បរទេស៖ យោធាអ៊ីស្រាអែល បានបន្តវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡាហ៍ក្នុងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ហើយបានប្រកាសពីការស្លាប់របស់មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតជាមួយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបាននិយាយថា ការវាយប្រហារមួយបានសម្លាប់លោក Nabil Kaouk ដែលជាអនុប្រធានក្រុមប្រឹក្សាកណ្តាលរបស់ ក្រុមហេសបូឡា...
ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,៩៣៩នាក់។ ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៦១នាក់ និងរបួស ១៦២នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,៩៣៩ នាក់ និងរបួសដល់ ៩៤,៦១៦នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។...
បរទេស៖ កាលពីថ្ងៃច័ន្ទ យោធាអ៊ីស្រាអែលបានចែករំលែកវីដេអូ និងរូបថត ដែលបង្ហាញពីអ្វីដែលខ្លួនបាននិយាយថា ជាអាវុធដែលក្រុមហាម៉ាសរក្សាទុកនៅក្នុងបន្ទប់ក្រោមដីរបស់មន្ទីរពេទ្យកុមារក្នុងហ្គាហ្សា ជាកន្លែងដែលអ៊ីស្រាអែល បាននិយាយថា ចំណាប់ខ្មាំងហាក់ដូចជាត្រូវបានចាប់ឃុំនៅទីនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យយោធាឧត្តមនាវីទោ Daniel Hagari បាននិយាយថា កងទ័ពបានរកឃើញមជ្ឈមណ្ឌលបញ្ជាមួយដែលមានអាវុធសព្វាវុធ រួមមានគ្រាប់បែកដៃ អាវបំផ្ទុះគ្រាប់បែកអត្តឃាត...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសភ្លាមៗនៅតំបន់ហ្គាហ្សាស្ទ្រីប អំឡុងពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលជាមួយនឹងសារគាំទ្រ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sunak នាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថា “អ្នកបានទទួលរងនូវអំពើភេរវកម្មដែលមិនអាចនិយាយបាន...
បរទេស៖ យោធាអ៊ីស្រាអែល បានជំរុញឱ្យមនុស្សជាង ១លាននាក់ ចាកចេញពីផ្ទះរបស់ពួកគេនៅក្នុងទីក្រុង ហ្គាហ្សា ហើយផ្លាស់ទីលំនៅទៅភាគខាងត្បូងជាបន្ទាន់ ដែលនេះជាទង្វើមួយដែលអង្គការសហប្រជាជាតិបាននិយាយថា នឹងបង្កឱ្យមាន “ផលវិបាកមនុស្សធម៌ដ៏មហន្តរាយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញបញ្ជាជម្លៀសដោយហៅបទបញ្ជានេះថា ជា “ជំហានមនុស្សធម៌”...
បរទេស៖ អ៊ីស្រាអែលបាននិយាយនៅថ្ងៃអង្គារថា យោធារបស់ខ្លួនបានវាយប្រហារលើគោលដៅរាប់រយនៅតំបន់ហ្គាហ្សាស្ទ្រីប ពេញមួយយប់ ដែលមានរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រី Bejamin Netanyahu បាននិយាយថា កងកម្លាំងរបស់អ៊ីស្រាអែល “ទើបតែចាប់ផ្តើម” ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Richard Hecht បាននិយាយថា សាកសពរបស់យុទ្ធជនហាម៉ាស់ ១.៥០០នាក់...
បរទេស៖ យោធាអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ គឺបានរៀបចំសេណារីយ៉ូជាច្រើន ដើម្បីវាយប្រហារលើគោលដៅ នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែបានព្រមានរដ្ឋាភិបាលថា លទ្ធផលនៃសកម្មភាពបែបនេះ ឬឥទ្ធិពលរបស់វាទៅលើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ពិបាកទាយទុកជាមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Haaretz បានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងការពារអ៊ីស្រាអែល (IDF)...
បរទេស៖ កងទ័ពអ៊ីស្រាអែល បាននិយាយប្រាប់ថា គ្រាប់រ៉ុកកែតមួយគ្រាប់ ដែលគេបាញ់ចេញពី តំបន់ហ្គាហ្សាស្ទ្រីប ទៅលើប្រទេសអ៊ីស្រាអែល ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារ ដែនអាកាសរបស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា គ្រាប់រ៉ុកកែតនោះ បានធ្វើឲ្យសារ៉ែនបន្លឺឡើងក្នុងទីក្រុង Sderot ស្ថិតនៅភាគខាងត្បូង...