ភ្នំពេញ ៖ គណៈកម្មការកិច្ចការ បរទេសរដ្ឋសភាកម្ពុជា និងរដ្ឋសភាប្រទេសឡាវ បានជួបពិភាក្សាទ្វេភាគី ក្នុងនោះភាគីទាំងពីរ បានប្តេជ្ញាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរដ្ឋសភា ជាមួយគ្នាឲ្យកាន់តែប្រសើរឡើង ។ ការជួបពិភាក្សាការងារនេះ ក្រោយកិច្ចប្រជុំទ្វេភាគីរវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោកបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា ឡាវកាលពីថ្ងៃ៣ ធ្នូ...
ភ្នំពេញ ៖ នៅថ្ងៃ១៦ វិច្ឆិកា ខាងមុខនេះ រដ្ឋសភា នឹងកំណត់ នូវកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។ ការកំណត់នេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ១៤ វិច្ឆិកានេះ បានដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការ...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងសេចក្តីស្នើវិសោធនកម្មមួយចំនួន ជូនគណៈកម្មការជំនាញសភា ដើម្បីពិនិត្យសិក្សា រួចហើយដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ ការប្រគល់សេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៅថ្ងៃ២ វិច្ឆិកា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ។ ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំ នួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា...
ភ្នំពេញ ៖ សមាជិករដ្ឋសភាកម្ពុជា បានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាឯកច្ឆ័ន្ទ ដោយសំឡេងគាំទ្រចំនួន១០១រូប។ ការអនុម័តច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃ៩ តុលា ក្រោមអធិបតីភាពលោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ៕
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។សម័យប្រជុំធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែតុលាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិក សមាជិកាចំនួន១០១រូប។ អង្គប្រជុំបានលើកយកតែរបៀបវារៈសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតែមួយប៉ុណ្ណោះ ។ យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានចំនួន១១មាត្រា ។...
ការ៉ាកាស៖ ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បានឲ្យដឹងថា ទណ្ឌកម្មឯកតោភាគី ឬវិធានការបង្ខិតបង្ខំ ដែលដាក់ដោយសហរដ្ឋអាមេរិក “គឺជាគ្រោះកាចពិតប្រឆាំង នឹងមនុស្សជាតិ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ុនហួ។ នៅក្នុងសុន្ទរកថាទៅកាន់សន្និសិទសភាអន្តរជាតិរុស្ស៊ី-អាមេរិកឡាទីន នៅទីក្រុងមូស្គូ លោក Rodriguez បានថ្កោលទោសវិធានការបង្ខិតបង្ខំឯកតោភាគីថា ជា “ការខុសឆ្គង” ដែលហៅថាទណ្ឌកម្មនៅពេលដែលការពិតវាជាវិធានការធ្វើសង្គ្រាមមិនធម្មតាមួយ។ លោកបានបន្តថា...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃ៩ តុលាខាងមុខ ។ ការកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភានេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃទី២៨ កញ្ញានេះ ៕
ភ្នំពេញ ៖ សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា លើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំឲ្យរដ្ឋសភា ធ្វើការពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ១៤ កញ្ញានេះ បានបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាឯកច្ឆ័ន្ទ ដោយសំឡេងគាំទ្រចំនួន១១៤សំឡេង។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជរដ្ឋាភិបាលបង្កើតឡើងជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឲ្យមានស្ថាប័នថ្មីមួយមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមធនធានមនុស្សមានសមត្ថភាព...
ភ្នំពេញ ៖ សមាជិករដ្ឋសភា ដែលចូលរួមប្រជុំពេញអង្គរដ្ឋសភា បានឯកភាពលើកដៃ អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច ជាឯកច្ឆ័ន្ទដោយសំឡេង១១៤ នៃចំនួនសមាជិកសភាចូលរួម។ ការអនុម័តច្បាប់នេះ បន្ទាប់ពីមានពិភាក្សា ពីសមាជិករដ្ឋសភាមួយចំនួន និងលើកសំអាង ពីតំណាងរាជរដ្ឋាភិបាលរួច នៅក្នុងសម័យប្រជុំពេញ អង្គរដ្ឋសភានាព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា...