ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ៖ ព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងាក្រុងប៉េកាំង បានបង្កើតផលប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព

ថ្ងៃទី១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានចេញផ្សាយអត្ថបទវាយតម្លៃ ជាវិជ្ជមានចំពោះសមិទ្ធផល និងឥទ្ធិពលនៃព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានលើកឡើងក្នុងអត្ថបទនេះថា ក្នុងរយៈពេលជិតមួយឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឥឡូវនេះកីឡដ្ឋានរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាទាំងអស់ បានផ្តល់សេវាកម្មដល់សាធារណជន និងអត្តពលិកក្នុងតំបន់។ ឧស្សាហកម្មកីឡាព្រិលទឹកកក របស់ប្រទេសចិនកំពុង រីកចម្រើនយ៉ាងផុលផុស។

កីឡាអូឡាំពិករដូវរងា បានទាក់ទាញជនជាតិចិនប្រហែល ៣៤៦ លាននាក់ឱ្យចូលរួម លេងកីឡាព្រិលទឹកកក ដែលបានបង្កើតផលប្រយោជន៍ ផ្នែកសង្គមនិងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ និងប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនចិន។ យោងតាមការព្យាករណ៍របស់ វិទ្យាស្ថានសិក្សាទេសចរណ៍ចិនឱ្យដឹងថា ក្នុងអំឡុងពេលរដូវកាលព្រិលទឹកកក ចន្លោះពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៥ ឧស្សាហកម្មទេសចរណ៍រដូវរងា របស់ប្រទេសចិនត្រូវបានរំពឹងថា នឹងទទួលបានភ្ញៀវទេសចរចំនួនជាង ៥២០ លាននាក់ ហើយទំហំចំណូលត្រូវ បានព្យាករណ៍ថានឹងលើសពី ៧២០ ពាន់លានយាន់ប្រាក់ចិន។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបន្សល់កេរដំណែលដ៏សំខាន់ ផ្នែកសមភាពយេនឌ័រទៀតផង ។ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងមានសមាមាត្រ អត្តពលិកស្ត្រីច្រើនជាងគេនៅក្នុង ចំណោមព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាមុនៗ ៕

To Top