កូឡាឡាំពួរ៖ ប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនបុរសជនជាតិជប៉ុន ៧នាក់ដែលសង្ស័យថា បានធ្វើសកម្មភាពឆបោកតាមទូរស័ព្ទ ដែលកំណត់គោលដៅពលរដ្ឋ នៅក្នុងប្រទេសកំណើតរបស់ពួកគេ បន្ទាប់ពីបានឆ្មក់ចូលខុនដូក្នុងទីក្រុងកូឡាឡាំពួរ។ បុរសនោះមានអាយុចន្លោះពី ២៣ ទៅ ៤១ ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ពីបទល្មើសច្បាប់អន្តោប្រវេសន៍។ ប៉ូលីសបានឲ្យដឹងថា ពួកគេបានឆ្មក់ចូលផ្ទះល្វែងក្នុងរដ្ឋធានីម៉ាឡេស៊ី ហើយបានចាប់ខ្លួនជនសង្ស័យ ដកហូតទូរស័ព្ទ និងរបស់របរផ្សេងទៀត បន្ទាប់ពីត្រូវបានស្ថានទូតជប៉ុន ប្រាប់ឱ្យដឹងពីហេតុការណ៍នេះ។...
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៥ កញ្ញានេះ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន ម៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងបញ្ជាក់ថា ម៉ាឡេស៊ី តែងចាត់ទុក សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏កំពូលនៃប្រទេសកម្ពុជា ។...
កូឡាឡាំពួរ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ ក្រុមអ្នកស៊ើបអង្កេតលើគ្រោះថ្នាក់យន្តហោះម៉ាឡេស៊ី កំពុងធ្វើការវិភាគទៅលើឧបករណ៍ថតសំឡេងនៅកាប៊ីនយន្តហោះ ហៅកាត់ថា (CVR)របស់យន្តហោះធុនស្រាល ដែលបានធ្លាក់ចូលទៅច្រកចូលរដ្ឋធានី ដោយបានធ្វើឲ្យស្លាប់មនុស្សចំនួន៨នាក់ និងអ្នកនៅលើដីចំនួន២នាក់ ។ ខ្សែវីដេអូឃ្លីបបង្ហាញអំពីកន្លែងកើតហេតុឲ្យដឹងថា យន្តហោះ Beechcraft Model 390 បានផ្ទុះឆេះដុំភ្លើង គ្រាដែលយន្តហោះបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍...
កូឡាឡំាពួរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ លោក Anthony Loke Siew Fook រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេស ម៉ាឡេស៊ី បានថ្លែងថា មនុស្សចំនួន១០នាក់បានស្លាប់ បក្រោយពីមានហេតុការណ៍ ធ្លាក់យន្តហោះធុនស្រាលនៅរដ្ឋ Selangor របស់ប្រទេសម៉ាឡេស៊ី ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន...
កូឡាឡំាពួរ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ត្រូវបានអនុញ្ញាតឲ្យចេញ ពីមន្ទីរពេទ្យឯកទេសបេះដូង កាលពីថ្ងៃសុក្រ បន្ទាប់ពីការត្រួតពិនិត្យ សុខភាពរយៈពេល៤ថ្ងៃ ។ អតីតមេដឹកនាំអាយុ៩៨ឆ្នាំរូបនេះ គឺជាឥស្សរជន នយោបាយ ដែលលេចធ្លោបំផុត របស់ប្រទេសម៉ាឡេស៊ី...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សា ជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ប្រធានសភាម៉ាឡេស៊ីលោក តាន់ស្រ៊ី ដាតុចូហារី ប៊ីន អាប់ឌុល (Tan sri Dato Johari Bin Abdul) បានរួមអបអរសាទរ ពីដំណើរការបោះឆ្នោតនៅកម្ពុជា និងបានលើកឡើងថា ការបោះឆ្នោតនេះដើម្បីថែរក្សាសុខសន្តិភាព...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា អតីតរដ្ឋមន្ត្រីម៉ាឡេស៊ី និងជាអ្នកជំនួញដ៏លេចធ្លោម្នាក់ដែលមានងារជា តាន់ ស្រ៊ី (Tan Sri) កំពុងត្រូវបានស៊ើបអង្កេតដោយទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះ ពាក់ព័ន្ធនឹងការក្លែងបន្លំថវិកាជាតិ ដែលមានតម្លៃជាង ៥០៥លានដុល្លារអាមេរិក ។ គួរបញ្ជាក់ថា តាន់...
ភ្នំពេញ៖ ទីក្រុងស៊ូម៉ាត្រាខាងលិច នៃប្រទេសម៉ាឡេស៊ី មានបំណងចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ ដើម្បីពង្រីកវិស័យអប់រំសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្មនិងវប្បធម៌ ឲ្យកាន់តែល្អថែមទៀត ។ នេះជាការលើកឡើងរបស់លោក ម៉ាយែលឌី អាន់ស្សារូឡា (Mahyeldi Ansarullha) អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ខណៈជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃ២...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក អាន សុខខឿន បានបញ្ជាក់ឲ្យដឹងថា និស្សិតខ្មែរចំនួន៦នាក់ (ស្រី ២នាក់) ចេញទៅសិក្សា នៅក្នុងសាកលវិទ្យាល័យមួយក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់ កំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាពហើយ ដើម្បីរង់ចាំការជម្លៀសចេញពីសូដង់ ក្នុងពេលឆាប់ៗនេះ។ ការបញ្ជាក់របស់អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរបែបនេះ បន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣មក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើម៉ាឡេស៊ី បន្ដបង្កើនការទិញអង្ករ និងកសិផល ពីកម្ពុជា តាមរយៈការបង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃ នៅកម្ពុជា។ ក្រោយបញ្ចប់ពិធីចុះហត្ថលេខាកម្ពុជា-ម៉ាឡេស៊ី ជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin...