បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់ ប្រទេសអ៊ុយក្រែន បានធ្វើការះអាងថា បានធ្វើការវាយបកត្រឡប់ចូលទៅ ដល់តំបន់កាប់កាប់ដោយរុស្សីវិញ នៅតំបន់ជួរមុខ ឬត្រូវបានស្គាល់ថាជាតំបន់ Khersonប៉ុន្តែរុស្សីបានបដិសេធ ចំពោះការអះអាងនេះផងដែរ។ របាយការណ៍ពីខាងអ៊ុយក្រែន បានបញ្ជាក់ថា ផែនការក្នុងការវាយដណ្តើម កាន់កាប់ទឹកដីមួយចំនួននៅភាគខាងត្បូង ពីរុស្សីមកវិញពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែននោះ គឺបានទទួលជោគជ័យមួយផ្នែកហើយ ពោលគឺបន្ទាប់ពីអ៊ុយក្រែន បានវាយប្រហារកាត់ ផ្តាច់ផ្លូវផ្គត់ផ្គង់ដ៏សំខាន់មួយរបស់រុស្សី...
បរទេស៖ អតីតអនុប្រធានក្រុមហ៊ុនថាមពល ដ៏ល្បីនិងធំបំផុតមួយ របស់អារ៉ាប់ Saudi Aramco លោក Sadad Al Husseini បានថ្លែង ប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់ CNBC កាលពីថ្ងៃចន្ទកន្លងមកថា មកដល់ពេលនេះគឺនៅមិនទាន់ មានប្រទេសឬប្លុកណាមួយ ដែលអាចមានសមត្ថភាព គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ ហ្គាស ជំនួសឲ្យហ្គាសរបស់រុស្ស៊ី នៅក្នុងសហភាពអឺរ៉ុបឡើយ។...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ពិធីបិទការធ្វើសមយុទ្ធ កងទ័ពអន្តរជាតិឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅឧទ្យាន Patriot នៅមូលដ្ឋានយោធាស្នេហាជាតិ ក្នុងតំបន់ទីក្រុងម៉ូស្គូកាលពីថ្ងៃសៅរ៍ ត្រូវបានបញ្ចប់ទាំងស្រុងហើយ ។ ការប្រកួតប្រជែងក្នុងយោធាអន្តរជាតិ ដោយប្រើរថពាសដែកត្រូវបាន ធ្វើឡើងនៅទីលានហ្វឹកហាត់ Alabino កាលពីរសៀលថ្ងៃសៅរ៍ ។ ក្រុមប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតនេះ...
ស៊ីអិនអិន៖ រយៈពេល ៦ខែបន្ទាប់ពីការលុកលុយអ៊ុយក្រែន រុស្ស៊ីត្រូវបានជាប់គាំង នៅក្នុងសង្គ្រាមដែលខ្លួន មិនបានគិតទុកជាមុន ប៉ុន្តែវាកំពុងទទួលបានភាពជោគជ័យ នៅផ្នែកខាងមុខមួយទៀត សេដ្ឋកិច្ច ដែលពឹងផ្អែកលើប្រេងរបស់ខ្លួន ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅ ប៉ុន្តែបង្ហាញថាមានភាពធន់ខ្លាំង ជាងការរំពឹងទុក។ លោក Andrey Nechaev ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់រុស្ស៊ី នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បានលើកឡើងថា “ខ្ញុំកំពុងបើកបរឆ្លងកាត់ទីក្រុងម៉ូស្គូ ហើយការកកស្ទះចរាចរណ៍ដូចគ្នា នៅទីនោះដូចពីមុន”...
ម៉ូស្គូ៖ កងទ័ពអង់គ្លេស បានឲ្យដឹងថា រុស្ស៊ី បានបាត់បង់ទាហានរាប់ម៉ឺននាក់ នៅអ៊ុយក្រែន ហើយក្រុងម៉ូស្គូ កំពុង ព្យាយាមជ្រើសរើសទាហានបន្ថែម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ នៅពេលដែលសង្រ្គាមអូសបន្លាយដល់ខែទី៧ របស់ខ្លួន វិមានក្រឹមឡាំង នៅតែតឹងតែងលើចំនួនអ្នកស្លាប់ បន្ទាប់ពីផែនការរអាក់រអួលជាច្រើនខែ ហើយសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដអូសបន្លាយ ដោយមិនទាន់ដឹកពីអ្នកណាឈ្នះចាញ់នៅឡើយ។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស (Mod)...
