អត្ថបទ

របាយការណ៍ទីផ្សារ ការជ្រើសរើសបុគ្គលិក តាមវេទិកា CamboJob នៅកម្ពុជាឆ្នាំ ២០២២

ឆ្នាំ ២០២២ កន្លងទៅ គឺជាឆ្នាំទី ៣ ដែលយើងទាំងអស់គ្នាបានប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី។ ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកបាន និងកំពុងប្រយុទ្ធគ្នាជាមួយនឹងជំងឺកូវីដ-១៩ អស់ ៣ ឆ្នាំមកនេះ ចំនួនបុគ្គលដែលមានសមត្ថភាពខ្លាំងបានថយចុះ ហើយអ្នកទន់ខ្សោយមានការកើនឡើងខ្ពស់។

ក្រោមវិធានការបង្ការ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដ៏មានប្រសិទ្ធភាព កម្ពុជាបានរើបំរះពីជំងឺរាតត្បាត កូវីដ-១៩ លឿនជាងការរំពឹងទុក។ នៅឆ្នាំ ២០២២ ក្នុងពេលដែលកម្ពុជាមានស្ថេរភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ កម្ពុជាបានក្លាយជាប្រទេសមួយដែលមានស្ថានភាពផ្នែកសេដ្ឋកិច្ចស្ទុះងើប​ខ្ពស់បំផុត ទាក់ទាញការ    ចាប់អារម្មណ៍​ខ្លាំង​ពីវិនិយោគិន និងក្រុមហ៊ុនទូទាំងពិភពលោក ​បង្កើតឲ្យមានឱកាសការងារ រីកដុះដាលដូចផ្សិត​​​​  ជម្រុញភាពរស់រវើកទៅក្នុងទីផ្សារការងារកម្ពុជា។

ថ្មីៗនេះ CamboJob វេទិកាជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិត ដែលមានការទទួលស្គាល់ច្រើនបំផុតនៅកម្ពុជា បានចេញផ្សាយនូវ “របាយការណ៍ទីផ្សារជ្រើសរើសបុគ្គលិកតាម អ៊ីនធឺណិតនៅកម្ពុជាឆ្នាំ ២០២២” ដោយផ្តោតលើទិដ្ឋភាពទាំងបួន​មកវិភាគ ដែលចំណុច   ទាំង ៤ នោះរួមមានទីផ្សារការងារ និយោជក បេក្ខជន និងបរិយាកាសការងារ ដើម្បីស្វែងយល់បន្ថែមពីតថភាព និងសក្តានុពលប្រជាជនកម្ពុជាក្នុងវិស័យការងារ និងពលកម្មឆ្នាំ២​០​២​២​។

០១. ការយល់ដឹងអំពីទីផ្សារការងារ៖

បែបបទថ្មីនៃតម្រូវការ និងការផ្គត់ផ្គង់ធនធានមនុស្ស

នៅក្នុងយុគសម័យក្រោយការរីករាលដាល

.១ ឱកាសការងារកើនឡើងយ៉ាងខ្លាំង ខណៈការផ្គត់ផ្គង់កម្លាំងពលកម្មនៅខ្វះខាត

បន្ទាប់ពីជំងឺរាតត្បាតនៅឆ្នាំ ២០២០​ ដ៏លំបាកពីរឆ្នាំជាប់ៗគ្នាមក ទីបំផុតទីផ្សារជ្រើសរើសបុគ្គលិកបានចាប់ផ្តើមកើនឡើងវិញនៅឆ្នាំទី ៣។ ក្នុងគ្រាដែលមនុស្សអាចរៀនរស់ក្នុង​   បរិបថជំងឺកូវីដ-១៩ ​ទីផ្សារការងារក៏ល្អឡើងវិញប្រៀបដូចពាក់ចាស់ថាក្រោយភ្លៀងមេឃស្រឡះ។ ​

ទិន្នន័យបានបង្ហាញថានៅឆ្នាំ ២០២២ តម្រូវការការងារពីសំណាក់និយោជកនៅលើ     ​ទីផ្សារ​​​​​ជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិតបានកើនឡើង 8.3% ដែលជាកម្រិតចំនួនមួយកៀកបំផុត​ធៀប​ទៅនឹងមុនការរីករាលដាលជំងឺក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។  ទាំងនេះបានបង្ហាញថា ស្ថានភាពបន្ទាប់ពីជំងឺរាតត្បាត មានភាពល្អប្រសើរឡើង  ហើយវិនិយោគិន និងសហគ្រិន​ក៏ចាប់ផ្តើមមានទំនុកចិត្តឡើងវិញក្នុងបរិយាកាសធុរកិច្ចរបស់កម្ពុជា។

ដោយសារតែការចាប់ផ្តើមនៃយុទ្ធសាស្ត្រ ” រៀនរស់ក្នុងបរិបថកូវីដ-១៩” នៅដើមឆ្នាំ ២០២១ ឧស្សាហកម្មទេសចរណ៍របស់កម្ពុជាបានចាប់ផ្តើមឡើងវិញ ដែលរំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រហែល ២.២ លាននាក់នៅឆ្នាំ ២០២២ ខាងមុខ។   ការកើនឡើងនៃកំណើនភ្ញៀវ​ទេសចរចូលមកក្នុងប្រទេសក៏បានជួយជំរុញដល់ការកើនឡើងនៃឱកាសការងារផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាននិយាយនៅក្នុងកិច្ចប្រជុំមួយដើម្បីលើកកម្ពស់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍បន្ទាប់ពីការរីករាលដាលនៃជំងឺនេះ ថា កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤ លាននាក់នៅឆ្នាំ ២០២៣ ។ ក្រៅពីទេសចរណ៍ហើយនោះ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងសកម្មភាពសេដ្ឋកិច្ចនៅក្នុង  ឧស្សាហកម្មផ្សេងទៀត ក៏ត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់ ដែលជួយឲ្យការធ្វើពានិច្ចកម្មកាន់តែមានស្ថេរភាព។

ក្នុងឆ្នាំ ២០២២ មានវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនបានផ្តោតលើឱកាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជាឡើងវិញ ហើយការវិនិយោគថ្មីនេះបានបង្កើតជាឱកាសការងារយ៉ាងច្រើន។ គេអាចសង្កេតឃើញថាតម្រូវការជ្រើសរើសនិយោជកនៅតែបន្តកើនឡើងជារៀងរាល់ខែពេញមួយឆ្នាំ ២០២២។

បើប្រៀបធៀបនឹងឆ្នាំ ២០២១ យើងអាចដឹងបានថាបម្រែបម្រួលនៃកំណើនការងារប្រចាំខែនៅឆ្នាំ ២០២២ នៅមានទំហំតូចជាង រីឯរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងមូល នឹងមានស្ថេរភាព ហើយចំនួនការងារនឹងកើនឡើងជាលំដាប់។

