បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ CNN បានផ្សព្វផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនានេះថា វិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា បានធ្លាក់ដុនដាប់កាន់តែខ្លាំង ដោយក្រុមបាតុករ នៅតែបន្តចេញធ្វើបាតុកម្ម និងកងកម្លាំងយោធា របស់របបសឹក នៅតែបង្ក្រាប យ៉ាងចាស់ដៃ ។ ប្រភពដដែលបានបន្តថា ក្រុមបាតុករ ដែលត្រូវបានបំពាក់ ដោយកាំភ្លើងច្នៃ ដំថ្ម...
បរទេស៖ ប្រេសិតមកពីសមាគមអាស៊ាន តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យរបបយោធាក្នុងប្រទេសមីយ៉ានម៉ា ធ្វើការដោះលែងអ្នកទោស នយោបាយទាំងអស់ និងបានពិភាក្សាគ្នាអំពី ការអនុវត្តតាមកិច្ចព្រមព្រៀងគ្នា ដើម្បីបញ្ចប់ភាពចលាចល ដែលកើតមានចាប់តាំងពីរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈមក។ របបយោធាមីយ៉ានម៉ា បានបង្ហាញឲ្យឃើញនូវសញ្ញាតិចតួច នៃការអនុវត្តតាមកិច្ចព្រមព្រៀង ៥ចំណុចខែមេសា ដែលបានធ្វើឡើងក្នុងចំណោម ប្រទេសអាស៊ានទាំង១០ ដែលរួមមានទាំងមីយ៉ានម៉ាផង ស្នើឲ្យបញ្ចប់អំពើហិង្សា ធ្វើការពិភាក្សាបែបនយោបាយ និងតែងតាំងប្រេសិតពិសេសក្នុងតំបន់។...
បរទេស៖ ក្រសួងការបរទេសថៃ បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសថៃមានក្តីព្រួយបារម្ភចំពោះអំពើហិង្សា នៅក្នុងផ្នែកជាច្រើននៃប្រទេសមីយ៉ានម៉ា និងចង់ឃើញមានការអនុវត្តវិធានការ ដែលបានព្រមព្រៀងគ្នាដោយ មេដឹកនាំអាស៊ីអាគ្នេយ៍ ជាមួយរបបយោធា ដើម្បីជួយបញ្ចប់ភាពចលាចល ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងកំពុងតែធ្វើការតាមដាន ដំណើរវិវត្តន៍នៅក្នុងប្រទេសមីយ៉ានម៉ា យ៉ាងយកចិត្តទុកដាក់ ជាមួយក្តីព្រួយបារម្ភជាខ្លាំង...
បរទេស៖កងកម្លាំងប្រយុទ្ធនៃកងជីវពលក្នុងតំបន់ ដែលប្រឆាំងនឹងរបបយោធាមីយ៉ានម៉ា នាពេលថ្មីៗនេះ បានដកថយចេញពីទីក្រុង Mindat ស្ថិតនៅភាគពាយព្យប្រទេស ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីមានការវាយប្រហារធ្វើឡើងដោយកងទ័ពគាំទ្រដោយកាំភ្លើងធំ នេះបើតាមសម្តីសមាជិកមួយរូបរបស់ក្រុងកងកម្លាំងជីវពលនោះប្រាប់នៅថ្ងៃអាទិត្យនេះ។ តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស បានអំពាវនាវឲ្យកងទ័ពបញ្ចៀសមិនឲ្យមានជនរងគ្រោះស៊ីវិល ហើយរដ្ឋាភិបាលបង្រួបបង្រួមជាតិបង្កើតដោយអ្នកមានភក្តីភាព ចំពោះមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ីង សានស៊ូជី បានអំពាវនាវសុំជំនួយអន្តរជាតិ។ យុទ្ធជនកងជីវពលមួយរូបបាននិយាយថា “ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នា យើងបានដកថយដោយព្រួយបារម្ភពីការធ្វើឲ្យខូចខាតដល់ទីក្រុង” និងបាននិយាយបន្ថែមទៀតថា ត្រឹមតែស្ត្រីនិងកុមារប៉ុណ្ណោះ...
បរទេស ៖ មន្ត្រីមីយ៉ានម៉ាមួយរូប បាននិយាយ នៅថ្ងៃសុក្រនេះថា របបសឹកភូមា កំពុងតែផ្តោត លើការបង្កើតស្ថានភាព ដ៏មានស្ថិរភាព មួយនៅក្នុងប្រទេស នៅមុនពេលយល់ ព្រមអនុញ្ញាតឲ្យមានដំណើរ ទស្សនកិច្ចធ្វើឡើង ដោយប្រេសិតអាស៊ាន ដែលជាផ្នែក នៃមតិយល់ស្របគ្នា៥ចំណុច ដែលមេដឹកនាំក្នុង តំបន់នានាបានព្រមព្រៀងគ្នា កាលពីខែមុន។ លោក Kaung Htet...
