ព័ត៌មានជាតិ
រដ្ឋសភា នឹងពិនិត្យសំណើរាជរដ្ឋាភិបាល សម្រាប់ការតែងតាំង លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម
ភ្នំពេញ ៖ តបតាមសំណើរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ នេះបើយោងលិខិតរបស់គណៈកមា្មធិការអចិន្ត្រៃយ៍រដ្ឋសភា។ កាលពីថ្ងៃ៨ តុលា រាជរដ្ឋាភិបាលបានដាក់លិខិតស្នើមកកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា...