹងបោកបក់នៅចុងសប្តាហ៍នេះ ដោយនាំមកនូវខ្យល់ព្យុះ និងភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងដល់ផ្នែកជាច្រើននៅភាគអាគ្នេយ៍នៃដែនកោះនេះ ។ ការិយាល័យអាកាសធាតុបានចេញការព្រមាននៅថ្ងៃអង្គារនេះ បន្ទាប់ពីបានចេញការប្រកាសអាសន្នលើដែនសមុទ្រកាលពីល្ងាចថ្ងៃចន្ទ ។ ព្យុះ Koinu កំពុងរំកិលខ្លួនទៅភាគពាយ័ព្យ ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន១៦២គីឡូម៉ែត្រក្នុង១ម៉ោង ។...