ព័ត៌មានអន្តរជាតិ
មេដឹកនាំបារាំង និងអាមេរិកត្រូវជួបពិភាក្សាគ្នា ក្រោយបញ្ហាវិបត្តិ ទំនាក់ទំនងការទូត
បរទេស៖ យោងតាមការចេញផ្សាយ របស់បរទេសកាលពីថ្ងៃអាទិត្យ បានសរសេរថា ប្រធានាធិបតីបារាំង Emmanuel Macron នឹងត្រូវជួបពិភាក្សាគ្នា ជាមួយនឹងប្រធានាធិបតីអាមេរិក Joe Biden នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថា ការជួបពិភាក្សាគ្នានេះបានធ្វើឡើង នៅក្រោយពេលដែលបញ្ហាវិបត្តិ ទំនាក់ទំនងការទូត រវាងបារាំង និងអាមេរិក ចំពោះបញ្ហានៃកិច្ចព្រមព្រៀង នាវាមុជទឹករបស់អាមេរិក ទៅឲ្យប្រទេសអូស្ត្រាលី។ អ្នកនាំពាក្យលោក...