បរទេស៖ ទីបំផុតប្រទេសរុស្សីបានឈាន ទៅដល់ការសម្រេចចិត្តបិទ Google News មួយទៀតហើយក្រោយបានចោទ ប្រកាន់ថាទីនេះបានចែកចាយ ព័ត៌មានមិនពិតអំពី កងកម្លាំងយោធារបស់ខ្លួន ដែលប្រឆាំងទៅនឹង ប្រទេសអ៊ុយក្រែន។ Google News បានក្លាយទៅជាវេបសាយ ចុងក្រោយដែលត្រូវបានរុស្សី ប្រកាសបិទនេះបើយោងតាម ការចេញផ្សាយរបស់rt.com ទោះបីជា Google News ធ្លាប់បានផ្អាកដំណើររបស់ខ្លួន ទាំងស្រុងនៅក្នុងប្រទេសរុស្សី...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីបារាំង លោក Emmanuel Macron ក្នុងអំឡុងពេលដែលពួកគេ បានពិភាក្សាគ្នា អំពីស្ថានភាពនៅអ៊ុយក្រែន ។ វិមានក្រឹមឡាំង បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
បរទេស៖ កងទ័ពរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មានត្រឹមតែស្បៀងអាហារ ប្រេងឥន្ធនៈ និងគ្រាប់រំសេវគ្រប់គ្រាន់ សម្រាប់រយៈពេលបីថ្ងៃទៀតប៉ុណ្ណោះ នៃការប្រយុទ្ធគ្នា ក្នុងប្រទេសអ៊ុយក្រែន , នេះបើតាមឧត្តមសេនីយរបស់ទីក្រុង គៀវ បានអះអាងនៅថ្ងៃនេះ ខណៈដែលការវាយប្រហារ លើទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ត្រូវបានដកថយ ហើយការវាយលុក នៅកន្លែងផ្សេងទៀត នៅក្នុងប្រទេសនៅតែជាប់គាំង។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក មិនអាចកំណត់បានថា តើរុស្ស៊ី បានតែងតាំង មេបញ្ជាការយោធា ដែលទទួលខុសត្រូវ ក្នុងការដឹកនាំសង្រ្គាម របស់ប្រទេសនៅអ៊ុយក្រែន ឬយ៉ាងណានោះទេ នេះបើយោងតាមប្រភពជាច្រើន ដែលដឹងពីបញ្ហានេះ ។ អ្វីមួយដែលមន្ត្រីការពារជាតិបច្ចុប្បន្ន និងអតីតមន្រ្តីការពារជាតិ បានឲ្យដឹងថា ទំនងជាអ្នករួមចំណែកដ៏សំខាន់ ដល់ភាពមិនច្បាស់លាស់ និងភាពមិនដំណើរការ នៃការវាយប្រហាររបស់រុស្ស៊ី។ យោងតាមមន្ត្រីការពារជាតិអាមេរិក ពីររូប...
ម៉ុស្គូ៖ លោក Alexei Navalny ដែលជាអ្នករិះគន់ជាញឹកញាប់ ចំពោះវិមានក្រឹមឡាំង និងជាសត្រូវនយោបាយ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានតុលាការរុស្ស៊ី រកឃើញថាមានពិរុទ្ធភាព ដែលអាចនាំឱ្យមានការ ជាប់ពន្ធនាគារបន្ថែមទៀត។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទក្លែងបន្លំទ្រង់ទ្រាយធំ នៅថ្ងៃអង្គារនេះ...
ម៉ូស្គូ៖ រុស្ស៊ី បានតវ៉ាចំពោះអាមេរិក ជុំវិញការកត់សម្គាល់ ដែលមិនអាចទទួលយកបានថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទាក់ទងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ ប្រទេសរុស្ស៊ី លោក John Sullivan កាលពីថ្ងៃចន្ទហើយ បានប្រគល់ក្បួនបាតុកម្ម...
ម៉ូស្គូ៖ តុលាការក្រុងមូស្គូ បានសម្រេចហាមឃាត់ Facebook និង Instagram ក្នុងប្រទេសរុស្ស៊ី ដោយដាក់ស្លាកក្រុមហ៊ុនមេ នៃបណ្តាញសង្គមទាំងពីរ របស់ក្រុមហ៊ុន Meta Platforms Inc. ថាជាបណ្ដាញសង្គម “ជ្រុលនិយម”។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា ការិយាល័យអគ្គរដ្ឋអាជ្ញា នៃប្រទេសរុស្ស៊ី បានឲ្យដឹងថា ពាក្យបណ្តឹងនេះមានគោលបំណង ការពារជនជាតិរុស្ស៊ីពី...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងលែងបន្តការចរចា សន្ធិសញ្ញាសន្តិភាព ជាមួយប្រទេសជប៉ុនទៀតហើយ ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម របស់ទីក្រុងតូក្យូ ប្រឆាំងនឹងរុស្ស៊ីជុំវិញ ស្ថានការណ៍នៅអ៊ុយក្រែន។ ទីក្រុងមូស្គូ ក៏នឹងលុបចោល ការធ្វើដំណើរដោយគ្មានទិដ្ឋាការ សម្រាប់ពលរដ្ឋជប៉ុន ទៅកាន់កោះប៉ាស៊ីហ្វិក ដែលមានជម្លោះចំនួន៤ ដែលត្រូវបានគេស្គាល់ថា ជាតំបន់ Kurils ភាគខាងត្បូង ក្នុងប្រទេសរុស្ស៊ី និងដែនដីភាគខាងជើង ក្នុងប្រទេសជប៉ុន។...
បរទេស៖ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសរបស់ សហរដ្ឋអាមេរិកលោក Ned Price កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថា អាមេរិក និងរុស្សី នឹងបន្តថែរក្សាទំនាក់ទំនងកាទូត រវាងគ្នាជាធម្មតាហើយដាក់បញ្ហា ជម្លោះឲ្យនៅដាច់ដោយឡែក។ ការប្រកាសនេះត្រូវបានធ្វើឡើង បន្តិចក្រោយពេលដែល រដ្ឋាភិបាលទីក្រុងមូស្គូ បានធ្វើការកោះហៅ លោករដ្ឋទូតអាមេរិកប្រចាំ នៅក្នុងទីក្រុងមូស្គូជុំវិញបញ្ហា ដែលលោកប្រធានាធិបតីអាមេរិក Joe Biden...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា នឹងមិនមានការឈប់សម្រាកណាមួយ ចំពោះប្រតិបត្តិការយោធា របស់ខ្លួន ប្រឆាំងទៅនឹងអ៊ុយក្រែនឡើយ ប៉ុន្តែនៅតែបន្តកិច្ចពិភាក្សា ដើម្បីសន្តិភាពជាធម្មតា។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់ប្រធានាធិបតីលោក Dmitry Peskov បានបន្តទៀតថា៖អ្នកបានឃើញស្រាប់ហើយ នៅក្នុងពេលដែលយើង បានសម្រេចចិត្តទទួលយក បទឈប់បាញ់ណាមួយ ក្រុមជាតិនិយម នឹងប្រើប្រាស់ឱកាសនេះ ដើម្បីប្រមូលផ្តុំគ្នាឡើងវិញ ហើយបន្តវាយប្រហារ...