ភ្នំពេញ៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា អំឡុងជួបវិបត្តិផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជា បញ្ចេញកញ្ចប់ថវិកាជាតិជាង ១៤០០លានដុល្លារ សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញជាអធិបតីបើក សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច នាថ្ងៃ៥ កុម្ភៈ លោករដ្ឋមន្ដ្រី ជា សុមេធី...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល ប្រកាសផ្តល់អាហារូបករណ៍ ដល់ពលរដ្ឋ ដែលរស់នៅតំបន់រុនតាឯក ដែលស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ដើម្បីឱ្យពួកគេមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ និងអាចមានការងារសមសម្យ ឆាប់រហ័សសម្រាប់លើកស្ទួយជីវភាព របស់ពួកគេនាពេលអនាគត។ ការផ្តល់នេះក្នុងអំឡុងពេលពិធី ជំនួបសំណេះសំណាល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយពលរដ្ឋដែលរស់នៅតំបន់រុនតាឯក...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃនៃក្រុមតាលីបង់កាលពីថ្ងៃអង្គារបានធ្វើការប្រកាសរដ្ឋាភិបាលតាលីបង់ បានធ្វើការប្រគល់ ប្រាក់សុទ្ធព្រមទាំងដីធ្លីជាច្រើនផងដើម្បីលើកទឹកចិត្តទៅដល់ក្រុមគ្រួសារដែលមាន សមាជិកធ្លាប់ជាអ្នកបំផ្ទុះគ្រាប់បែកប្រឆាំងទៅនឹងយោធាអាមេរិកនាពេលកន្លងមក។ អ្នកនាំពាក្យលោក Saeed Khosty ក៏បានលើកឡើងដែរថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបណ្តោះអាសន្នលោក Sirajuddin Haqqani ក៏បានហៅក្រុមតាលីបង់ដែលធ្លាប់បូជាជីវិតក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនាពេលកន្លងមកនោះថាជាវិរៈបុរសនៃជនជាតិអ៊ីស្លាមនិងជាវិរៈបុរសនៃប្រទេសអាហ្គានីស្ថានផងដែរ។ ក្នុងពេលជាមួយគ្នានេះទាំងអាមេរិកនិងសហភាពអ៊ឺរ៉ុបតែងតែបានធ្វើការប្រកាសថានឹងមិនទទួលស្គាល់រដ្ឋាភិបាលអាហ្គានីស្ថានដែលដឹកនាំដោយតាលីបង់ជាដាច់ខាតហើយដាក់កំហិតឲ្យតាលីបង់មិនត្រូវធ្វើឲ្យសកម្មភាពជ្រុលនិយមនិងក្រុមភេវរកម្មមានការកើនឡើងជាដាច់ខាត។ ដោយឡែកអង្គការសហប្រជាជាតិឬយូអិនបានធ្វើការទស្សទាយថាស្ថានភាពនៅក្នុងប្រទេសអាហ្គានីស្ថាននាពេលបច្ចុប្បន្ននេះនឹងកាន់តែដុនដាបហើយច្បាស់ណាស់នឹងបន្តត្រូវការជំនួសមនុស្សធម៍ក្នុងចំនួនជាច្រើនទៀតជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ៣៦២លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ កក្កដានេះ បានបញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសសន្យា ក្នុងការបង្កើន ប្រាក់ជំនួយបន្ថែមទៀតដើម្បីកិច្ចការងារពង្រឹង ទៅលើវិស័យហេដ្ឋារចនា សម្ព័ន្ធរបស់ជាតិ និងក៏ដូចជាការបង្កើតការងារផង នៅអំឡុងពេលរងផល ប៉ះពាល់ដោយសារកូវីដ។ លោក Michael McCormack ឧបនាយករដ្ឋមន្ត្រី និងត្រូវជារដ្ឋមន្ត្រីក្រសួង ហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន របស់អូស្ត្រាលី បានបញ្ជាក់នៅថ្ងៃនេះដែរថា កញ្ចប់ថវិកាជំនួយរបស់រដ្ឋាភិបាល...