បរទេស៖ ឧត្តមសេនីយ៍ Gheorghița Vlad នៃប្រទេសរ៉ម៉ានីបាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា កងកម្លាំងប្រដាប់អាវុធរ៉ូម៉ានីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី (UAVs) ។ យោងតាមការចេញផ្សាយរបស់ RT លោក Bucharest ក៏នឹងដាក់ពង្រាយកងកម្លាំងបន្ថែមទៅកាន់តំបន់ដីសណ្ដ Danube ក្បែរព្រំដែនអ៊ុយក្រែនរួចរាល់ហើយដែរដើម្បីអនុវត្តកិច្ចការងារនេះ។ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា៖យើងបានសម្រេចចិត្តដាក់ពង្រាយទាហានជាង៦០០នាក់ ដើម្បីពង្រឹងខ្សែការពាររបស់យើងនៅតំបន់ភាគខាងជើងនៃ Dobrogeaគឺជាតំបន់ឆ្នេរភាគខាងកើតរបស់ប្រទេសរូម៉ានី ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែននៅភាគខាងជើង។ យោងតាមការបញ្ជាក់បន្ថែមដោយលោកឧត្តមសេនីយ៍ ប្រព័ន្ធរ៉ាដាបន្ថែមក៏ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ រួចរាល់ហើយដែរ។...
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសថាកងកម្លាំងការពារដែនអាកាសរបស់ប្រទេសរុស្សី បានធ្វើការបាញ់ទំលាក់ជោគជ័យ នូវយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបានហោះសំដៅទីក្រុងមូស្គូប ម្រុងធ្វើការវាយប្រហារ។ យោងតាមការចេញផ្សាយរបស់ RT និងសេចក្តីប្រកាសនេះបានឲ្យដឹងថា នៅថ្ងៃទី២១ខែសីហាវេលាម៉ោងប្រមាណជា៦និង៥០នាទីព្រឹកនៅទីក្រុងមូស្គូ ការប៉ុនប៉ង់វាយប្រហារដោយភេវរកម្មពីសំណាក់ប្រទេសអ៊ុយក្រែនត្រូវបានរារាំងដោយកងកម្លាំងយោធារុស្សី បានបាញ់ទំលាក់យន្តហោះគ្មានមនុស្សបើកបានមួយគ្រឿង។ យន្តហោះដ្រូនត្រូវបានបាញ់ស្កាត់បានជោគជ័យ ដោយអាវុធអគ្គិសនីហើយវាបានធ្លាក់នៅភាគនិរតី នៃទីក្រុងមូស្គូប៉ុន្តែមិនបានធ្វើឲ្យមានការប៉ះពាល់ដល់អាយុជីវិត និងរបួសពលរដ្ឋស៊ីវិឡឬខូចខាតសំភារៈនិងផ្ទះសំបែងនោះឡើយ។ នៅប៉ុន្មានម៉ោងក្រោយក្រសួងការពារជាតិរុស្សី ក៏បានប្រកាសដែរថាយោធារុស្សី បានបាញ់ទំលាក់យន្តហោះដ្រូនផ្សេងទៀតស្រដៀងគ្នានេះនៅសង្កាត់ផ្សេងក្នុងទីក្រុងមូស្គ ដដែលនៅវេលាប្រមាណជា៨និង១៦នាទីព្រឹក៕ ប្រែសម្រួល៖ស៊ុនលី
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានច្រានចោល ជាថ្មីម្តងទៀតដែលថា ទីក្រុងតេអេរ៉ង់ បានផ្តល់យន្តហោះដ្រូនដល់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីអាហ្រ្វិកខាងត្បូងលោក Naledi Pandor នៅក្នុងរដ្ឋធានីរដ្ឋបាលរបស់អាហ្រ្វិកខាងត្បូង Pretoria នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា អ៊ីរ៉ង់ បានធ្វើការពិគ្រោះយោបល់ជាច្រើនជុំជាមួយភាគីអ៊ុយក្រែន...
ម៉ូស្គូ៖ អភិបាលក្រុង Pskov លោក Mikhail Vedernikov បានឲ្យដឹងថា យន្តហោះដ្រូនរបស់អង្គការណាតូ បានព្យាយាមឆ្លងកាត់ព្រំដែនក្នុងតំបន់ មុនពេលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឈ្លានពានអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។ ទីក្រុង Pskov គឺជាទីក្រុងមួយនៅភាគខាងលិចនៃប្រទេសរុស្ស៊ី ហើយមានព្រំដែនជាមួយសមាជិកណាតូ ដែលមានប្រទេស ឡាតវី និងអេស្តូនី...
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា គ្មានបុគ្គលិកយោធាណា ដែលពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះដ្រូន ដែលបានសម្លាប់ជនស៊ីវិល ១០ នាក់ រួមទាំងកុមារ ៧ នាក់នៅក្នុងទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហា នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសឡើយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានអនុម័តអនុសាសន៍ពីប្រធានបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Kenneth McKenzie និងមេដឹកនាំបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ Richard Clarke...
បរទេស៖ វិមានក្រមឡាំងរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធបានធ្វើការលើកឡើង អំពីក្តីព្រួយបារម្ភរបស់ខ្លួនថា ការលក់ដ្រូនយោធារបស់តួកគី ទៅឲ្យប្រទេសអ៊ុយក្រែន នឹងអាចបង្កទៅជាភាពអស្ថេរភាព នៅក្នុងប្រទេសអ៊ុយក្រែន ទៅវិញនោះទេ ជាពិសេសនៅតំបន់អ៊ុយក្រែន ភាគខាងកើត។ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងពេលដែលរដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសដាក់ពង្រាយដ្រូន ប្រយុទ្ធដែលផលិតនៅក្នុងប្រទេសតួកគី TB2 នៅក្នុងតំបន់អ៊ុយក្រែនភាគខាងកើត ដែលជាតំបន់កំពុងប្រឈមមុខ...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះដ្រូនមួយគ្រឿង បានកំណត់គោលដៅទៅ លើមូលដ្ឋានទ័ពអាមេរិក នៅតំបន់ al-Tanf ភាគខាងត្បូងប្រទេសស៊ីរី កាលពីយប់ថ្ងៃពុធ។ ទីភ្នាក់ងារសារព័ត៌មាននេះ បានចុះផ្សាយថា ការផ្ទុះជាច្រើនបានធ្វើឱ្យមូលដ្ឋានទ័ពអាមេរិក ជាលទ្ធផលនៃការវាយប្រហារនេះ ដោយមិនបានបញ្ជាក់លម្អិតនោះទេ។ សម្រាប់ក្រុមរបស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ក៏បានរាយការណ៍ពីការផ្ទុះនេះដែរ ដោយលើកឡើងថា វាមិនទាន់ច្បាស់នៅឡើយទេថា តើការវាយប្រហារនេះត្រូវបានធ្វើឡើង...