ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងរៀបចំគម្រោងស្នើសុំពីមិត្តចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តការគាំទ្រដល់ការ តភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម និងការអភិវឌ្ឍសហគ្រិនភាពស្ត្រីក្នុងតំបន់។ នាឱកាសអញ្ជើញជាអធិបតីបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅថ្ងៃ១ សីហា សម្ដេចធិបតីមានប្រសាសន៍ថា ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញផែនការ នារីរតនៈទី៦ , ផែនការយុទ្ធសាស្ត្រដើម្បីលើកកម្ពស់សមភាពយេនឌ័រ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃ២៨ សីហានេះ បានចេញសេចក្តីសម្រេច ស្តីពី ការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ក្នុងនោះ លោក ម៉ម សារិន ទទួលបន្ទុកជួយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងកិច្ចការសម្របសម្រួល ទំនាក់ទំនង រវាងរាជរដ្ឋាភិបាល ជាមួយនឹងអង្គការនីតិប្បញ្ញត្តិ ខណៈលោក ស្រ៊ី...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃ២៤ សីហា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតអគ្គនាយកដា្ឋនធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ ។អគ្គនាយកដ្ឋាននេះ មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួង និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្ស៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានផ្ដល់ជំនឿ និងគាំទ្រនូវកិច្ចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលប់ ជូនគណបក្សប្រជាជនកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា«(រាជរដ្ឋាភិបាល)សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្ដល់ជំនឿ និងការគាំទ្រយ៉ាងធំធេងនូវកិច្ចដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត គាំទ្រដ៏ច្រើនលើសលប់ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធទៅនឹងអ្នកនិយាយថា រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថា មានក្បាលធំជាងខ្លួននោះជារឿងមិនពិតនោះ ។ ព្រឹកថ្ងៃ២៤ សីហានេះ ក៏ជាថ្ងៃបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីជាលើកទី១ផងដែរ ក្រោមការដឹកនាំពីកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្រោមវត្តមានចូលរួមពីសមាជិកគណៈរដ្ឋមន្រ្តីថ្មីទាំងអស់ ។...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចជូននាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យស្ដីពីការឈប់សម្រាកការងារសម្រាប់មន្ត្រីរាជការ និយោជិត និងកម្មករ សម្រាប់ឆ្នាំ២០២៤។អនុក្រឹត្យបានឱ្យដឹងបន្ថែមថា ចំពោះក្រសួង ស្ថាប័ន មានភារកិច្ចទំនាក់ទំនងអន្ដរជាតិ ត្រូវរក្សាមន្ដ្រីប្រចាំការជាអចិន្ដ្រៃយ៍ សម្រាប់ដោះស្រាយការងារ។ ចំពោះ បទប្បញ្ញត្តិទាំងឡាងណា ដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវចាក់ទុកជានិរាករណ៍៕
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះដែលមានជាង១០ទំព័រ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្តាល មានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលជាលេខាធិការដ្ឋាន។ សូមបញ្ជាក់ថា ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្ដាល មានភារកិច្ច ដូចជា ៖ បំពេញមុខងារជាសេនាធិការបច្ចេកទេសបូកសរុបកណ្ដាលឲ្យក្រុមការងារបច្ចេកទេសផ្សេងទៀត និងផ្តល់ទស្សនាទាននិងមគ្គុទ្ទេសក៍ណែនាំ ជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងរៀបចំ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្ដល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងបរិការណ៍ នៃសុខសន្ដិភាព និងស្ថេរភាពនយោបាយ, រាជរដ្ឋាភិបាលតែងតែងគិតគូរយ៉ាងមធ្យ័ត អំពីសុខមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយឈរលើគោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់» ឡើយ។...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំង សមាសភាពក្រុមប្រឹក្សាភិបាល បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាចំនួន ១៧នាក់ ដើម្បីគ្រប់គ្រង និងចាត់ចែករៀបចំបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃ ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ វិជ្ជាជីវៈច្បាប់ និងជំនាញផ្សេងទៀតក្នុងវិស័យច្បាប់ និងយុត្តិធម៌។ អនុក្រឹត្យចុះថ្ងៃ២៤ ឧសភា បានឲ្យដឹងថា សមាសភាពក្រុមប្រឹក្សាភិបាល បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានេះ គឺមានលោក កើត...