លោក Yang Jianping អ្នក​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​បាន​ចង្អុល​បង្ហាញ​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ស្ថិរភាព និង​មានសន្ទុះ​កើនឡើង​ក្នុង​រយៈពេលពី ២ ទៅ ៣ ឆ្នាំ​ខាង​មុខ។ ក្នុង​អំឡុង​ពេល​នោះ ឆន្ទៈ​ក្នុង​ការ​វិនិយោគពីបរទេស​ចូល​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ភាព​រីកចម្រើន​ខ្លាំង។

ទោះបីជាបរិយាកាសវិនិយោគ និងតម្រូវការការងារមានភាពប្រសើរឡើងក៏ដោយ ក៏បញ្ហានៃកង្វះកម្លាំងពលកម្មនៅតែមាន។

ក្នុងការប្រៀបធៀបសមាមាត្រការងារ ទៅនឹងតម្រូវការការងារ និងការស្វែងរកការងារធ្វើក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជាអចលនទ្រព្យ និងថាមពល ឃើញថានៅមានកម្រិត​ខ្ពស់ ហើយនិយោជក និងអ្នកស្វែងរកការងារអាចស្វែងរកគ្នាទៅវិញទៅមកក្នុងវេទិការមួយដែលទុកចិត្តបាន​ និងមានស្ថេរភាព។

ទោះជាយ៉ាងនេះក្តី ការស្វែងរកមុខតំណែងក្នុងវិស័យនានាដូចជា ផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម អង្គការមិនរកប្រាក់កម្រៃ វិស័យអប់រំ ច្បាប់ និងឧស្សាហកម្មទំនាក់ទំនងតាមអេឡិចត្រូនិក នៅមានការខ្វះខាតយ៉ាងខ្លាំង ដែលធ្វើឲ្យការស្វែងរកការងារធ្វើនៅតែមានការប្រកួតប្រជែងខ្លាំង​ផង​ដែរ។

                   បើឈរលើផ្នែកមុខតំណែងវិញ យើងអាចឃើញបានថា កំណើននៃការជ្រើសរើសបុគ្គលិកផ្នែកបកប្រែគឺមានចំនួនច្រើន នេះគឺដោយការតែការចូលមកនៃវិនិយោគិនបរទេសក្នុងប្រទេសកម្ពុជា។ ហើយមុខដំណែងមួយនេះ មានកម្រិតតម្រូវការឡើងខ្ពស់មួយ មានតួរលេខលើសពី ០,៥ ប៉ុន្តែយ៉ាងណាក្តីតម្រូវការ និងការផ្គត់ផ្គង់គឺមានតុល្យភាព។

.២ ការកាត់បន្ថយប្រាក់ខែនៅឆ្នាំ 2022 ខុសៗគ្នាទៅតាមសហគ្រាស

នៅក្នុងអំឡុងពេលស្តារសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាត និងក្នុងបរិយាកាសនៃប្រើកម្លាំងពលកម្មច្រើន ក្រុមហ៊ុនភាគច្រើនបានកំណត់ការចំណាយទៅលើបុគ្គលិកយ៉ាងខ្លាំង។ ទិន្នន័យបង្ហាញថាប្រាក់ខែការងារជាមធ្យមដែលផ្តល់ដោយនិយោជកក្នុងឆ្នាំ ២០២២ នឹងធ្លាក់ចុះពី ៧២៧ ដុល្លារក្នុងឆ្នាំ ២០២១ មកត្រឹម ៦៣៥ ដុល្លារដែលធ្លាក់ចុះ ១២.៦៨ ភាគរយ ប៉ុន្តែតួរលេខនេះនៅតែខ្ពស់ជាងប្រាក់ខែមធ្យម ៥១៩ ដុល្លារក្នុងឆ្នាំ ២០១៩ ។

បើប្រៀបធៀបជាមួយនឹងប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ ដុល្លារអាមេរិកនៅក្នុងឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាក្នុងឆ្នាំ ២០២២ ប្រាក់ខែ   ជាមធ្យមដែលផ្តល់ដោយវេទិកាជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិតគឺខ្ពស់គួរសម ហើយអ្នករើសបុគ្គលិក និងអ្នកស្វែងរកការងារ អាចស្វែងគ្នាបានយ៉ាងត្រឹមត្រូវតាមរយៈប្រព័ន្នទិន្នន័យធំរបស់យើង។ បែបនេះនិយោជកអាចស្វែងរកអ្នកស្វែងរកការងារដែលសមរម្យបំផុត ប្រកប​ដោយ​ប្រសិទ្ធភាព ហើយលើសពីនេះការបង្កើតប្រព័ន្ធប្រាក់បៀវត្សដែលមានលក្ខណៈប្រកួតប្រជែងធ្វើឱ្យអ្នកស្វែងរកការងារមានភាពងាយស្រួលក្នុងការស្វែងរកមុខតំណែងមានប្រាក់ខែខ្ពស់។

ទោះបីជាប្រាក់បៀវត្សជាមធ្យមនៅក្នុងទីផ្សារការងារជាទូទៅធ្លាក់ចុះនៅឆ្នាំ ២០២២ ប៉ុន្តែកម្រិតប្រាក់ខែរបស់សហគ្រាសដែលផ្តល់មូលនិធិដោយកម្ពុជាបានកើនឡើងធៀបនឹងទីផ្សារជាមួយនឹងការកើនឡើងប្រាក់ខែជាមធ្យម44.13% ដែលធ្វើឱ្យវាក្លាយជាប្រភេទសហគ្រាសតែមួយគត់ដែលបានដំឡើងប្រាក់ខែនៅឆ្នាំនេះ។ក្នុងនោះយើងឃើញថាសហគ្រាសដែលមាន​ប្រភពវិនិយោគពីបរទេសបានកាត់បន្ថយប្រាក់បៀវត្សរ៍ច្រើនជាងគេគឺធ្លាក់ចុះជិត 30%។

.៣ ប្រាក់ខែត្រូវបានកាត់បន្ថយ ខណៈតម្រូវការការងារកើនឡើង

នៅក្នុងយុគសម័យដែលការអប់រំថ្នាក់ឧត្តមសិក្សាកាន់តែមានប្រជាប្រិយភាព ការប្រកួតប្រជែងរបស់សហគ្រាស គឺជាការប្រកួតប្រជែងផ្នែកធនធានមនុស្ស​ ។   នៅឆ្នាំ ២០២២ តម្រូវ​ការរបស់និយោជកទៅលើសមត្ថភាពរបស់ធនធានមនុស្ស បានកើនឡើងយ៉ាងខ្លាំង ហើយ​​​​​​​​​​ការជ្រើសរើសបុគ្គលិកនឹងផ្តោតសំខាន់លើបទពិសោធន៍ការងារ និងកម្រិតវប្បធម៌នៃអ្នកស្វែងរកការងារធ្វើ។

មើលលើតម្រូវការបទពិសោធន៍ការងារទៅលើមុខតំណែង ការងារភាគច្រើនត្រូវការបទពិសោធន៍ការងារពី 1-3 ឆ្នាំ និង 3-5 ឆ្នាំ ឬអាចនឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ ២០២២ ​ខណៈពេលដែលតម្រូវការការងារ ដែលមិនទាមទារបទពិសោធន៍មានការធ្លាក់ចុះយ៉ាងខ្លាំង។ ​នេះបានបង្ហាញថាទោះបីជាមុខតំណែងកម្រិតមូលដ្ឋានកម្រិតដំបូង ក៏មានការទាមទារអ្នកមានបទពិសោធន៍ការងារយ៉ាងហោចណាស់ ១ ឆ្នាំដែរ។

មិនថាក្នុងវិស័យណាក៏ដោយ​ ធនធានមនុស្សដែលមានបទពិសោធន៍ការងារកាន់តែច្រើន​ នឹងកាន់តែងាយស្រួលសម្រាប់ពួកគេ ក្នុងការទទួលស្គាល់ និងមឲ្យតម្លៃខ្ពស់ពីក្រុមហ៊ុន។ ជាទូ​ទៅ ប្រាក់ខែជាមធ្យមនៅក្នុងទីផ្សារការងារឆ្នាំ ២០២២ នឹងត្រូវវ៉ាស់វែងទៅតាមរយៈពេលនៃបទពិសោធន៍ការងាររបស់ពួកគេ។

ទាក់ទងនឹងកម្រិតវប្បធម៌  តម្រូវការធនធានមនុស្សរបស់សហគ្រាស ទៅលើអ្នកមានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រនៅតែបន្តកើនឡើង  ធ្វើឲ្យអ្នកដែលបានរៀនសូត្រដល់កម្រិតឧត្តមសិក្សាកាន់តែមានប្រាក់បៀវត្សខ្ពស់។  ហើយប្រវត្តិការសិក្សាបានក្លាយជាចំណុចពិចារណាដ៏សំខាន់បំផុតមួយសម្រាប់និយោជកកម្ពុជា។

.៤ តម្រូវការធនធានមនុស្សក្នុងស្រុកមានការកើនឡើង ពីសំណាក់និយោជក

ក្រោមឥទិ្ធពលនៃប្រព័ន្ធកូតាពលករបរទេសរបស់កម្ពុជា ធ្វើឲ្យតម្រូវការរបស់និយោជកមកលើធនធានមនុស្សជនជាតិខ្មែរបានកើនឡើង។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងពិភាក្សាលើវិសោធនកម្មបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់និយោជិតបរទេសដែលធ្វើការដោយខុសច្បាប់ និងក្រុមហ៊ុនណាដែលជួលបុគ្គលិកបរទេសខុសច្បាប់ ក្នុងន័យការពារអត្រាការងារក្នុងស្រុក។

ក្នុងចំណោមតំណែងការងារដែលបានប្រកាសដោយនិយោជកនៅឆ្នាំ ២០២២ យើងឃើញថាចំនួនការងារដែលត្រូវការចំណេះដឹងភាសាខ្មែរ និងភាសាអង់គ្លេសមានការកើន    ឡើង។ ក្នុងចំណោមនោះ ចំនួនការងារនៅកម្ពុជានឹងក៏កើនឡើងយ៉ាងខ្លាំង ពី 0.05% ក្នុងឆ្នាំ ២០២០ ដល់ 7.31% នៅឆ្នាំ ២០២២។

ក្នុងនោះដែរសមាមាត្រនៃការងារទាមទារការនិយាយភាសាចិនបានថយចុះមកត្រឹម 60% ប៉ុន្តែនិយោជកភាគច្រើននៅតែឱ្យតម្លៃលើសមត្ថភាពភាសាចិន។

ជាមួយនឹងការកើនឡើងនៃតម្រូវការសម្រាប់ធនធានមនុស្សក្នុងស្រុក ​ប្រាក់បៀវត្សជាមធ្យមនៃមុខតំណែងជាភាសាចិនបានធ្លាក់ចុះ  បើធៀបនឹងឆ្នាំ ២០២១ ហើយភាពខុសគ្នា នៃគម្លាតប្រាក់បៀវត្សរវាងមុខតំណែងភាសាចិន នឹងភាសាខ្មែរកាន់តែរួមតូច។

.៥ ឥទ្ធិពល Siphon នៅរាជធានីភ្នំពេញនឹងកើនឡើងខ្លាំងនៅឆ្នាំ ២០២២

របាយការណ៍ទីផ្សារជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិតនៅកម្ពុជាឆ្នាំ ២០២២ បានបង្ហាញថា ជាង 80% នៃការងារដែលបានចេញផ្សាយនៅឆ្នាំ ២០២២ ភាគច្រើនប្រមូលផ្តុំនៅក្នុងរាជធានីភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជា ធ្វើឲ្យឥទ្ធិពល Siphon មានកាន់តែខ្លាំង។

មូលហេតុដែលធ្វើឲ្យសង្គម និងសេដ្ឋកិច្ចរបស់រាជធានីភ្នំពេញអាចងើបឡើងវិញបានលឿនបំផុតនោះ គឺដោយសារតែរាជធានីភ្នំពេញត្រូវបានចុះបញ្ជីជារាជធានីដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតលើពិភពលោក ហើយការរីករាលដាលនៃជំងឺកូវីដ-១៩​ ត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។

ក្រៅពីរាជធានីភ្នំពេញ  ខេត្ត​ព្រះសីហនុ​បានជាប់ជាតំបន់ទីពីរដែល​មានការងារធ្វើច្រើន    ជាង​​គេ​​។   ដោយសារឥទ្ធិពលនៃគោលនយោបាយ ៨១៨ ចំនួនការងារនៅខេត្តព្រះសីហនុបានថយចុះជាលំដាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែប្រាក់ខែជាមធ្យមក្នុងឆ្នាំ ២០២២ គឺនៅតែខ្ពស់ជាងនៅរាជធានីភ្នំពេញ ។   ភាពខុសគ្នានៃរចនាសម្ព័ន្ធឧស្សាហកម្មប៉ះពាល់ដល់កម្រិតប្រាក់ខែរបស់ក្រុងទាំងពីរ។

០២.ការយល់ដឹងលើនិយោជក៖

ឱកាសការងារបានពង្រីកនៅក្នុងឧស្សាហកម្មជាច្រើន

.១ សហគ្រាសធុនតូច និងមធ្យម គឺជាកម្លាំងសំខាន់ក្នុងការទាក់ទាញការងារ

បើនិយាយពីតម្រូវការធនធានមនុស្ស សហគ្រាសធុនតូច  និង​មធ្យម​ជាកម្លាំងសំខាន់ក្នុងការស្រូបយកការងារ ។  គេសង្កេតឃើញថានៅឆ្នាំ ២០២២ ចំនួនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានលើសពី ៥២០,០០០ សហគ្រាសដែលផ្តល់ឱកាសការងារស្មើនឹង ៧០% នៃការងាររបស់ប្រទេស។

កំណើននៃសហគ្រាសធុនតូច និងមធ្យមគឺដោយសារប្រទេសកម្ពុជាជាប្រទេសមានអត្រាពន្ធទាបបំផុតមួយនៅអាស៊ីអាគ្នេយ៍ ។  អត្រាពន្ធសម្រាប់អ្នកជាប់ពន្ធខ្នាតតូចមានកម្រិតទាបពី 0% ទៅ 20% ដូច្នេះហើយសហគ្រាសធុនតូច និងមធ្យមដែលមានបុគ្គលិកតិចជាង ៩៩នាក់មានចំនួនច្រើន

ម៉្យាងវិញទៀត រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាផ្តល់ជំនួយហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ​ ជួយសហគ្រាសក្នុងការពង្រីកទំហំអាជីវកម្ម និងបង្កើន   មូលនិធិប្រតិបត្តិការរបស់ពួកគេ។   ក្នុងខែកុម្ភៈ ឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាបានប្រកាសបង្កើតយន្តការផ្តល់ហិរញ្ញប្បទានរួមដែលមានតម្លៃ ១០០ លានដុល្លារអាមេរិក។   គិតត្រឹមដំណាច់ខែតុលា ឆ្នាំ ២០២២ សហគ្រាសធុនតូច និងមធ្យមជាង ៣០០០ ត្រូវបានអនុម័តសម្រាប់កម្ចីអនុគ្រោះ។

សព្វថ្ងៃនេះ សហគ្រាសធុនតូច និង មធ្យមបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ទីផ្សារការងារក្នុងប្រទេសកម្ពុជា។

.២ កំណើននៃសហគ្រាសដែលវិនិយោគពីប្រទេសចិនបានធ្លាក់ចុះ ប៉ុន្តែនៅតែមានតម្រូវការបុគ្គលិកច្រើន

ដោយសារតែប្រទេសកម្ពុជាមានសន្ទុះលើ​ការអភិវឌ្ឍន៍សេដ្ឋកិច្ច  ទើបធ្វើឲ្យទទួលបាន ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីមូលធនក្នុងស្រុក និងបរទេស។  ទិន្នន័យបង្ហាញថា នៅឆ្នាំ ២០២២ សមាមាត្រនៃសហគ្រាសកម្ពុជា និងសហគ្រាសបរទេសនឹងកើនឡើង ហើយសហគ្រាសដែលមានវិស័យផ្សេងៗគ្នានឹងចូលមកកម្ពុជា។

សមាមាត្រនៃសហគ្រាសចិន​ បានធ្លាក់ចុះបន្តិចនៅដើមឆ្នាំ 2022 ប៉ុន្តែប្រទេសចិននៅតែជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង   រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានមានប្រសាសន៍ថា ការចូលរបស់ក្រុមហ៊ុនចិនបានបង្កើតការងារជិត ១ លាន កន្លែងក្នុងប្រទេសកម្ពុជា។ Market Report 2.0 (7)

យោងតាមស្ថិតិនៅឆ្នាំ ២០២២ សហគ្រាសចិន មានច្រើនជាងគេក្នុងចំណោម        សហគ្រាសទាំងអស់ ដែលមានចំនួនទាញយកប្រវត្តិរូប ចំនួនមុខតំណែងដែលត្រូវបានចេញផ្សាយ និងចំនួនបេក្ខជនដែលទទួលបានការងារសម្រាប់មុខតំណែងនីមួយៗ។ យើងអាចឃើញ​បាន​ថាសហគ្រាសចិនគឺ នៅតែជាអ្នកជ្រើសរើសបុគ្គលិកដ៏សំខាន់បំផុតនៅឆ្នាំនេះ។

.៣​ ឧស្សាហកម្ម អ៊ិនធឺណិត និងអចលនទ្រព្យមានតម្រូវការធនធានមនុស្សខ្ពស់ កំពុង​    ដណ្តើម​អ្នកមានទេពកោសល្យ

នគរូបនីយកម្មតែងតែជាមូលហេតុសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេល ១៥ ឆ្នាំចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ហើយរៀងរាល់ឆ្នាំមានតម្រូវការលំនៅដ្ឋានលើសពី ៥០,០០០ នាក់។ ការអភិវឌ្ឍន៍នគរូបនីយកម្មបានជំរុញដោយផ្ទាល់នូវកំណើននៃតម្រូវការការងារក្នុងឧស្សាហកម្មអចលនទ្រព្យ។

ក្រឡេកទៅមើលបរិយាកាសពិភពលោក ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលបានធ្វើឲ្យប្រសើរឡើងនូវផលិតភាពសង្គមយ៉ាងច្រើន។   រដ្ឋាភិបាលកម្ពុជាក៏បាន​ដាក់ចេញនូវគោលនយោបាយ​លើកទឹកចិត្តដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលបង្ក​ឱ្យមានការកើនឡើងនៃសហគ្រិនតាមប្រព័ន្ធអ៊ីនធឺណិត​។

តាមរយៈការប្រៀបធៀបក្រាបខាងក្រោម គេបានរកឃើញថានៅឆ្នាំ 2022 ឧស្សាហកម្ម  អ៊ីនធឺណែត និងអចលនទ្រព្យ នឹងក្លាយជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកថ្មីចំនួនច្រើនជាងគេ ហើយវាក៏ជាឧស្សាហកម្មដែលមានតម្រូវការធនធានមនុស្សខ្ពស់បំផុត។

ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ ​សមាមាត្រនៃក្រុមហ៊ុនដែលមានតម្រូវការជ្រើសរើសបុគ្គលិកនៅក្នុងឧស្សាហកម្មទាំងពីរនេះមានការថយចុះបន្តិច ​មូលហេតុ  គឺនៅឆ្នាំ ២០២២ ​មានក្រុមហ៊ុនកាន់តែច្រើនមកពីវិស័យផ្សេងៗគ្នាដូចជា ឧស្សាហកម្ម         ឱសថពេទ្យ ថាមពល ការអប់រំ អង្គការមិនរកប្រាក់ចំណេញ ឧស្សាហកម្មបកប្រែជាដើម     នឹងចូលរួមក្នុងការប្រកួតប្រជែងជ្រើសរើសបុគ្គលិក។​  ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍន៍   សេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា និយោជកក្នុងទីផ្សារជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិតក៏មានការ​រីកចំរើនផងដែរ។

.៤ ឧស្សាហកម្មជាង 70% មានការធ្លាក់ចុះនៃប្រាក់បៀវត្ស ហើយប្រាក់ខែនៃការងារតាមប្រព័ន្ទអនឡាញមានកម្រិតខ្ពស់បំផុត

