បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកមិនមាន ភស្តុតាងណាមួយដែលបង្ហាញថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើ ប្រល័យពូជសាសន៍នៅក្នុងតំបន់ Gaza ខណៈដែលខ្លួនកំពុងធ្វើសង្គ្រាមប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamasនោះឡើយ ។ អ៊ីស្រាអែលបានប្រកាសសង្រ្គាម លើក្រុមហាម៉ាស់កាលពីខែតុលា ឆ្នាំមុនបន្ទាប់ពីការវាយឆ្មក់ឆ្លងព្រំដែន ដ៏គួរឱ្យភ្ញាក់ផ្អើលនិងស្លាប់ដែលធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធដែលក្នុងនោះ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃអង្គារថា ការរស់រានមានជីវិតរបស់ អ៊ុយក្រែនអាចជាប់គាំង លុះត្រាតែលោកខាងលិច បញ្ជូនជំនួយយោធាបន្ថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានមន្ទីរប៉ង់តាហ្គោនបានស្ថិតនៅ ក្នុងប្រទេសអាល្លឺម៉ង់សម្រាប់កិច្ចប្រជុំ នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងដំណើរទៅក្រៅប្រទេសជាលើកដំបូង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Lloyd Austin បានប្រាប់គណៈកម្មាធិការរៀបចំព្រឹទ្ធសភាកាលពីដើមសប្តាហ៍កន្លងមកថា ប្រសិនបើអាមេរិកឈប់ផ្តល់មូលនិធិដល់អ៊ុយក្រែន រុស្ស៊ីនឹងឈ្នះជម្លោះដែលកំពុងបន្តរវាងប្រទេសទាំងពីរ។ ការលើកឡើងរបស់ រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើឡើងក្នុងពេលដែលរដ្ឋាភិបាលអាមេរិក កំពុងជម្រុញឲ្យមានកញ្ចប់ថវិកាលថ្មិប្រមាណជា៤៤ពាន់លានដុល្លារនឹងអាចធ្វើឡើងបន្ថែមទៀត ជាផ្នែកយោធា និងជំនួយផ្សេងទៀតដល់រដ្ឋាភិបាលក្នុងទីក្រុងគៀវ។ លោក Austin បានប្រាប់សមាជិកព្រឹទ្ធសភាថា៖ខ្ញុំអាចធានាបានថា បើគ្មានការគាំទ្ររបស់យើងទេ ប្រធានាធិបតីរុស្ស៊ី លោក Vladimir...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនបើកចំហសម្រាប់កិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅខាងក្រៅវេទិកាសន្តិសុខ ថ្នាក់តំបន់នៅកម្ពុជាក្នុងសប្តាហ៍នេះ ជាសញ្ញានៃការបញ្ចូលគ្នានូវកិច្ចទំនាក់ទំនង បន្ទាប់ពីមេដឹកនាំកំពូល នៃប្រទេសទាំង២ បានជួបគ្នាកាលពីដើមខែនេះ។ រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានលើកសរសើរយ៉ាងខ្លាំង ចំពោះកងកម្លាំងរបស់ប្រទេសរុស្សី និងបច្ចេកវិទ្យាផងដែរ ប៉ុន្តែលោកបានបន្ថែមថា ទោះបីជាយ៉ាងណាក្តី សមត្ថភាពនិងអាវុធរបស់រុស្សី គឺមិនអាចធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូ ក្នុងការទទួលបានជ័យជំនះលើ ជម្លោះនៅអ៊ុយក្រែនបានឡើយ។ លោក Austin ដែលបានឡើងធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកម្មវិធីវេទិកាអន្តរជាតិ ស្តីពីសន្តិសុខក្នុងប្រទេសកាណាដា កាលពីចុងសប្តាហ៍បានបញ្ជាក់ថា៖ អ្នកដឹងទេថារុស្សីមាន សព្វាវុធគួរឲ្យចាប់អារម្មណ៍ និងទ្រង់ទ្រាយធំប៉ុន្តែវានឹងមិនអាច...
បរទេស៖លោករដ្ឋមន្ត្រី ក្រសួងការពារជាតិអាមេរិក Lloyd Austin កាលពីថ្ងៃចន្ទបានធ្វើការតេស្ត រកឃើញវិជ្ជមានកូវីដ នៅក្នុងពេលដែលលោក បានធ្វើដំណើរមកដល់ការិយាល័យហើយ ដោយអក្ការៈស្រាលប៉ុណ្ណោះ។ បុរសវ័យ៦៩ឆ្នាំរូបនេះ ធ្លាប់បានជាសះស្បើយ ពីវិរុសកូវីដម្តងហើយ កាលពីខែមករាកន្លងមក បន្ទាប់ពីបានទទួលវ៉ាក់សាំងចំនួន ២ដង និងវ៉ាក់សាំងជម្រុញ ចំនួន២ដងផ្សេងទៀត។ លោក Austin បានធ្វើការថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទដដែលនេះ ដើម្បីបញ្ជាក់អំពីតេស្តវិជ្ជមានកូវីដ...
បរទេស៖ យោងតាមការបញ្ជាក់ ដោយភាគីទាំងសងខាង កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិរុស្សី Sergei Shoigu បានបើកជំនួបពិភាក្សាគ្នាមួយ ជាលើកដំបូងតាមទូរស័ព្ទគិត ចាប់តាំងតែពីជម្លោះនៅអ៊ុយក្រែន បានកើតឡើង។ លោក Austin នៅក្នុងជំនួបគ្នានេះ បានធ្វើការអំពាវនាវឲ្យមាន បទឈប់បាញ់គ្នាភ្លាមៗ នៅទូទាំងប្រទេសអ៊ុយក្រែន នេះបើយោងតាមការបញ្ជាក់ ដោយអ្នកនាំពាក្យរបស់...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបសមភាគីឥណ្ឌា លោក Rajnath Singh កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមាន ទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងការព្រមានអំពីការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយចិន និងរុស្ស៊ី ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានបញ្ជាឲ្យធ្វើការស៊ើបអង្កេតមួយ ចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី កាលពីឆ្នាំ២០១៩ ដែលជាលទ្ធផលបានបណ្ដាលឲ្យជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិត។ លេខាធិការព័ត៌មានរបស់ក្រសួងការពារជាតិអាមេរិក លោក John Kirby បានប្រកាស ពីការចាប់ផ្តើមធ្វើការស៊ើបអង្កេតនោះ នៅក្នុងអំឡុងពេលធ្វើសន្និសីទកាសែតមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយនិយាយថា លោកឧត្តមសេនីយ៍ Michael...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍នេះ នឹងសម្លឹងជំរុញពង្រឹងចំណងមិត្តភាព សន្តិសុខជាមួយប្រទេសវៀតណាម ដែលបានធ្វើឲ្យកាន់តែ ស៊ីជម្រៅបន្តិចម្តងៗ ស្របពេលដែលប្រទេសទាំងពីរ សម្លឹងមើលសកម្មភាពចិន នៅដែនសមុទ្រចិនខាងត្បូង។ បើទោះជាមានចំណងមិត្តភាព យោធាកំពុងកើនឡើង ក្រោយរយៈពេលជាង ៤ទសវត្ស បន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់ នៅក្នុងឆ្នាំ១៩៧៥ក៏ដោយ ក៏រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន...