ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក បានវាយប្រហារមកលើកប៉ាល់១គ្រឿងដែលចេញពីឆ្នេរសមុទ្រនៃប្រទេសឥណ្ឌា ក្នុងសមុទ្រអារ៉ាប់ ។ យោងតាមប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ថា (UKMTO) បានឲ្យដឹងថា ការវាយប្រហារនេះបណ្តាលឱ្យមានការផ្ទុះ និងឆេះកប៉ាល់ពាណិជ្ជករ ។ ទោះបីជាយ៉ាងនេះក្តី មិនមានអ្នករងរបួសត្រូវបានគេរាយការណ៍ឲ្យដឹងនោះទេ ។ សេចក្តីថ្លែងការណ៍ដែលចេញដោយ...
បរទេស៖ ប្រធានាធិបតីនីហ្សេរីយ៉ាលោក Bola Tinubu បានអំពាវនាវឱ្យមានការស៊ើបអង្កេត លើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់យោធាកាលពីចុងសប្តាហ៍ ដែលបានសម្លាប់មនុស្ស ៨៥នាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងនៅក្នុងភូមិ Tudun Biri ភាគខាងជើងរដ្ឋ Kaduna...
បរទេស៖ បញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះកងទ័ពជើងទឹកអាមេរិក បានស្ទាក់ដំណើររបស់យន្តហោះ គ្មានមនុស្សបើករបស់អ៊ីរ៉ង់ (UAV ) ដែលកំពុងហោះហើរលើឈូងសមុទ្រពែក្ស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ជាការ CENTCOM បាននិយាយនៅលើ X (អតីត Twitter)...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងការពារដែនអាកាសរុស្ស៊ីបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន៥គ្រឿងនៅលើតំបន់ Belgorod ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា “ថ្ងៃទី៥ ខែតុលា វេលាម៉ោងប្រហែល ១១:៣០នាទីយប់ពេលវេលានៅទីក្រុងមូស្គូ ការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារភេរវករដោយយានជំនិះគ្មានមនុស្សបើក នៅលើកន្លែងនានានៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី។ ក្រសួងបាននិយាយថា ប្រព័ន្ធការពារដែនអាកាសដែលបំពេញកាតព្វកិច្ចបានបំផ្លាញ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន...
បរទេស៖ មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ការការពារដែនអាកាសរបស់ប្រទេសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើតំបន់ពីរនៃប្រទេសរុស្ស៊ី ក៏ដូចជានៅលើសមុទ្រខ្មៅ និងឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើ Telegram ថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន២គ្រឿងពីលើតំបន់ Kursk និង២គ្រឿងទៀតលើតំបន់ Bryansk ។ តំបន់ទាំងពីរជាប់ព្រំដែនអ៊ុយក្រែន។ លោក...
បរទេស៖ កោះតៃវ៉ាន់ មានផែនការនឹងផលិតយន្តហោះគ្មានមនុស្សបើកថ្នាក់យោធា និងថ្នាក់ពាណិជ្ជកម្ម រាប់ពាន់គ្រឿងបន្ថែមទៀត ដែលជាផ្នែកនៃគម្រោងទំនើបកម្មដែលមានបំណងទប់ទល់នឹងការវាយប្រហារណាមួយរបស់ចិន, នេះបើយោងតាមសៀវភៅសផ្លូវការដែលចេញដោយកោះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ការពារជាតិរបស់ខ្លួន (កោះតៃវ៉ាន់) សម្រាប់ឆ្នាំ២០២៣ យោធាបានគូសបញ្ជាក់ពីផែនការពង្រីកកងនាវាគ្មានមនុស្សបើករបស់ទីក្រុងតៃប៉ិ ដោយនិយាយថា ខ្លួនបានរចនា យន្តហោះគ្មានមនុស្សបើក (“UAVs) ប្រើក្នុងគោលបំណងកងទ័ព”...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា យន្តហោះគ្មានមនុស្សបើក បានបើការវាយប្រហារមកលើយន្តហោះដឹកទំនិញ Il-76 នៅឯព្រលានយន្តហោះ Pskov ។សារព័ត៌មានក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់ពីក្រសួងស្ថានការណ៍គ្រាអាសន្នរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា យន្តហោះដឹកជញ្ជូន Il-76 ត្រូវបានខូចខាតនៅក្នុងអំឡុងពេលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅឯអាកាសយានដ្ឋាន Pskov ដែលស្ថិតនៅភាគខាងលិច នៃប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា លោក Sergei Sobyanin អភិបាលក្រុងម៉ូស្គូ បានឲ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់គាត់ថា នៅថ្ងៃសុក្រនេះ កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលប៉ុនប៉ង ហោះហើរពីលើរដ្ឋធានីរបស់ប្រទេសរុស្ស៊ី ។លោកបានលើកឡើងថា កម្ទេចកម្ទីបានធ្លាក់នៅតំបន់ Expocentre ដែលបណ្តាលឱ្យខូចខាតផ្នែកខ្លះ នៃជញ្ជាំង ។...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហើបថា យន្តហោះគ្មានមនុស្សបើកចំនួន ២០ គ្រឿង ត្រូវបានបាញ់ទម្លាក់កាលពីព្រឹកថ្ងៃសៅរ៍ លើតំបន់គ្រីមៀ ដោយរុស្ស៊ី បានហៅការលុកលុយនេះថា ជាការប៉ុនប៉ងវាយប្រហារភេរវកម្មដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានសរសេរនៅលើ Telegram ថា យន្តហោះគ្មានមនុស្សបើក...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍កាលពីព្រឹកថ្ងៃសុក្រ ដោយលើកឡើងពីសេវាសង្គ្រោះបន្ទាន់ថា អាកាសយានដ្ឋានអន្តរជាតិ Vnukovo ក្នុងទីក្រុងមូស្គូ ដែលស្ថិតនៅភាគនិរតីនៃរដ្ឋធានីរុស្ស៊ី បានបិទអស់រយៈពេលជាងមួយម៉ោង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមព័ត៌មានពីប៉ុស្តិ៍ Telegram 112 គឺ ចរាចរណ៍ផ្លូវអាកាសត្រូវបានបញ្ឈប់ដោយសារតែ ការជូនដំណឹងពីការប្រុងប្រយ័ត្នរបស់យន្តហោះគ្មានមនុស្សបើករបស់សត្រូវ។...