ភ្នំពេញ៖ ក្រសួងសុខាភិបាលខ្មែរនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣១នាក់ទៀតហើយ ក្នុងនោះអ្នកពាក់ព័ន្ធក្នុងសហគមន៍ ២០កុម្ភៈ ២៨នាក់ និងអ្នកធ្វើដំណើរមកពីបរទេសចំនួន ៣នាក់ ខណៈមានអ្នកជាសះស្បើយចំនួន២នាក់។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ៤ មីនា កម្ពុជាមានអ្នកឆ្លងជំងឺសរុបចំនួន ៩០៩នាក់ អ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់ ៕
កោះកុង៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២ មីនាបានប្រាប់ឲ្យដឹងថា មនុស្ស១៩នាក់ ដែលពាក់ព័ន្ធក្នុងប្រតិការពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមន្ត្រីសុខាភិបាលឃាត់ខ្លួន ដើម្បីធ្វើចក្តាឡីស័កនោះ ក្រោយពីធ្វើតេស្តនៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល បានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ក្នុងការធ្វើតេស្តលើកទី១។ លោកវេជ្ជបណ្ឌិតបានបន្តថា មនុស្សទាំង១៩នាក់នោះ អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ដ្រីរាជការក្រោមឱវាទទាំងអស់ ចូលរួមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាតត្បាតវិរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឲ្យអភិបាលរាជធានី-ខេត្ត បន្តជំរុញការអនុវត្តគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្ម ទេសចរណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នាអំលុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ យោងតាមលិខិតរបស់ ឮក្រសួងទេសចរណ៍ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ថោង...
ភ្នំពេញ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានបង្ហាញឲ្យដឹងថា ការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។ ក្រសួងបន្តថា ចំពោះវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្តើរៗ គឺអាស្រ័យទៅតាមស្ថានភាព នៃការរកឃើញវត្តមានវីរុសកូវីដ១៩ នៅតាមទីតាំងនីមួយៗ ដើម្បីទប់ស្កាត់ការចម្លងបន្តវីរុសកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ។ ការថ្លែងអំពាវនាវពីសំណាក់ លោក ពេជ្រ ស្រស់ បែបនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កើតមានករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ លើកទី៣ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការសម្រាប់មន្ត្រីអប់រំ បម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ សូមជម្រាបថា ការដាក់ចេញសេចក្តីណែនាំ របស់ក្រសួងអប់រំ បែបនេះក្រោយមានការផ្ទុះឡើង នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងសារពិសេ សទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចបានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងចូលសហគមន៍ ២០ កុម្ភៈ ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ...