បរទេស៖ ក្រុមមន្ត្រីអង់គ្លេស តានសេចក្តីរាយការណ៍ បាននិយាយនៅក្នុងពេលថ្មីៗនេះថា វិមានក្រឹមឡាំងកំពុងតែ គ្រោងបង្កើតមេដឹកនាំគាំទ្ររុស្ស៊ីមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន និងបានធ្វើការពិចារណា ដល់បេក្ខភាពដ៏មានឥទ្ធិពលមួយរូប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមមន្ត្រីអង់គ្លេស បាននិយាយប្រាប់ថា មន្ត្រីរុស្ស៊ី កំពុងតែពិចារណាជ្រើសរើសយកលោក Yevhen Murayev ដែលជាអតីតសមាជិករដ្ឋសភាមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ថា ចក្រភពអង់គ្លេស បានចោទប្រកាន់ប្រធានាធិបតី ពូទីន ពីបទរៀបចំផែនការដំឡើងឥស្សរជន គាំទ្រក្រុងម៉ូស្គូដើម្បីដឹកនាំ រដ្ឋាភិបាលអ៊ុយក្រែន ។ ការិយាល័យការបរទេសបាន បោះជំហានមិនធម្មតាក្នុងការ ដាក់ឈ្មោះអតីតសមាជិកសភាអ៊ុយក្រែន Yevhen Murayev ជាបេក្ខជនដ៏មានសក្តានុពល របស់វិមានក្រឹមឡាំង។ គេបានដឹងថា រុស្ស៊ី...
បរទេស៖ ការិយាល័យបរទេសរបស់ ចក្រភពអង់គ្លេសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសៅរ៍ថា ខ្លួនមានព័ត៌មានថា រដ្ឋាភិបាលរុស្ស៊ីកំពុងរៀបចំផែនការ “ដើម្បីលើកបន្តុបមេដឹកនាំ ដែលគាំទ្ររុស្ស៊ីនៅក្នុងទីក្រុង គៀវ ខណៈដែលខ្លួនកំពុងពិចារណា ថាតើត្រូវឈ្លានពាន និងកាន់កាប់អ៊ុយក្រែនដែរឬទេ”។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យកិច្ចការបរទេស និងអភិវឌ្ឍន៍អង់គ្លេសបាននិយាយថា “អតីតសមាជិកសភាអ៊ុយក្រែន...
បរទេស៖ ជាផ្នែកនៃកិច្ចប្រឹងប្រែង ស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ អន្តរជាតិមួយ ប្រទេសអ៊ីរ៉ង់ឡើងវិញនោះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានពិភាក្សាពីភាពអាចទៅរួច នៃការបង្កើតកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ជាមួយប្រទេសអ៊ីរ៉ង់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលនឹងរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មមានកម្រិត ជាថ្នូរសម្រាប់ការដាក់ជាថ្មី នូវការរឹតបន្តឹងខ្លះៗ លើកម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងតេអេរ៉ង់។ តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិក បានដឹងពីសំណើររបស់រុស្ស៊ីចំពោះអ៊ីរ៉ង់ ដែលធ្វើឡើងស្របពេលមានក្តីព្រួយបារម្ភកើនឡើង នៅក្នុងរដ្ឋបាលលោក បៃដិនថា ពេលវេលាកំពុងតែអស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយក្រោយកិច្ចពិភាក្សា ជាមួយអាមេរិកក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃសុក្រនេះថា កិច្ចពិភាក្សាគ្នានឹងបន្តទៀត ជុំវិញការទាមទារសន្តិសុខ របស់ទីក្រុងមូស្គូ និងថារំពឹងថា នឹងមានការឆ្លើយតបជា លាយល័ក្សអក្សរ ពីទីក្រុងវ៉ាស៊ីនតោន នៅក្នុងសប្ដាហ៍ក្រោយ។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ក្រោយជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នោះ...
បរទេស៖ ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការចល័តកងទ័ពខ្លួនទៅប្រទេសបេឡារុស សម្រាប់សហសមយុទ្ធយោធា ដែលនឹងបង្កឲ្យមានក្តីព្រួយបារម្ភនៅទូទាំងពិភពលោក ជុំវិញភាពអាចទៅរួចនៃផែនការធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា សមយុទ្ធយោធា ដេលមានឈ្មោះថា “ការប្តេជ្ញារួមគ្នា” នោះ គឺត្រូវបានប្រារព្ធធ្វើឡើង ស្របពេលមានការប្រមូលផ្តុំកងកម្លាំងរុស្ស៊ី នៅជិតព្រំដែនភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ី...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងថា ប្រទេសរុស្ស៊ី នឹងដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ខ្លួន នៅជិតព្រំដែនអ៊ុយក្រែន ដោយសារភាពតានតឹងជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ (NATO) ។ លោក Peskov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកថា “យើងយល់ថាវាចាំបាច់ក្នុងការរក្សាកងទ័ពទាំងនោះ ដោយសារស្ថានភាពតានតឹងខ្លាំង និងបរិយាកាសមិនរាក់ទាក់ ពីអង្គការណាតូ” ។ លោកបានលើកឡើងថា...
បរទេស៖ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃចន្ទ គឺ កាសែតនេះបានអះអាងថាមនុស្ស ១៨នាក់ ភាគច្រើន ជាកូន និងភរិយារបស់អ្នកការទូតរុស្ស៊ី បានចាកចេញពីប្រទេស អ៊ុយក្រែន កាលពីថ្ងៃទី ៥ ខែមករា។ មនុស្សចំនួន ៣០ នាក់ទៀតត្រូវបានគេអះអាងថា បានចាកចេញក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីនោះ ហើយអ្នកការទូតមកពីស្ថានកុងស៊ុលរុស្ស៊ីពីរផ្សេងទៀត (Kharkov និង Odessa) ត្រូវបានគេរាយការណ៍ថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅពេលថ្មីៗនេះថា លោកសង្ឃឹមថា កិច្ចពិភាក្សាសន្តិសុខជាមួយសហរដ្ឋអាមេរិកនឹងអាចបន្ត បើទោះជាប្រទេសទាំងពីរនិងអង្គការសម្ពន្ធមិត្តយោធាណាតូ មិនបានឈានដល់ការធ្វើកិច្ចព្រមព្រៀងណាមួយ នៅក្នុងកិច្ចពិភាក្សាគ្នាកាលពីដើមសប្ដាហ៍នេះក៏ដោយ។ សេតវិមាននិងអង្គការសម្ពន្ធមិត្តយោធា ណាតូ កំពុងតែព្យាយាមឲ្យរុស្ស៊ីបន្ថយភាពតានតឹង នៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន ជាទីដែលប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ១០០.០០០នាក់។ វិមានក្រឹមឡាំង បានទាមទារឲ្យមានការធានាថា ប្រទេសអ៊ុយក្រែន នឹងមិនក្លាយជាសមាជិករបស់អង្គការណាតូ។ លោក Sergey...
ម៉ូស្គូ ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រទេសរុស្ស៊ី និងលោកខាងលិច បានខ្វែងគំនិតគ្នា លើបញ្ហាសំខាន់ៗ ក្នុងអំឡុងពេលការចរចា ក្នុងសប្តាហ៍នេះនៅទីក្រុង ហ្សឺណែវ និងទីក្រុងប្រ៊ុចសែល ។ ទីភ្នាក់ងារសារ ព័ត៌មាន RIA Novosti បានដកស្រង់សម្តី អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov...