ព័ត៌មានអន្តរជាតិ
គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ៖ ព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងាក្រុងប៉េកាំង បានបង្កើតផលប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព
ថ្ងៃទី១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានចេញផ្សាយអត្ថបទវាយតម្លៃ ជាវិជ្ជមានចំពោះសមិទ្ធផល និងឥទ្ធិពលនៃព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានលើកឡើងក្នុងអត្ថបទនេះថា ក្នុងរយៈពេលជិតមួយឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឥឡូវនេះកីឡដ្ឋានរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាទាំងអស់ បានផ្តល់សេវាកម្មដល់សាធារណជន និងអត្តពលិកក្នុងតំបន់។ ឧស្សាហកម្មកីឡាព្រិលទឹកកក របស់ប្រទេសចិនកំពុង រីកចម្រើនយ៉ាងផុលផុស។ កីឡាអូឡាំពិករដូវរងា បានទាក់ទាញជនជាតិចិនប្រហែល...