បរទេស៖ សមាជិកសភាជាន់ខ្ពស់រុស្ស៊ីមួយរូប បាននិយាយកាលពីថ្ងៃពុធថា តំបន់ដែលគ្រប់គ្រងដោយទីក្រុងម៉ូស្គូ នៃភាគខាងត្បូងអ៊ុយក្រែន អាចធ្វើប្រជាមតិដើម្បីក្លាយជាផ្នែកមួយ នៃប្រទេសរុស្ស៊ី នៅដើមខែកក្កដា។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេស អ៊ុយក្រែន បានចោទក្រុងមូស្គូ ពីការរៀបចំផែនការ ធ្វើប្រជាមតិ បន្លំឯករាជ្យ...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា អ៊ុយក្រែនគឺមិនអាចជឿទុកចិត្តបាន ក្នុងការអនុវត្តតាម ការចង់បានរបស់ទីក្រុងវ៉ាស៊ីនតោន និងមិនប្រើប្រាស់ ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក មកប្រឆាំងនឹងគោលដៅ នៅក្នុងប្រទេសរុស្ស៊ីនោះទេ។ មន្ត្រីបានអះអាងថា ទីក្រុងគៀវ គឺមានកំណត់ត្រាមិនល្អ ក្នុងការរក្សាពាក្យសម្ដី របស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១...
បរទេស៖ ការបំពាក់អាវុធ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លើអ៊ុយក្រែន ជាមួយនឹងអាវុធធុនធ្ងន់ គឺបង្កើនហានិភ័យ នៃការប្រឈមមុខដាក់គ្នា ដោយផ្ទាល់ រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ដោយមិនគិតពីសេចក្តីថ្លែងការណ៍ របស់អាមេរិក អំពីការកាត់បន្ថយលទ្ធភាពបែបនេះ។ នេះបើតាមលោក Sergey Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លើកឡើងកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុង “បន្ថែមប្រេងទៅក្នុងភ្លើង” ដោយចេតនា និងឧស្សាហ៍ព្យាយាម ដោយបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយអត្ថាធិប្បាយលើផែនការ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់អាវុធបន្ថែម ដល់ទីក្រុងគៀវថា “ជាក់ស្តែងសហរដ្ឋអាមេរិក ពិតជាប្រកាន់ខ្ជាប់នូវគោលនយោបាយ ប្រយុទ្ធជាមួយរុស្ស៊ី...
ម៉ូស្គូ៖ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានកាន់កាប់ផ្នែកខាងកើតនៃទីក្រុង Severodonetsk ដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃផ្នែកដែលគ្រប់គ្រងដោយអ៊ុយក្រែននៃតំបន់ Lugansk ប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនេះ លោក Sergey Gaidai ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Lugansk បានឲ្យដឹងនៅលើ Facebook ថា រុស្ស៊ី បានរឹបអូសបានប្រហែល ៨០ភាគរយនៃទីក្រុង Severodonetsk ។...
Update: ការិយាល័យប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall បាននិយាយថា ដំណើរទស្សនកិច្ចនេះ គឺមានគោលបំណង “បើកស្តុកទុកធញ្ញជាតិ និងជី ដែលជាការរាំងស្ទះ ជាពិសេសប៉ះពាល់ដល់ បណ្តាប្រទេស នៅអាហ្វ្រិក” រួមជាមួយនឹងការបន្ធូរបន្ថយជម្លោះអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព៍ត៑មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ មេបញ្ជាការ និងអគ្គនាយកនៃទីភ្នាក់ងារ NSA លោក Paul Nakasone បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា អ្នកឯកទេស Cyber របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអាចបើកប្រតិបត្តិការវាយលុក ប្រឆាំងនឹងប្រទេសរុស្ស៊ី។ ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹង Sky News ពាក់ព័ន្ធទៅនឹងបញ្ហាអ៊ីនធឺណេត ដែលធ្វើឡើងនៅក្នុង ប្រទេសអេស្តូនី...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសជាផ្លូវការហើយ ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងបញ្ជូនប្រព័ន្ធកាំភ្លើងធំ បាញ់គ្រាប់រ៉ូក្កែត HIMARS ទៅឲ្យប្រទេសអ៊ុយក្រែន គឺជា ផ្នែកមួយនៃកញ្ចប់សម្រាប់ ជំនួយដល់សន្តិសុខ ជូនរដ្ឋាភិបាលទីក្រុងគៀវ។ អាវុធទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់ ក្នុងសមរភូមិប្រយុទ្ធនឹងរុស្ស៊ី ទាំងដែលលោក Biden...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បានលើកឡើងកាលពីថ្ងៃអង្គារថា ខ្លួននឹងលែងផ្គត់ផ្គង់ឧស្ម័ន ដល់ក្រុមហ៊ុនថាមពលដ៏ធំបំផុត របស់ដាណឺម៉ាក Orsted ហើយនឹងបញ្ឈប់ការដឹកជញ្ជូន ទៅកាន់ប្រទេសអាល្លឺម៉ង់ ក្រោមកិច្ចសន្យា Shell Energy Europe ។ ក្រុមហ៊ុន Orsted បានជូនដំណឹងដល់ក្រុមហ៊ុន...
គៀវ ៖ នៅក្នុងសុន្ទរកថា វីដេអូកាលពីថ្ងៃអង្គារ លោក Zelenskyy បានឲ្យដឹងថា ការសម្រេចចិត្ត របស់អឺរ៉ុប ក្នុងការកាត់បន្ថយការ នាំចូលប្រេងភាគច្រើនរបស់រុស្ស៊ី មានន័យថា ទីក្រុងម៉ូស្គូ នឹងមិនអាចចំណាយប្រាក់ រាប់សិបពាន់លានអឺរ៉ូ “ដើម្បីផ្តល់ហិរញ្ញប្បទានភេរវកម្ម” បានទៀតនោះទេ ។ លោកបានលើកឡើង “ការ មាន គោលនយោបាយ...