គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានអនុវត្តការដោះដូរអ្នកទោសដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងដូច្នេះ ។ ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ជនជាតិអ៊ុយក្រែន១៤៤នាក់ដែលមានអាយុ១៩ និង៦៥ឆ្នាំបានត្រឡប់ទៅផ្ទះវិញ ជាលទ្ធផលនៃការផ្លាស់ប្តូរ ។ យោងតាមសេចក្តីថ្លែងការណ៍ ក្រោមការដោះដូរ...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា ការបង្កើនចំនួនយោធានៅអឺរ៉ុបខាងកើត តាំងតែពីឆ្នាំ២០១៤ របស់ខ្លួនគឺធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីប្រឈមមុខទៅនឹងជម្លោះ ជាមួយនឹងអ៊ុយក្រែន។ ថ្លែងទៅកាន់អង្គប្រជុំរបស់ អង្គការណាតូនិងសមាជិក ផ្សេងទៀតនៅក្នុងទីក្រុង Madrid លោក Stoltenberg បានចោទរុស្សីថាបានប្រើប្រាស់ កងកម្លាំងនៅក្នុងតំបន់ Donbass ភាគខាងកើតតាំងតែពី ឆ្នាំ២០១៤មកម្ល៉េះ...
គៀវ៖ កងទ័ពអ៊ុយក្រែន បានអះអាងកាលពីថ្ងៃពុធថា ពួកគេបានបាញ់ទម្លាក់យន្តហោះដ្រូន រ៉ូតារី វីង របស់រុស្ស៊ី ដោយប្រព័ន្ធកាំជ្រួច Starstreak ដែលផលិតដោយអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Military on the world។ រូបថតនៃការធ្លាក់យន្តហោះដ្រូននេះ ត្រូវបានគេបង្ហោះ ពាសពេញបណ្តាញសង្គម។ ខ្សែអាត់វីដេអូ បានបង្ហាញថា ដ្រូននេះ...
បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសស៊ីរី បានធ្វើការប្រកាសទទួលស្គាល់ តំបន់ Donetsk និង Lugansk ឬហៅកាត់ថា DPR និង LPR នោះគឺជារដ្ឋឯករាជ្យបន្ទាប់ពី រុស្ស៊ី ក៏ធ្លាប់បានប្រកាសទទួលស្គាល់ផងដែរ កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ។ តំបន់ទាំងពីរនេះ ធ្លាប់បានទាមទារធ្វើការផ្តាច់ខ្លួន ចេញពីប្រទេសអ៊ុយក្រែន តាំងតែពីឆ្នាំ២០១៤ ហើយការប្រកាសទទួលស្គាល់ ដោយស៊ីរី...
Breaking: ប្រធានាធិបតី Biden ប្រកាសពីការពង្រឹងកម្លាំងទ័ពជើងគោក ផ្លូវអាកាស និងសមុទ្ររបស់ណាតូ នៅអឺរ៉ុប , នេះបើតាម ការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនគាំទ្រសំណើរបស់ សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ដើម្បីចាត់តាំងប្រទេសរុស្ស៊ីជា “អ្នកឧបត្ថម្ភភេរវកម្ម” នោះទេ ដោយលោកពន្យល់ថា រដ្ឋាភិបាលទីក្រុងប៉ារីសមិនត្រូវការ “និយមន័យ” ណាមួយដើម្បីដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូ ឬថ្កោលទោស “ឧក្រិដ្ឋកម្មសង្រ្គាម” ដែលត្រូវបានចោទប្រកាន់ឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា...
បរទេស ៖ បេសកជនរបស់ទីក្រុងមូស្គូ ប្រចាំអង្គការ សហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សា សន្តិសុខ កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី មិនកំណត់គោលដៅ ជនស៊ីវិល ក្នុងប្រទេសអ៊ុយក្រែនទេ ហើយក៏មិនបានវាយប្រហារ ទៅលើមជ្ឈមណ្ឌលផ្សារ ទំនើបមួយនៅ Kremenchug ក្នុងប្រទេសអ៊ុយក្រែន នោះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ មួយកាលពីថ្ងៃអង្គារ ធ្វើឱ្យស្របច្បាប់ “ការនាំចូលប៉ារ៉ាឡែល” នៅក្នុងប្រទេស ក្នុងគោលបំណង ដើម្បីរក្សាស្ថិរភាពតម្លៃ ចំពេលមានទណ្ឌកម្មសេដ្ឋកិច្ច ពីលោកខាងលិច។ ច្បាប់ការពារក្រុមហ៊ុនរុស្ស៊ី ដែលនាំចូលប្រភេទជាក់លាក់នៃ ទំនិញដោយគ្មានការអនុញ្ញាត ពីម្ចាស់កម្មសិទ្ធិបញ្ញា ដែលហៅថាការនាំចូលប៉ារ៉ាឡែល ពីការទទួលខុសត្រូវរដ្ឋប្បវេណី រដ្ឋបាល និងព្រហ្មទណ្ឌ។...
អាល្លឺម៉ង់ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមមហាអំណាចសេដ្ឋកិច្ច ទាំង៧ បានព្រមព្រៀងគ្នា ក្នុងការស្វែង រកការដាក់បម្រាម លើការដឹកជញ្ជូនប្រេង របស់រុស្ស៊ី ដែលត្រូវបានលក់ លើសពីតម្លៃ ជាក់លាក់មួយ ដោយពួកគេបានលើកឡើង កាលពីថ្ងៃអង្គារ ក្នុងគោលបំណង...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមអ្នកពន្លត់អគ្គីភ័យនៅថ្ងៃអង្គារ បានស្វែងរកកម្ទេចថ្មនៃផ្សារទំនើបអ៊ុយក្រែន ជាកន្លែងដែលអាជ្ញាធរបានឲ្យដឹងថា មនុស្ស ៣៦នាក់បានបាត់ខ្លួន បន្ទាប់ពីការវាយប្រហារដោយមីស៊ីល របស់រុស្ស៊ីដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៨នាក់ ខណៈដែលអភិបាល តំបន់បានរាយការណ៍ពី “ការវាយប្រហាររបស់សត្រូវ” មួយទៀតនៅភាគខាងកើត ។...