បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពី កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាពបញ្ហាប្រឈម សំណូមពរ កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែប្រសើរឡើង។ ថ្លែងក្នុងពិធីបើកវេទិកាដែលធ្វើឡើង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលប្រជុំសាលាខេត្តបាត់ដំបង លោក សុខ លូ អភិបាលខេត្តបាត់ដំបង...
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំកិច្ចអន្តរាគមន៍ពី ក្រសួងឧស្សាហកម្ម ដើម្បីមានវិធានការផ្អាកដំណើរការ បណ្ដោះអាសន្ននូវរោងចក្រដែលបានបង្ហូរទឹកកខ្វក់ ចូលក្នុងស្ទឹងសង្កែ ព្រមទាំងស្នើដល់ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធចុះពិនិត្យវាយតម្លៃ ផលប៉ះពាល់បរិស្ថានសារឡើងវិញ ចៀសវាងបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។ សំណើររបស់រដ្ឋបាលខេត្តបាត់ដំបង បានធ្វើឡើងបន្ទាប់ពីគណៈកម្មការចម្រុះខេត្ត បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់ទីតាំងជាក់ស្ដែង របស់រោងចក្រដែលមានទីតាំង ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដោយបានរកឃើញថា ទឹកដែលមានពណ៌ខ្មៅខុសប្រក្រតី...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីបំភ្លឺ ជុំវិញករណី លាលែងពីការងារ របស់លោក លី ឌីនូរី ក្រោមហេតុផល មានការបង្កើតបក្ខពួក នៅក្នុងសាលាខេត្ត។ បើតាមសេចក្ដីបំភ្លឺរបស់ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា «លោក លី ឌីនូរី បច្ចុប្បន្នជាមន្រ្តីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៨៧នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយ៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១ ៤២៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៦៥នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦០នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៥៣នាក់ និងជាពលករមកពីប្រទេសថៃចំនួន៧នាក់ និងមានករណីជាសះស្បើយ ចំនួន៥នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦៣៥នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២១នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន១៦នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៥នាក់ និងមានករណីជាសះស្បើយចំនួន២៣នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ១ ខ្នង ស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញ សេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៦ខ្នង ស្ថិតនៅភូមសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។
ភ្នំពេញ រដ្ឋបាលខេត្តបាត់ដំបង បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥នាក់ ក្នុងនោះ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន ២នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញ សេចក្តីសម្រេច ស្តីពីបិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងផ្ទះចំនួន៦ខ្នង និងទីតាំងសំរាកព្យាបាល (សាល) នៅក្នុងភូមិសាស្រ្ត ស្រុកមោងឬស្សី ខេត្តបាត់ដំបង រហូតមានការសម្រេចជាថ្មី។