បរទេស ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា អង្គការមើលឃើញថា “គ្មានការចង្អុលបង្ហាញ” ដែលថា រុស្ស៊ីកំពុងរៀបចំ “សកម្មភាពយោធាវាយលុក” ប្រឆាំងនឹងខ្លួននោះទេ ។ ខណៈក្រុងគៀវបានចោទរុស្ស៊ីថា បានបាញ់មីស៊ីលលើប្រទេសប៉ូឡូញ លោក Stoltenberg បាននិយាយថា មីស៊ីលនោះទំនងជាមីស៊ីល របស់អ៊ុយក្រែន។...
បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានហាមឃាត់មន្ត្រីកំពូលៗរបស់អៀរឡង់ជាង ៥០ នាក់ រួមទាំងនាយករដ្ឋមន្ត្រី Micheal Martin មិនឱ្យចូលប្រទេសរុស្ស៊ី ជុំវិញការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើអ៊ុយក្រែនផងដែរ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងចំណោមអ្នកត្រូវហាមឃាត់ទាំងនោះក៏មានរដ្ឋមន្ត្រីការបរទេស និងការពារជាតិអៀរឡង់ Simon Coveney...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែងនៅថ្ងៃពុធនេះថា មីស៊ីលដែលបានសម្លាប់មនុស្ស ២នាក់ នៅក្នុងប្រទេសប៉ូឡូញ ប្រហែលជាមិនត្រូវបានបាញ់ ចេញពីប្រទេសរុស្ស៊ីនោះទេ បន្ទាប់ពីបានជួបពិភាក្សាជាមួយមេដឹកនាំ នៃសម្ព័ន្ធមិត្តលោកខាងលិច ស្របពេលមានការព្រួយបារម្ភថា ជម្លោះអ៊ុយក្រែនអាចឈានចូល...
ម៉ូស្គូ ៖ រុស្ស៊ី បានច្រានចោល របាយការណ៍ថា មីស៊ីលរបស់ខ្លួនបានវាយប្រហារ ភូមិមួយរបស់ប៉ូឡូញ កាលពីថ្ងៃអង្គារថាជា “ការបង្កហេតុ” ចំពេលមានការព្រួយបារម្ភ អំពីភាពតានតឹង កាន់តែតានតឹងរវាងរុស្ស៊ី និងលោកខាងលិច ។ យោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថា មន្ត្រីសន្តិសុខអាមេរិកបានឲ្យដឹងថា មីស៊ីលរុស្ស៊ីបានឆ្លងចូលទៅក្នុង ប្រទេសប៉ូឡូញ ដែលមានព្រំប្រទល់ជាប់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ចូ បៃដិន បានសម្តែងការងឿងឆ្ងល់ ចំពោះរបាយការណ៍នៃការវាយប្រហារ ដោយមីស៊ីលរុស្ស៊ីនៅក្នុងប្រទេសប៉ូឡូញ ក្បែរព្រំដែនអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ មន្ត្រីអាមេរិក និងប៉ូឡូញ កំពុងស៊ើបអង្កេតការបំផ្ទុះដ៏សាហាវ ដែលបានសម្លាប់មនុស្សពីរនាក់ នៅក្នុងទឹកដីប៉ូឡូញកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសប៉ូឡូញ បានកំណត់អត្តសញ្ញាណមីស៊ីលនោះថា “ផលិតដោយរុស្ស៊ី”។ ទោះបីជាយ៉ាងណាក៏ដោយ លោក...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយកាលពីថ្ងៃអង្គារថា អង្គការណាតូ “ចាំបាច់ត្រូវធ្វើសកម្មភាព” ខណៈដែលលោកបានស្តីបន្ទោស ចំពោះការផ្ទុះនៅក្នុងប្រទេសប៉ូឡូញ មិនឆ្ងាយពីព្រំដែនអ៊ុយក្រែន ទៅលើប្រទេសរុស្ស៊ី។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សពីរនាក់ បានស្លាប់នៅក្នុងអ្វីដែល ត្រូវបានគេពិពណ៌នាថា ជាការវាយប្រហារដោយ “មីស៊ីល”។ យោងតាមសារព័ត៌មាន RT...
ឥណ្ឌូនេស៊ី៖ មេដឹកនាំនៃក្រុមសេដ្ឋកិច្ចទាំង ២០ បានប្រឈមមុខនឹងបញ្ហាកាលពីថ្ងៃអង្គារ ជុំវិញការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន នៅថ្ងៃបើកកិច្ចប្រជុំកំពូល លើកដំបូងរបស់ពួកគេ ចាប់តាំងពីសង្រ្គាមត្រូវបាន ចាប់ផ្តើមក្នុងខែកុម្ភៈ ទោះបីជាប្រទេសជាសមាជិកភាគច្រើន ចង់បរិហារទីក្រុងម៉ូស្គូ នៅក្នុងសេចក្តីថ្លែងការណ៍មួយក៏ដោយ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរំលងកិច្ចប្រជុំនៅលើ កោះរមណីយដ្ឋានកោះបាលី ខណៈដែលមេដឹកនាំអាមេរិក និងចិន បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិ...