នៅឆ្នាំ ២០២២ ឥទ្ធិពលនៃប្រព័ន្ធកូតានិយោជិតបរទេសនឹងត្រូវបានពង្រឹង ធ្វើឲ្យក្រុមហ៊ុននានាកាន់តែមានទំនោរក្នុងការជ្រើសរើស​បុគ្គលិក​ដែល​មានទេពកោសល្យក្នុងស្រុកជាជាងអ្នកមានសមត្ថភាពជាជនបរទេស។ ទន្ទឹមនឹងនោះ ជំងឺរាតត្បាតបានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ហើយតម្លៃពលកម្មរបស់អ្នកមានទេពកោសល្យក្នុងស្រុកមានកម្រិតទាប ដូច្នេះហើយការជួលបុគ្គលិកក្នុងស្រុកនៅក្នុងក្រុមហ៊ុនកម្ពុជា នឹងក្លាយទៅជានិន្នាកា​រសម្រាប់ការជ្រើសរើសនាពេលអនាគត។

យោងតាមទិន្នន័យពីក្រុមហ៊ុន CamboJob ប្រាក់ខែជាមធ្យមរបស់សហគ្រាសក្នុងប្រទេសកម្ពុជា នៅឆ្នាំ ២០២២ ឡើងខ្ពស់ជាងឆ្នាំ ២០២១ គួរឱ្យកត់សម្គាល់ ហើយប្រាក់ខែជាមធ្យមរបស់   សហគ្រាសមកពីបរទេសមានការកាត់បន្ថយ។

Market Report 2.0 (9) ​

តាមទស្សនៈវិស័យឧស្សាហកម្មនៅឆ្នាំ ២០២២ ប្រាក់ឈ្នួលក្នុងឧស្សាហកម្មជាង 70% នឹងធ្លាក់ចុះ ហើយឧស្សាហកម្មជិត 30% នឹងកើនឡើងធៀបនឹងទីផ្សារ។ ក្នុងចំណោមនោះ សហគ្រាសខ្នាតធំដែលមានបុគ្គលិកលើសពី ១,០០០ នាក់មានការកាត់ប្រាក់ខែច្រើនជាងគេ ហើយសហគ្រាសធុនតូចដែលមានបុគ្គលិកតិចជាង ២០ នាក់ គឺជាប្រភេទសហគ្រាសតែមួយគត់ដែលមានការដំឡើងប្រាក់ខែ។

ប្រសិនបើមើលទៅលើមុខតំណែង យើងឃើញថាក្នុង មុខតំណែងទាំងប្រាំដែលមានប្រាក់​បៀវត្សរ៍ខ្ពស់បំផុតក្នុងឆ្នាំ ២០២២ ហើយក្នុងនោះមាន ៣ មុខតំណែង មកពីផ្នែក ផលិតផល បច្ចេកវិទ្យា និងប្រតិបត្តិការគឺសុទ្ធតែមានប្រភពមកពីឧស្សាហកម្មអ៊ីនធឺណិត។ ទាំងនេះត្រូវបានគេមើលឃើញថា ឧស្សាហកម្មអ៊ីនធឺណិតមានការរួមចំណែកបង្កើតមុខតំណែង​ដែលមានប្រាក់ខែខ្ពស់ច្រើនគួរសម ហើយឧស្សាហកម្មនេះក៏ផ្តល់នូវគុណសម្បត្តិផងដែរ។

ទោះបីតំណែងខាងលើ ជាតំណែងដែលមានប្រាក់ខែខ្ពស់បំផុតក៏ដោយ ប៉ុន្ដែនៅកំឡុងពេលនៃការរីករាលដាលជំងឺក្នុងឆ្នាំទី៣នេះ អាចនឹងមានការកាត់បន្ថយប្រាក់ខែ ដោយជៀសមិនរួចឡើយ។​ ដោយសង្កេតមើលពីវិមាត្រពីរនៃតម្រូវការការងារ និងការផ្លាស់ប្តូរប្រាក់ខែ មានតែមុខតំណែងគ្រប់គ្រងផលិតកម្ម និង ប្រតិបត្តិការប៉ុណ្ណោះដែលមានការដំឡើងប្រាក់ខែ    នៅឆ្នាំ ២០២២ ហើយតម្រូវការការងារក៏មានការកើនឡើងផងដែរ។

មុខតំណែងផ្សេងទៀតកំពុងកាត់បន្ថយតម្រូវការការងារ និងការកាត់ប្រាក់ខែក្នុងកម្រិត ផ្សេងៗគ្នា ដែលក្នុងនោះមុខតំណែងបច្ចេកទេសមានការធ្លាក់ចុះខ្លាំងបំផុតពោលគឺជិត 40%។

.៥ វេទិកាជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិតកាន់តែពេញនិយមពីសហគ្រាស

ជាមួយនឹងភាពពេញនិយមនៃអ៊ីនធឺណិត បច្ចេកវិទ្យាឌីជីថលត្រូវបានរួមបញ្ចូលយ៉ាង   ស៊ីជម្រៅជាមួយឧស្សាហកម្មស្ទើរតែទាំងអស់ ហើយក្រុមហ៊ុនកម្ពុជាកាន់តែច្រើនឡើងបានប្រើប្រាស់កម្មវិធីជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិតដើម្បីបង្កើនប្រសិទ្ធភាពនៃការជ្រើសរើសបុគ្គលិក​។ នៅឆ្នាំ ២០២២ ចំនួនមុខតំណែងដែលត្រូវបានប្រកាសដោយក្រុមហ៊ុននៅលើវេទិកាជ្រើសរើសបុគ្គលិកបានបង្ហាញពីការកើនឡើងសម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា។    

ក្នុងចំណោមនោះមានជាងពាក់កណ្តាលនៃនិយោជក សម្រេចចិត្តបង់ប្រាក់បន្ថែមទ្វេរដងលើវេទិកាជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិត ហើយជាង 70% នៃចំនួនបញ្ជាទិញនៅលើប្រព័ន្ធ CamboJob គឺបានមកពីការទិញម្តងហើយម្តងទៀតពីនិយោជកចាស់ ដែលបង្ហាញថានិយោជកទាំងឡាយទទួលស្គាល់គុណភាពនៃតម្លៃសេវាកម្មបន្ថែមរបស់វេទិកា​ CamboJob ហើយសុខចិត្តចំណាយប្រាប់បន្ថែមដើម្បីប្រើប្រាស់មុខងារ។

០៣. ការយល់ដឹងអំពីបេក្ខជន៖

ប្រាក់រង្វាន់ទេពកោសល្យត្រៀមរួចរាល់

. កម្ពុជាប្រទេសដែលមានការចាប់អារម្មណ៍ទាំងវិនិយោគិន និងបុគ្គលិកពីអន្តរជាតិ

បើប្រៀបធៀបនឹងឆ្នាំ ២០២១ ចំនួនតំបន់ដែលអ្នកស្វែងរកការងារធ្វើនៅកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២២ ហើយអ្នកមានទេពកោសល្យមកពីបណ្ដាប្រទេស    ផ្សេងៗ និងតំបន់កាន់តែច្រើនកំពុងពឹងផ្អែកលើឱកាសការងារនៅក្នុងប្រទេសកម្ពុជា។

ម៉្យាងវិញទៀត ដោយសារសុទិដ្ឋិនិយមភាពនៃវិនិយោគិនបរទេសវប្បធម៌នៃការធ្វើការពីចម្ងាយ ទទួលបានប្រជាប្រិយភាពនៅជុំវិញពិភពលោក ដែលធ្វើឲ្យរចនាសម្ព័ន្ធកម្លាំងពលកម្មរបស់កម្ពុជា ឈានឆ្ពោះទៅរកអន្តរជាតិភាវូបនីយកម្មផងដែរ។

. ទីផ្សារការងារកម្ពុជាគ្របដណ្តប់ដោយយុវជន

ចំណុចលេចធ្លោបំផុតនៅក្នុងវិស័យការងារក្នុងប្រទេសកម្ពុជាគឺអត្រាអ្នកធ្វើការក្មេងៗមានចំនួនច្រើន។ នៅឆ្នាំ ២០២២ អាយុជាមធ្យមនៃធនធានមនុស្សក្នុងទីផ្សារការងារកម្ពុជាមានអាយុត្រឹមតែ ២៥.៩៨ ឆ្នាំប៉ុណ្ណោះ ហើយអ្នកស្វែងរកការងារដែលមានអាយុពី ១៦-២៥ ឆ្នាំមានចំនួនច្រើនជាងពាក់កណ្តាលធៀបនឹងចំនួនសរុប។

បើពិនិត្យមើលយេនឌ័ររបស់អ្នកស្វែងរកការងារ ស្ត្រីជាទូទៅមានអាយុតិចជាងបុរស ហើយជាង 70% នៃអ្នកស្វែងរកការងារជាស្ត្រីមានអាយុចន្លោះពី ១៦ ទៅ ២៥ ឆ្នាំ។

បើប្រៀបធៀបនឹងអាយុជាមធ្យមនៃអ្នកស្វែងរកការងារធ្វើ ស្ត្រីមានអាយុតិចជាងបុរសជិត ៤ ឆ្នាំ។ នេះបង្ហាញឲ្យឃើញថា នៅ​កម្ពុជាស្ត្រី​ភាគច្រើនចាប់ផ្តើមក្នុងវិស័យការងារ​មុន​បុរស។

. សមត្ថភាពការងាររបស់ស្ត្រីគឺប្រសើរជាងបុរស ប៉ុន្តែការរំពឹងទុកប្រាក់ខែរបស់ពួកគេបែរជាទាបជាង

នៅកម្ពុជាមានអ្នកស្វែងរកការងារជាស្ត្រីភេទដែលមានសញ្ញាបត្រទុតិយភូមិច្រើនជាងអ្នកស្វែងរកការងារជាបុរស ចំណែកអ្នកស្វែងរកការងារជាបុរស និងស្ត្រីដែលមានសញ្ញាបត្របរិញ្ញាបត្រគឺមានចំនួនដូចគ្នា។

បើពិនិត្យមើលចំនួនភាសាដែលស្ទាត់ជំនាញ សមត្ថភាពភាសារបស់អ្នកស្វែងរកការងារជាស្ត្រីគឺប្រសើរជាងអ្នកស្វែងរកការងារជាបុរសក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

ទោះ​ជា​យ៉ាង​ណាគេនៅតែមើលឃើញថា ការរំពឹង​ទុក​ប្រាក់​ខែរបស់ អ្នក​ស្វែង​រក​ការងារ​ជា​ស្ត្រី​នៅមាន​កម្រិត​ទាប​ជាង​អ្នក​ស្វែង​រក​ការងារ​ជា​បុរស។

. ការប្រមូលផ្ដុំនូវជំនាញដ៏ទូលំទូលាយ ធ្វើឱ្យការប្រកួតប្រជែងក្នុងចំណោមអ្នកមានទេពកោសល្យកាន់តែខ្លាំង

តើអ្នកណាខ្លះបានស្វែងរកការងារនៅលើ CamboJob ក្នុងឆ្នាំ ២០២២?

ចំនួនអ្នកស្វែងរកការងារគ្មានបទពិសោធន៍តិចជាង ១ឆ្នាំ និងបទពិសោធន៍ការងារ ៣-៥ឆ្នាំ កំពុងកើនឡើង ខណៈសមាមាត្រនៃអ្នកស្វែងរកការងារដែលមានបទពិសោធន៍លើសពី ៥ឆ្នាំ មានការថយចុះ។

ដូច្នេះហើយយើងឃើញថា អ្នកស្វែងរកការងារដែលមិនមានបទពិសោធន៍គឺមានតម្រូវការខ្ពស់សម្រាប់ការស្វែងរកការងារនៅឆ្នាំ ២០២២។ បើប្រៀបធៀបជាមួយនឹងអ្នកមាន         ទេពកោសល្យរៀមច្បង អ្នកមានទេពកោសល្យវ័យក្មេងជាទូទៅមានការ សម្រេចចិត្តលើការផ្លាស់ប្ដូរការងារទាបជាង ហើយពួកគេជាប្រភេទបុគ្គលិកដែលចូលចិត្តហក់លោតទៅកាន់ក្រុមហ៊ុនផ្សេងៗ។ ការសម្រេចចិត្តនេះត្រូវបានរកឃើញកាន់តែច្រើនទៅៗ ក្រោមឥទ្ធិពលនៃជំងឺរាតត្បាត។

នៅឆ្នាំ ២០២២ អ្នកស្វែងរកការងារច្រើនជាង 80% ដែលចុះឈ្មោះក្នុងកម្មវិធី CamboJob គឺមានសញ្ញាបត្រមហាវិទ្យាល័យ ឬខ្ពស់ជាងនេះ។ អ្នកមានទេពកោសល្យដែលមានសញ្ញាបត្រសកលវិទ្យាល័យនឹងមានឱកាសលូតលាស់លឿនជាង ហើយសញ្ញាបត្រនេះ បានក្លាយទៅជាជំហានមួយសម្រាប់ជួយក្នុងការស្វែងរកការងារ។

ទាក់ទងនឹងជំនាញភាសា សមាមាត្រនៃប្រវត្តិរូបសង្ខេបជាភាសាចិនទៅនឹងភាសាផ្សេងៗបានថយចុះបន្តិច ប៉ុន្តែភាសាចិននៅតែជាភាសាសម្រាប់សរសេរប្រវត្តិរូបដ៏សំខាន់បំផុត។ រីឯប្រវត្តិរូបសង្ខេបជាភាសាខ្មែរ និងភាសាអង់គ្លេសមានការកើនឡើងក្នុងឆ្នាំ ២០២២។ រចនាសម្ព័នទេពកោសល្យកំពុងធ្វើពិពិធកម្ម ហើយប្រភពកម្លាំងធនធានមនុស្សរបស់កម្ពុជាកំពុងពង្រីកទូទាំងពិភពលោក។

. ការរំពឹងស្វែងរកការងារចំណូលច្រើនជាង ៧០០ ដុល្លារក្នុងមួយខែនៅតែមិនផ្លាស់ប្តូរ

បន្ទាប់ពីបរិយាកាសសង្គម និងសេដ្ឋកិច្ចមានការប៉ះទង្គិចដោយសារជំងឺកូវីដ-១៩ ក្រុមហ៊ុនជាច្រើនបានសម្រេចចិត្តកាត់បន្ថយចំណាយលើប្រាក់បៀវត្ស ហើយបានបន្ទាបប្រាក់ខែនៃមុខតំណែងភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្វែងរកការងារធ្វើនៅកម្ពុជានៅតែមានសុទិដ្ឋិនិយមចំពោះការរំពឹងទុកខ្ពស់លើប្រាក់ខែរបស់ពួកគេ។

នៅឆ្នាំ ២០២២ អ្នកស្វែងរកការងាររំពឹងថាប្រាក់ខែជាមធ្យមប្រចាំខែនៅតែលើសពី ៧០០ដុល្លារ បើប្រៀបធៀបទៅនឹងទិន្នន័យក្នុងឆ្នាំ ២០២១។ ដែលនេះបង្ហាញឲ្យឃើញពីគម្លាត​ជាក់ស្តែងរវាងប្រាក់ខែដែលរំពឹងទុកដោយអ្នកស្វែងរកការងារ និងកម្រិតប្រាក់ខែដែលអាចផ្តល់ដោយនិយោជក។

ប្រាក់បៀវត្សរ៍ប្រចាំខែដែលរំពឹងទុកច្រើនជាង 50% នៃអ្នកស្វែងរកការងារគឺ ២០០-៥០០ដុល្លារ នេះបង្ហាញថាជាងពាក់កណ្តាលនៃអ្នកស្វែងរកការងារនៅលើវេទិកាបច្ចុប្បន្នមានប្រាក់បៀវត្សរ៍ប្រចាំខែតិចជាង ៥០០ ដុល្លារ។

. រយះពេលធ្វើការរបស់និយោជិតត្រូវបានកាត់បន្ថយ ហើយអ្នកស្វែងរកការងារច្រើនជាង ១/ រំពឹងចូលទៅក្នុងឧស្សាហកម្មឌីជីថល

ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ពេលវេលាធ្វើការជាមធ្យមរបស់អ្នកស្វែងរកការងារធ្វើនៅកម្ពុជាគឺមួយឆ្នាំពេញ។ បន្ទាប់ពីជំងឺរាតត្បាតមានស្ថេរភាពនៅឆ្នាំ ២០២២ រយៈពេលធ្វើការជាមធ្យមបានធ្លាក់ចុះមកត្រឹម ៤ ខែ ដែលជាចំណុចទាបបំផុតក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។

ជំងឺរាតត្បាតបានបណ្ដាលឱ្យមនុស្សមួយចំនួនដែលមានគម្រោងត្រឡប់ទៅប្រទេសវិញមិនអាចហោះហើរបាន​ និងត្រូវបន្តនៅប្រទេសកម្ពុជាដដែរ។ ពួកគេភាគច្រើនមានជំនោរទៅកាន់ការងារដែលមានស្ថិរភាព។ បន្ទាប់ពីកំណើននៃការបើកចំនួនជើងហោះហើរ បុគ្គលដែលគ្រោងនឹងត្រឡប់ទៅ​ប្រទេសកំណើតបាន​ជ្រើសរើស​លាលែងពី​ការងារ​ហើយ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ។

ម៉្យាងវិញទៀត ការបើកដំណើរការនៅកម្ពុជា មិនត្រឹមតែផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនុកចិត្តដល់អ្នកមានទេពកោសល្យក្នុង និងក្រៅប្រទេស បង្កើនការងារ និងឱកាសកាន់តែច្រើន ធ្វើឲ្យបុគ្គលិកកាន់តែឱកាស និងជម្រើសកាន់តែច្រើន ដូច្នេះបុគ្គលិកជាច្រើនបាននិងកំពុងផ្លាស់ប្តូរការងាររបស់ខ្លួន។

នៅក្នុងដំណើរការនៃការជ្រើសរើសការងារ អ្នកស្វែងរកការងារច្រើនជាងមួយភាគបួនរំពឹងថានឹងចូលទៅក្នុងឧស្សាហកម្មឌីជីថល ដែលក្នុងនោះឧស្សាហកម្មទាំងពីរនៃវិស័យ ឧបករណ៍ទំនាក់ទំនងអេឡិចត្រូនិក និងអ៊ីនធឺណិតគឺមានការចាប់អារម្មណ៍ខ្លាំងបំផុត។

រចនាសម្ព័ន្ធអ្នកមានទេពកោសល្យវ័យក្មេងរបស់កម្ពុជាគឺជាកត្តាសំខាន់សម្រាប់ធ្វើឲ្យឧស្សាហកម្មឌីជីថលក្លាយជាចំណុចចាប់អារម្មណ៍សម្រាប់អ្នកស្វែងរកការងារ។ ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍កម្ពុជា រួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានប្រារព្ធកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាព័ត៌មាន ដែលមានការសហការជាមួយក្រុមហ៊ុន Huawei​ Technologies (Cambodia) Co., Ltd. ហើយកម្មវិធីនោះបានទាក់ទាញនិស្សិតមកពីសាកលវិទ្យាល័យកម្ពុជាប្រមាណជាង១០ចូលរួម។

ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក៏បានបង្កើតមូលនិធិពាក់ព័ន្ធ​ផងដែរ ដើម្បីផ្តល់ការលើកទឹកចិត្ត ការបណ្តុះបណ្តាល និងការគាំទ្រផ្នែកបច្ចេកទេស       បណ្តុះ​ទេពកោសល្យឌីជីថលក្នុងស្រុក និងគាំទ្រក្រុមហ៊ុនច្នៃប្រឌិតបច្ចេកវិទ្យា។ ឧស្សាហកម្មឌីជីថលដែលកំពុងរីកចម្រើននឹងបន្តទាក់ទាញការចាប់អារម្មណ៍របស់អ្នកស្វែងរកការងារកាន់​តែច្រើន។

០៤. ការវិភាគបរិយាកាសការងារ៖

ភាគហ៊ុនដ៏មានសក្ដានុពលរបស់កម្ពុជាសម្រាប់ការឈានចូល

ទៅក្នុងឱកាសអាជីវកម្មអន្តរជាតិ

. ប្រទេសកម្ពុជាបញ្ចូល “ការងារ” ទៅក្នុង គោលនយោបាយគ្រប់គ្រងជាតិរបស់ខ្លួន

ចាប់តាំងពីឆ្នាំ ២០០៤ មក រដ្ឋាភិបាលកម្ពុជាបានយកយុទ្ធសាស្ត្រចតុកោណនៃកំណើនការងារ យុត្តិធម៌ និងប្រសិទ្ធភាព ជាគោលនយោបាយរបស់ខ្លួន។ តាមរយៈវិធានការជាបន្តបន្ទាប់ដូចជា ការបណ្តុះបណ្តាលជំនាញ និងការផ្តល់ព័ត៌មានទីផ្សារការងារ ដោយបានដោះស្រាយបញ្ហាការងារ និង តែងតែដាក់គោលដៅលើកកម្ពស់ការងារក្នុងមុខតំណែងសំខាន់   ផ្សេងៗ។

ក្នុងចំណោមនោះ ការដាក់ប្រមូលពន្ធទាប និង គោលនយោបាយអនុគ្រោះសម្រាប់   សហគ្រាសដែលមានប្រភពវិនិយោគពីបរទេស ព្រមទាំងបរិយាកាសធុរកិច្ចដែលផ្តល់មូលនិធិដោយវិនិយោគិនរួមបានក្លាយទៅជាគន្លឹះរបស់ប្រទេសកម្ពុជាសម្រាប់ការទាក់ទាញវិនិយោគិន និងសហគ្រិនពិភពលោក បង្កើតការងារជាច្រើនសម្រាប់សហគមន៍ក្នុងស្រុក។

. កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ថ្មី​នៃ​រង្វង់​មូលធន​ពិភពលោក និងក្លាយ​ជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​បី

សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើង 4.8% នៅឆ្នាំ ២០២២ ដែលជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានកំណើនលឿនបំផុតនៅលើពិភពលោកបន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ-១៩។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា នៅតែយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត និងបន្តជំរុញសកម្មភាពចាក់វ៉ាក់សាំង។

កម្ពុជាបានក្លាយជាប្រធានអាស៊ានលើកទី៣ នៅខែវិច្ឆិកា ឆ្នាំ២០២២ ហើយព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅដោយជោគជ័យ ជាមួយលទ្ធផលផ្លែផ្កា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលបានបង្រួបបង្រួមទំនាក់ទំនងសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមកក្នុងចំណោមប្រទេសអាស៊ាន និងផ្តល់ការធានាស្ថិរភាពសម្រាប់បរិយាកាសការងារ។

គុណសម្បត្តិនៃបរិយាកាសការងាររបស់កម្ពុជា អាចសង្ខេបដូចខាងក្រោម៖

  • ទី១គឺ ភាគលាភប្រជាសាស្រ្ត យុវជនមានចំនួនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប ហើយភាគលាភប្រជាសាស្ត្រអាចប្រើប្រាស់បានរយៈពេលសែសិបឆ្នាំនាពេល  អនាគត។
  • ទី២មានធនធានដែលមិនទាន់រុករកប្រើប្រាស់ជាច្រើន ដូច្នេះការរីកចម្រើនឥតឈប់ឈរ​នៃឧស្សាហកម្មកម្ពុជាពុំអាចចោតជាបញ្ហាឡើយ។
  • ទី៣ ប្រជាជន ៩០% មានជំនឿលើព្រះពុទ្ធសាសនា ហើយប្រជាជនមានភាពស្លូតបូត និងមានវិន័យផ្ទាល់ខ្លួន។
  • ទី៤ សេរីភាពក្នុងការរស់នៅបើកទូលាយ និងយោគយល់ខ្ពស់ អ្នកទាំងអស់អាចរស់នៅ និងធ្វើការដោយសុខសាន្ត និងស្មើរភាពដោយមិនប្រកាន់ពូជសាសន៍ និងជំនឿផ្សេងៗ។

គិតត្រឹមឆ្នាំ ២០២២ អ្នកមានទេពកោសល្យជាង ៣០០,០០០ នាក់ និងនិយោជកជាង ១០,០០០ នាក់បានប្រើប្រាស់ និងចុះឈ្មោះក្នុងកម្មវិធី CamboJob។ ទន្ទឹមនឹងនោះមានជាង ៤ លាននាក់អ្នកគាំទ្រកំពុងបន្តតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង។

CamboJob មានបណ្តុំអ្នកមានទេពកោសល្យ នៅក្នុងប្រព័ន្ធដ៏ធំ សម្រាប់ជួយក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកអ្នកមានទេពកោសល្យតាមតម្រូវការបានលឿន និងប្រសើរជាងមុន។

នៅឆ្នាំ ២០២៣ CamboJob នឹងអនុវត្តគោលដៅអភិវឌ្ឍន៍ “គុណតម្លៃ ៥ ចំណុច” ដែលក្នុងនោះទាក់ទងនឹងកម្មវិធីសង្គម យើងនឹងខិតខំផ្តល់ឱកាសក្នុងការផ្សារភ្ជាប់ការងាររវាង “អ្នកស្វែងរកការងារ ទៅនឹងក្រុមហ៊ុនសហគ្រាស” ឲ្យបានច្រើនជាង ២៥០,០០០ នាក់។

ក្នុងរយៈពេញពេញ ១ ឆ្នាំ CamboJob នឹងមានព្រឹត្តិការណ៍តូចធំនានាបែបពិព័ណ៍ការងារ រួមមានទាំង កម្មវិធីជួយសង្គម និងកម្មវិធីបែបផ្សព្វផ្សាយក្រុមហ៊ុន ដែលសុទ្ធតែមានគោលបំណងជួយដល់សាធារណៈជនដែលកំពុងស្វែងរក ឬរើសបុគ្គលិកឲ្យកាន់តែមានភាពងាយស្រួល ហើយកម្មវិធីទាំងនោះរំពឹងថានឹងអាចជួយដល់មនុស្ស​ ១០០,០០០នាក់​។

តាមរយៈគំរូសេវាកម្មថ្មី “ភ្នាក់ងារស្វែងរកការងារមួយទល់នឹងមួយ” និង “ការណែនាំអំពីក្បួនដំណោះស្រាយឱ្យប្រសើរឡើង” ដើម្បីចូលរួមលើកកម្ពស់យ៉ាងស៊ីជម្រៅ ក្នុងការផ្សារភ្ជាប់អ្នកស្វែងរកការងារដល់១០០,០០០ នាក់ ទៅនឹងក្រុមហ៊ុនសហគ្រាសនានា។

ផ្អែកលើគោលការសហការពីសាកលវិទ្យាល័យជាដៃគូជាច្រើន យើងនឹងអនុវត្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងដោះស្រាយបញ្ហាការងាររបស់និស្សិតកម្ពុជា និងនិស្សិតបញ្ចប់ការសិក្សាដល់ 50,000 នាក់៕

To Top