ញូវដេលី៖ ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៥ខែក្នុងខែកក្កដា ខណៈដែលប្រទេសនេះបង្កើនការទិញផលិតផលប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Business Insider។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសឥណ្ឌាបានទិញយកប្រេងឆៅចំនួន ៨៧៧,៤០០ បារ៉ែលក្នុងមួយថ្ងៃពីប្រទេសរុស្ស៊ីកាលពីខែមុន ដោយបានធ្លាក់ចុះ ៧,៣ភាគរយ ពីទំហំពាណិជ្ជកម្មដែលបានកត់ត្រានៅក្នុងខែមិថុនា នៅពេលដែលវាបានយក ៩៥០,០០០ បារ៉ែលក្នុងមួយថ្ងៃ។ នៅក្នុងសប្តាហ៍ចុងក្រោយនៃខែកក្កដាតែមួយ ការនាំចូលជាមធ្យមក្រោម ៤០០,០០០ បារ៉ែលក្នុងមួយថ្ងៃ យោងតាមទិន្នន័យពី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កាំភ្លើងធំរបស់រុស្ស៊ីបានបាញ់នៅទីក្រុងអ៊ុយក្រែនឆ្លងកាត់ទន្លេមកដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ពេញមួយយប់ ដោយបន្ថែមការព្រួយបារម្មណ៍របស់អ្នកស្រុក ខណៈដែលសេចក្តីរាយការណ៍ពីការបាញ់ផ្លោងជុំវិញរោងចក្រនេះបានបង្កឱ្យមានការភ័យខ្លាចនៃគ្រោះមហន្តរាយវិទ្យុសកម្ម ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា មានការបាញ់ផ្លោងរបស់រោងចក្រអ៊ុយក្រែនបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺមួយថ្ងៃបន្ទាប់ពីទីក្រុងម៉ូស្គូ និងទីក្រុង គៀវ បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកលើគោលដៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលបានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីអន្តរជាតិ...
បរទេស៖ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអាល្លឺម៉ង់ Annalena Baerbock កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាងថាជម្លោះរវាងអ៊ុយក្រែន និងរុស្សី នឹងអាចបន្តកើតឡើងជាច្រើន ឆ្នាំទៅមុខទៀតប៉ុន្តែអាល្លឺម៉ង់ នឹងបន្តគាំទ្រជានិច្ចដល់ប្រទេសអ៊ុយក្រែន។ លោក Baerbock បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ The Bild ថា៖ទោះបីជាយ៉ាងណាក្តីស្ថានភាពនៅពេលនេះពួក យើងអាចសន្មតបានថាអ៊ុយក្រែននៅតែនឹង បន្តត្រូវការអាវុធធុនធ្ងន់ ពីសំណាក់ មិត្តភ័ក្តរបស់ខ្លួន យ៉ាងហោចណាស់ទៅដល់រដូវក្តៅឆ្នាំក្រោយនៅឡើយ។ លោកស្រីបញ្ជាក់ទៀតថា៖អ៊ុយក្រែន ក៏នឹងត្រូវធ្វើការងារដើម្បីការពារសេរីភាពរបស់ខ្លួនផងនិងដើម្បីសន្តិភាពជូនពួកយើងផងដូចនេះរដ្ឋាភិបាលទីក្រុងប៊ែរឡាំង...
បរទេស៖ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការ លើកឡើងយ៉ាងច្បាស់ៗថា លោកនឹងធ្វើយ៉ាងណា អាចដណ្តើមយកតំបន់ Donbass មកកាន់កាប់វិញ ទោះបីជាពេលនេះ កំពុងគ្រប់គ្រងពេញលេញ ដោយកងកម្លាំង យោធារុស្សីក្តី។ លោកបញ្ជាក់បែបនេះថា៖ យើងនឹងមិនអាចបំភ្លេចចោល ឬនឹងបំភ្លេចចោល ទីក្រុងទាំងឡាយណា របស់យើងឬប្រជាពលរដ្ឋ របស់យើងនោះឡើយ។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលអនុញ្ញាតឲ្យអ្នកកាន់លិខិតឆ្លងដែនអ៊ុយក្រែន ដែលបានចូលប្រទេសរុស្ស៊ី ចាប់តាំងពីការវាយលុករបស់វិមានក្រឹមឡាំង អាចរស់នៅ និងធ្វើការក្នុងប្រទេសដោយគ្មានកំណត់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ជនជាតិអ៊ុយក្រែនអាចស្នាក់នៅក្នុងប្រទេសរុស្ស៊ីបានត្រឹមតែ ៩០...