កូឡាឡាំពួរ៖ មេដឹកនាំនៃប្រទេសជប៉ុន និងម៉ាឡេស៊ី បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ជាពិសេសនៅក្នុងវេទិកាសន្តិសុខ ការកសាងភាពជាដៃគូយុទ្ធសាស្ត្ររបស់ ប្រទេសនានាក្នុងការប្រឈមមុខនឹងអាកប្បកិរិយា អះអាងរបស់ប្រទេសចិននៅក្នុងតំបន់។ នៅក្នុងជំនួបរបស់លោក ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នៅប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba សង្ឃឹមថានឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការធានាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថិរភាព ដោយសារប្រទេសអាស៊ីអាគ្នេយ៍នេះមាន ទីតាំងនៅជិតផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ថាមពល និងទំនិញផ្សេងៗទៀត។...
បរទេស៖ ផែនការដែលជំរុញដោយរដ្ឋ Kelantan របស់ប្រទេសម៉ាឡេស៊ី ក្នុងការសង់ជញ្ជាំងនៅតាមព្រំដែនជាមួយខេត្ត Narathiwat របស់ប្រទេសថៃ បានជួបនឹងភាពរអាក់រអួល ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី មិនបានបង្ហាញពីការសាទរចំពោះរឿងនេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី Saifuddin Nasution Ismail បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា...
គែរ៖ ប្រទេសអេហ្ស៊ីប និងម៉ាឡេស៊ី បានអំពាវនាវឲ្យសម្រេចបានសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា។ ការអំពាវនាវនេះត្រូវបានធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពី កិច្ចប្រជុំនៅរដ្ឋធានីគែររបស់អេហ្ស៊ីប រវាងប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim នេះបើយោងតាមប្រធានាធិបតីអេហ្ស៊ីប។ ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីអំពីសិទ្ធិ របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង រួមទាំងសិទ្ធិក្នុងការបង្កើតរដ្ឋឯករាជ្យមួយ។ មេដឹកនាំទាំងពីរក៏បានជំរុញឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិចារណាលើការស្នើសុំរបស់ប៉ាឡេស្ទីន...
បរទេស ៖ ប្រធានគណៈកម្មការប្រឆាំង អំពើពុករលួយម៉ាឡេស៊ី (MACC) លោក Azam Baki បាននិយាយថា ប្រទេសម៉ាឡេស៊ីបានខាតបង់សរុប ៥៨ ពាន់លានដុល្លារ ដែលជាលទ្ធផល នៃអំពើពុករលួយក្នុងរយៈពេលប្រាំ ឆ្នាំចុងក្រោយនេះ។លោកបាននិយាយថា ការខាតបង់ត្រូវបានគណនា ដោយផ្អែកលើការប៉ាន់ប្រមាណសរុប នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំមុន។...
កូឡាឡាំពួរ៖ នៅថ្ងៃសុក្រនេះ ប្រទេសម៉ាឡេស៊ី បានសម្តែងការខកចិត្តរបស់ខ្លួន ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រើវេតូរបស់ខ្លួនដើម្បីបដិសេធ សមាជិកភាពពេញសិទ្ធិរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ (អ.ស.ប)។ ក្រសួងការបរទេសម៉ាឡេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនក៏បានចោទសួរពីភាពស្មោះត្រង់ របស់សហរដ្ឋអាមេរិកក្នុងការដឹង ពីសិទ្ធិដែលមិនអាចកាត់ផ្តាច់ បានរបស់ប៉ាឡេស្ទីន រួមទាំងសិទ្ធិក្នុងការសម្រេចចិត្ត ដោយខ្លួនឯងផងដែរ ។ ក្រសួងបានឲ្យដឹងថា “ម៉ាឡេស៊ី មានការព្រួយបារម្ភយ៉ាងខ្លាំង និងមានការខកចិត្តជាខ្លាំងដែលវេតូមួយ...
ម៉ាឡេស៊ី៖ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេសុី ក្រុមការងារ ESEA និងសមាគមខ្មែរនានា បានរៀបចំ“សង្ក្រាន្តខ្មែរនៅម៉ាឡេសុី” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅវត្តព្រះកែវរតនារង្សី ក្នុងតំបន់ Pontian រដ្ឋ Johor...
https://www.facebook.com/dapnewsfb/videos/2175442649487112 ភ្នំពេញ៖ ឯកអគ្គរាជទូត ម៉ាឡេស៊ី ប្រចាំកម្ពុជា លោក Datuk Eldeen Husaini Mohd Hashim នៅថ្ងៃសុក្រ ទី ១៥ ខែមីនានេះ បានប្រកាសស្វាគមន៍ ជើងហោះហើរត្រង់ ភ្នំពេញ-កូឡាឡាពួរ- ភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី ១១...
កូឡាឡាំពួរ៖ ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសម៉ាឡេស៊ី មានការកើនឡើងនៃករណីជំងឺគ្រុនឈាម នៅក្នុងសប្តាហ៍កន្លងមកនេះ ដែលមានរហូតដល់៣.៥៧២នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួននេះគឺជាការកើនឡើងជាង ៣.៤៨៣ករណី ដែលបានកត់ត្រានៅក្នុងសប្តាហ៍មុន ។ ហើយការស្លាប់វិញ មានចំនួន២នាក់ទៀត ក៏ត្រូវបានកត់ត្រានៅក្នុងសប្តាហ៍មុនផងដែរ ដោយបន្ថែមចំនួនអ្នកស្លាប់សរុបចំនួន ១៦នាក់នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងការស្លាប់នៅក្នុង រយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ១៤នាក់ ។...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ លោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី...
ឡុងដ៍៖ កាសែត Financial Times (FT) ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្កោលទោស ចំពោះអ្វីដែលហៅថា “ការភ័យខ្លាចរបស់ចិន” ក្នុងចំណោមសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោក ខាងលិចមួយចំនួន ។ ជាការឆ្លើយតបទៅនឹងការរិះគន់ របស់សហរដ្ឋអាមេរិក ចំពោះទំនាក់ទំនងរបស់ប្រទេស...