បច្ចុប្បន្នភាព កម្មវិធីដើម្បីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) បានចេញរបាយការណ៍មួយ កាលពីថ្ងៃសុក្រ ទី៣០ ខែមេសាកន្លងទៅថ្មីៗនេះ ស្តីអំពីវិបត្តិនយោបាយ និងវិបត្តិCovid-19នៅសហភាពមីយ៉ានម៉ា ដែលកំពុងរុញច្រានសហភាពមួយនេះអោយធ្លាក់ចូលក្នុងភាពក្រីក្រ ដែលពិបាកនឹងស្តារឡើងវិញនៅពេលខាងមុខ ។ UNDP បានអោយដឹងថា គិតត្រឹមឆ្នាំ២០២០កន្លងទៅ សហភាពមីយ៉ានម៉ា មានចំនួនប្រជាជនសរុបប្រមាណជាង៥៤លាននាក់ ហើយក្នុងរង្វង់២៥% នៃប្រជាជនសរុប បានរស់នៅក្រោមខ្សែបន្ទាត់ នៃភាពក្រីក្រ...
បរទេស៖ រដ្ឋាភិបាលបង្រួបបង្រួម គាំទ្រលទ្ធិប្រជាធិបតេយ្យ របស់មីយ៉ានម៉ា ដែលរួមមានទាំងសមាជិករដ្ឋសភា ផ្តួលរំលំដោយរដ្ឋប្រហារយោធាផងនោះ បាននិយាយប្រាប់សមាគមអាស៊ានថា ខ្លួននឹងមិនចូលរួមក្នុង កិច្ចពិភាក្សាគ្នានោះទេ លុះត្រាតែរបបសឹកដោះលែង អ្នកទោសនយោបាយទាំងអស់។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មានសមាជិក១០ប្រទេស បាននិងកំពុងតែព្យាយាម ស្វែងរកផ្លូវឲ្យប្រទេសមីយ៉ានម៉ា ចេញផុតពីវិបត្តិដែលបង្កឡើង ដោយរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ និងបានស្នើឲ្យបញ្ចប់អំពើហិង្សា និងចាប់ផ្តើមធ្វើការពិភាក្សា ចរចាគ្នារវាងភាគីទាំងអស់។ តាមសេចក្តីរាយការណ៍...
បរទេស៖ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅព្រឹកថ្ងៃអង្គារនេះ បានផ្ទុះឡើងនៅប៉ុស្តិ៍ ទាហានមីយ៉ានម៉ាមួយកន្លែង ស្ថិតនៅក្បែរព្រំដែនខាងកើត ជាប់នឹងប្រទេសថៃ ក្នុងតំបន់មួយដែលគ្រប់គ្រង ភាគច្រើនដោយកងកម្លាំង នៃកងទ័ពជនជាតិភាគតិចការ៉ែន។ សហភាពជាតិការ៉ែនបាននិយាយថា ខ្លួនទើបដណ្ដើមបានទីតាំងទាហាន នៅក្នុងការប៉ះទង្គិចគ្នាដ៏តានតឹងបំផុត ចាប់ពីរដ្ឋប្រហារថ្ងៃទី០១កុម្ភៈ ដែលរុញច្រានមីយ៉ានម៉ា ឲ្យធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ ហើយការប្រយុទ្ធគ្នានេះ ក៏បានកើតមានក្រោយមួយថ្ងៃបន្ទាប់ពី មេដឹកនាំអាស៊ីអាគ្នេយ៍នានានិយាយថា ពួកគេបានសម្រេចព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទជាមួយរបបសឹកមីយ៉ានម៉ា ស្តីពីការបញ្ចប់អំពើហិង្សា។...
រ៉ង់ហ្គូន៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ នៅយប់ថ្ងៃព្រហស្បតិ៍ថា យោធាមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន នៅថ្ងៃសុក្រ សម្រាប់មនុស្ស ២៦នាក់ ដែលភាគច្រើនជាសមាជិក រដ្ឋាភិបាលស្របគ្នា ដែលបង្កើតឡើងដោយចលនា គាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមជនជាតិភាគតិច។ តាមដីកាចាប់ខ្លួន ត្រូវបានចេញឲ្យរដ្ឋមន្ត្រី ចំនួន ២៤រូប និងអនុរដ្ឋមន្ត្រី នៃរដ្ឋាភិបាលរួបរួមជាតិ NUG និងមន្រ្តីចំនួន ២រូប...
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ីនិងចិន កំពុងតែរំខានដល់ការ ឆ្លើយតបរួមរបស់អន្តរជាតិ ចំពោះរដ្ឋប្រហារយោធាមីយ៉ានម៉ា និងថា សហភាពអឺរ៉ុបអាចនឹងផ្តល់ការលើកទឹកចិត្ត ផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ប្រសិនបើលទ្ធិប្រជាធិបតេយ្យ វិលត្រឡប់មកប្រទេសនេះវិញ។ ប្រធានផ្នែកគោលនយោបាយ បរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅក្នុងសារបង្ហោះមួយថា “វាជារឿងគ្មានអ្វីត្រូវភ្ញាក់ផ្អើលនោះទេថា រុស្ស៊ីនិងចិនកំពុងតែរារាំងបំណងនានា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាឧទាហរណ៍ដូចជាការដាក់បម្រាម...