បរទេស៖ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងនិងឆ្លើយតបទៅនឹងហេតុការណ៍វាយប្រហារដោយមីស៊ីលជាច្រើន គ្រាប់ទៅលើភូមិតូចមួយនៃប្រទេសប៉ូឡូញ និងធ្វើឲ្យបាត់បង់ជីវិតពលរដ្ឋស៊ីវលចំនួន២នាក់ នោះគឺមិនមែនជាការពិតឡើយ។ បណ្តាញសារព័ត៌មានលោកខាងលិចមួយចំនួនព្រមទាំងក្រុមអ្នកនយោបាយផងបានអះអាងថាប្រទេសរុស្សីគឺជាអ្នកនៅពីក្រោយខ្នងនៃហេតុការណ៍វាយប្រហារដោយមីស៊ីល ជាច្រើនគ្រាប់លើកនេះទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះគឺមិនមានអ្នកណាម្នាក់បានផ្តល់ព័ត៌មាន លំអិតអះអាងច្បាស់អំពីការចោទប្រកាន់នេះឡើយ។ ក្រសួងការពារជាតិរុស្សីបានបញ្ជាក់បែបនេះថា៖ រូបភាពជាច្រើននិងបំណែកមីស៊ីល ដែលត្រូវបានផ្សព្វផ្សាយចេញដោយសារព័ត៌មានប៉ូឡូញនោះ គឺមិនមានអ្វីដែលពាក់ព័ន្ធជាមួយ នឹងអាវុធរបស់រុស្សីឡើយ។ គួរឲ្យដឹងដែរថាប៉ូឡូញបានធ្វើការកោះហៅនូវ កិច្ចប្រជុំជាបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខ ជាតិកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះបន្ទាប់ពីបានទទួលព័ត៌មាន អំពីការវាយប្រហារដោយ មីស៊ីលនេះកើតឡើង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាសនៃមន្ទីរសេតវិមានលោក Patrick Ryder កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថាសហរដ្ឋអាមេរិកបានទទួលដំណឹងអំពីរបាយការណ៍ដែល មីស៊ីលជាច្រើនគ្រាប់បាន ហោះធ្លាក់នៅក្នុងដែនដីរបស់ប្រទេសប៉ូឡូញ និងបានសម្លាប់មនុស្ស២នាក់ផងប៉ុន្តែទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ សេតវិមាននៅមិនទាន់បានទទួល បានភស្តុតាងច្បាស់ លាស់នៅឡើយទេ។ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាបណ្តាញសារព័ត៌មាននៅលោកខាងលិច មួយចំនួននិងអ្នកនយោបាយបាននាំគ្នាអះអាងថារុស្សី គឺជាអ្នកនៅពីក្រោយនៃការវាយប្រហារដោយមីស៊ីល លើកនេះទោះបីជាយ៉ាងណាក្តីមិនមាន អ្នកណាម្នាក់អាចផ្តល់ភស្តុតាងលំអិតអំពី ការចោទប្រកាន់នេះនោះទេ។ លោក Ryder...
បរទេស៖ក្រុមហ៊ុនប្រេងរបស់ប្រទេសហុងគ្រី MOL កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះបានអះអាងថា ប្រេងឆៅរបស់ប្រទេសរុស្សីត្រូវបានកាត់ផ្តាច់ការបង្ហូរមកកាន់ប្រទេស របស់ខ្លួនដោយសារអ៊ុយក្រែន បានសម្រេចចិត្តបិទដំណើរការបំពង់បង្ហូរត្រង់ចំណុច Druzhba ដែលជាកន្លែងស្តុកទុកប្រេងឆៅបណ្តោះអាសន្នមុន ចែកចាយទៅកាន់ប្រទេសផ្សេងទៀត។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងគៀវបានធ្វើសេចក្តីប្រកាសប្រាប់ពីមូលហេតុជាផ្លូវការ ដែរថាដោយសារតែមានការវាយប្រហារដោយមីស៊ីល ជាច្រើនពីសំណាក់រុស្សីបានធ្វើឲ្យស្ថានីយ អគ្គិសនីក្បែរទៅនឹងព្រំដែនបេឡារូសត្រូវបានផ្អាក ដំណើរការហើយវាគឺជាកន្លែងដែលផលិតអគ្គិសនីសម្រាប់ផ្គត់ផ្គង់ស្ថានីយបំពង់បង្ហូរប្រេង Druzhba នេះ។ ក្រុមហ៊ុន MOL បានបញ្ជាក់ដែរថាមិនត្រឹមតែប្រទេសហុងគ្រីប៉ុណ្ណោះទេ ដែលត្រូវបានបិទដំណើរការ ទទួលប្រេងឆៅពីរុស្សីក្នុងនោះប្រទេសឆេកនិងប្រទេសស្លូវ៉ាគីក៏កំពុងស្ថិតនៅក្នុងស្ថានភាព ដូចគ្នាផងដែរ។...