ព័ត៌មានជាតិ

រដ្ឋសភា នឹងពិនិត្យសំណើរាជរដ្ឋាភិបាល សម្រាប់ការតែងតាំង លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម

ភ្នំពេញ ៖ តបតាមសំណើរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ នេះបើយោងលិខិតរបស់គណៈកមា្មធិការអចិន្ត្រៃយ៍រដ្ឋសភា។

កាលពីថ្ងៃ៨ តុលា រាជរដ្ឋាភិបាលបានដាក់លិខិតស្នើមកកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យ លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជំនួសលោក វេង សាខុន ។

សូមបញ្ជាក់ថា កាលពីថ្ងៃ៨ តុលាព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ក្រោយបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីកសិកម្មនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចាត់តាំងលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្រ្តីស្តីទីជំនួសលោកវេង សាខុនលើមុខតំណែងបច្ចុប្បន្ន រហូតមានការតែងតាំងរដ្ឋមន្រ្តីកសិកម្មថ្មី។

លោក ឌិត ទីណា ត្រូវបានគេស្គាល់ថា គឺជាកូនប្រុស របស់លោក ឌិត មន្ទីរ ប្រធានតុលាការកំពូល។

To Top