ឡូសអ៊ែនជីឡេស៖ រលកកម្តៅបាននាំមកនូវសីតុណ្ហភាពខ្ពស់ នៅក្នុងកំណត់ត្រានៅរដ្ឋភាគខាងលិច របស់សហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ ដោយមានមនុស្សជាង ៦០លាននាក់ បានទទួលដំណឹងអំពីលក្ខខណ្ឌ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ។ យោងតាមក្រុមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក ហៅកាត់ (NWS)បានឲ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់នៅចុងរដូវកាលមកលើ ទីក្រុងនានានៅក្នុងតំបន់ភាគខាងលិច ដូចជា ទីក្រុង Chicago, Des Moines និង Topeka...
បាងកក៖ នាយកដ្ឋានឧតុនិយមថៃ (TMD) បានឱ្យដឹងថា ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងកើនឡើងកម្តៅខ្លាំងក្នុងរយៈពេល ៣ថ្ងៃខាងមុខ ដោយសីតុណ្ហភាព នៅតំបន់ខាងលើនៃប្រទេសអាស៊ីអាគ្នេយ៍ កើនឡើងដល់ ៤៤អង្សាសេ។ ប្រភពពី TMD បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនត្រូវបានណែនាំឱ្យថែរក្សាសុខភាពរបស់ពួកគេ ដោយសារតែអាកាសធាតុក្តៅខ្លាំង និងជៀសវាងការធ្វើការងារ ឬនៅក្រោមពន្លឺព្រះអាទិត្យរយៈពេលយូរ។ ទិន្នន័យពីក្រសួងថាមពលបានបង្ហាញថា សីតុណ្ហភាពក្តៅខ្លាំងបានជំរុញការប្រើប្រាស់អគ្គិសនីរបស់ប្រទេសថៃដល់កម្រិតខ្ពស់បំផុតគឺ ៣៦,៣៥៦មេហ្គាវ៉ាត់កាលពីយប់ថ្ងៃសៅរ៍...
ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ចំនួន២នាក់បានស្លាប់ នៅក្នុងរដ្ឋ Kerala ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា ដោយសង្ស័យថា មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដោយសារកម្តៅខ្លាំង ខណៈប្រទេសនេះបានទប់ទល់ នឹងសីតុណ្ហភាពកើនឡើង ដល់កម្រិតកំណត់ត្រា ។ កាសែតហិណ្ឌូ បានរាយការណ៍ឲ្យដឹងថា ស្ត្រីវ័យ៩០ឆ្នាំ និងបុរសវ័យ៥៣ឆ្នាំម្នាក់បានស្លាប់ នៅក្នុងរដ្ឋ Kerala កាលពីថ្ងៃអាទិត្យ ខណៈដែលសីតុណ្ហភាព...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន ហៅកាត់ថា JMA បានឲ្យដឹងថា កម្តៅដ៏ក្តៅគគុកនៅតែបន្តគ្របដណ្តប់ នៅទូទាំងប្រទេសជប៉ុនគិតត្រឹមពីថ្ងៃសុក្រ ដោយចំនួនខេត្តដែលមានការជូនដំណឹង អំពីករណីក្តៅខ្លាំងបានឈានដល់ កម្រិតខ្ពស់បំផុតគឺ៤០អង្សាសេ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា សីតុណ្ហភាព៣៨អង្សាសេ ឬខ្ពស់ជាងនេះ ត្រូវបានព្យាករណ៍នៅតំបន់ Kanto, Tokai,...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា យោងតាមក្រុមសេវាកម្មតាមដានអាកាសធាតុបានឲ្យដឹងថា កាលពីថ្ងៃចន្ទ រលកកម្ដៅដ៏ខ្លាំង ដែលបាននឹងកំពុងវាយប្រហារនៅក្នុងប្រទេសអ៊ីតាលី នៅភាគខាងជើងនៃប្រទេសនេះ។ រលកកម្តៅ ក៏ត្រូវបានផ្លាស់ប្តូរ ដោយប្រែជាមានព្យុះផ្គររន្ទះ និងធ្លាក់ព្រិល វិញដោយការព្រមានអំពីគ្រោះទឹកជំនន់កើតឡើង នេះបើយោងតាមគេហទំព័រ IlMeteo.it បានបង្ហាញឲ្យដឹងថា អាកាសធាតុនឹងនៅតែក្តៅ និងស្ងួតដដែល នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីតាលី...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ សីតុណ្ហភាពបានកើនឡើង នៅតាមកន្លែងជាច្រើន ដោយគិតចាប់ពីភាគខាងលិច ទៅភាគខាងជើង នៃប្រទេសជប៉ុន ។ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានព្រមានថា កម្តៅនឹងបន្តកើនឡើង នៅក្នុងតំបន់នានា នៅថ្ងៃចន្ទនេះ ។ ទីភ្នាក់ងារ JMA បានឱ្យដឹងថា...
ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា រលកកម្តៅខ្លាំងដែលបានវាយប្រហារមកលើនៅតំបន់ភាគខាងត្បូង នៃសហរដ្ឋអាមេរិក និងបានបន្តរាលដាលដល់តំបន់ផ្សេងទៀត នៃប្រទេសនេះនៅក្នុងសប្តាហ៍នេះ ខណៈពេលនេះដែរ ពលរដ្ឋជាង៥៥លាននាក់ ស្ថិតក្រោមការព្រមានអំពីការកើនឡើងនៃ កម្តៅ ។ គេបានដឹងថា រលកកម្តៅបានកើតឡើងនៅរដ្ឋតិចសាស់ អូក្លាហូម៉ា ញ៉ូវម៉ិចស៊ីកូហើយនៅក្នុងចំណោមតំបន់ភាគខាងត្បូង ផ្សេងទៀតកាលពីសប្តាហ៍មុន ដោយបង្កើតឲ្យមានកំណត់ត្រាថ្មី នៃការកើនឡើងកម្តៅដូច្នេះ...
ឡុងដ៍៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ថា រលកកម្តៅដ៏ក្តៅគគុក ដែលបង្កជាភ្លើងឆេះព្រៃដ៏សាហាវនៅអឺរ៉ុបប៉ែកខាងលិច បានជំរុញឱ្យសីតុណ្ហភាព ក្នុងប្រទេសអង់គ្លេស ឡើងដល់៤០អង្សាសេ ជាលើកដំបូងកាលពីថ្ងៃអង្គារ ហើយកំណត់ត្រាកំដៅក្នុងតំបន់ បានធ្លាក់ចុះនៅកន្លែងផ្សេង ។ បន្ទាប់ពីរាត្រីដ៏កក់ក្តៅបំផុតរបស់ចក្រភពអង់គ្លេស ក្នុងកំណត់ត្រា ការិយាល័យឧតុនិយម បានឲ្យដឹងថា កម្រិតខ្ពស់ថ្មីមួយគឺ...
បរទេស៖ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ អាចនឹងចាត់វិធានការទប់ស្កាត់ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការដាំដើមឈើរបន្ថែម និងការពារផលដំណាំពីកម្តៅដ៏ខ្លាំង ស្របពេលដែលសីតុណ្ហភាពកើនឡើងដល់កំណត់ត្រាខ្ពស់ នៅលើឧបទ្វីបកូរ៉េ។ កាសែតបក្សពលករកូរ៉េ Rodong Sinmun បាននិយាយនៅពេលថ្មីៗនេះថា ការទប់ស្កាត់ការខូចខាតនៃផលដំណាំពីរលកកម្តៅ គឺជាការតស៊ូដ៏លំបាកមួយ ដើម្បីការពារអាយុជីវិតនិងសុវត្ថិភាពរបស់ប្រជាជន។ កាសែតដដែលនេះបានបញ្ជាក់យ៉ាងដូច្នេះថា “អង្គភាពគណបក្សនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ជូនដំណឹងយើងថា រលកកម្តៅកាន់តែខ្លាំងឡើង ត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលអាក្រក់ដល់ប្រទេសយើង នៅសប្ដាហ៍ក្រោយនេះ ហើយការទប់ស្កាត់ការខូចខាត គឺជាគម្រោងនយោបាយដ៏សំខាន់មួយ...