ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស នៅប្រទេសបារាំង។ ព្រះរាជដំណើររបស់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នាពេលនេះ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវបានបង្កើតឡើងដើម្បីជាយន្តការដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់៕
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះអង្គសព្វព្រះហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ដឹកនាំសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ៕
ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅសណ្ឋាគារភ្ញៀវជាតិ Xihu ក្រុង Hangzhou (ហាងចូវ) លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលយាងមកក្រុងហាងចូវ ដើម្បីយាងចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី១៩។ លោក Xi Jinping...
លោកXi Jinping ប្រធានរដ្ឋចិន និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបគម្រប៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសចិន និងកម្ពុជាព្រមជាមួយគ្នានេះលោកLi Qiangនាយក រដ្ឋមន្ត្រីចិន និងសម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្ញើសារលិខិត អបអរសាទរគ្នាទៅវិញទៅមកផងដែរ។ ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៣លោក Xi Jinping ប្រធានរដ្ឋចិន និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងចិន...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះ រាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ត្រី ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាល ជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ២៥រូប ៕
ភ្នំពេញ ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានស្នើសុំអង្គការយូណេស្កូ ដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ។ ការស្នើរបស់ព្រះមហាក្សត្រ ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ច នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ក្នុងព្រះរាជសវនការ ជាមួយលោកស្រី AUDREY AZOULAY...
ភ្នំពេញ ៖ ព្រះស្ងោយទាំង១៤មុខរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ កាលពី៤៨ឆ្នាំមុន ត្រូវបានចារឹកលើផ្លាកពណ៌មាស តាំងបង្ហាញជាសាធារណៈដែលជាមុខម្ហូបយ៉ាងពិសេសប្រចាំភោជនីយដ្ឋានលីព័រឡាង (Lu Po Liang) ស្ថិតនៅទីក្រុងសៀងហៃ ប្រទេសចិន រហូតមកដល់សព្វថ្ងៃនេះ ។ ក្រៅពីព្រះស្ងោយទាំង១៤មុខនោះហើយ ព្រះបរមឆាយាលក្ខណ៍របស់ព្រះអង្គទាំងទ្វេក៏បានតាំងបង្ហាញផងដែរ។...