ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា លោក Sergei Sobyanin អភិបាលក្រុងម៉ូស្គូ បានឲ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់គាត់ថា នៅថ្ងៃសុក្រនេះ កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលប៉ុនប៉ង ហោះហើរពីលើរដ្ឋធានីរបស់ប្រទេសរុស្ស៊ី ។លោកបានលើកឡើងថា កម្ទេចកម្ទីបានធ្លាក់នៅតំបន់ Expocentre ដែលបណ្តាលឱ្យខូចខាតផ្នែកខ្លះ នៃជញ្ជាំង ។...
គៀវ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បានឲ្យដឹង អ៊ុយក្រែននឹងមិនប្រគល់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ី ដើម្បីទទួលបានសមាជិកភាពអង្គការណាតូ នោះទេ។ លោក Nikolenko បានសរសេរនៅលើបណ្ដាញ Facebook ថា “ការពិភាក្សាអំពីអ៊ុយក្រែន ចូលរួមជាមួយអង្គការណាតូ ជាថ្នូរនឹងការបោះបង់ចោលផ្នែកខ្លះ នៃទឹកដីអ៊ុយក្រែន គឺពិតជាមិនអាចទទួលយកបាន” ។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែន...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា ទីក្រុងម៉ូស្គូ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដោយចង្អុលបង្ហាញពីការកើនឡើងនៃវត្តមានយោធារបស់រដ្ឋលោកខាងលិចនៅក្នុងតំបន់អាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន ជាមួយនឹងសហរដ្ឋអាមេរិកបន្តធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានយោធារបស់ខ្លួន លោក Shoigu បានឲ្យដឹងនៅក្នុងសន្និសីទទីក្រុងម៉ូស្គូលើកទី១១ ស្តីពីសន្តិសុខអន្តរជាតិថា “យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសនានា នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលយើងបានបង្កើតទំនាក់ទំនងពិសេសជាប្រវត្តិសាស្ត្រ”។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានកត់សម្គាល់ថា...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងធ្វើការបោះបង់ការទាមទាររបស់ខ្លួន ជាមួយនឹងទឹកដីដែលបានបាត់បង់ ទៅឲ្យប្រទេសរុស្សីជាថ្នូរនឹងការ ចូលជាសមាជិករបស់ អង្គការណាតូជាផ្លូវការ។ យោងតាមការចេញផ្សាយរបស់ RT ដោយបញ្ជាក់ថានេះគឺជា ការអះអាងដោយលេខាផ្ទាល់ របស់អគ្គលេខាធិកាអង្គការ សហប្រជាជាតិលោក Stian Jenssen បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ។ សេចក្តីថ្លែងការណ៍របស់លោក Jenssen បានបញ្ជាក់ថា លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ ហើយរដ្ឋាភិបាលទីក្រុងគៀវ...
បរទេស៖ អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាស របស់ប្រទេសរុស្សីលោក Yury Ignat បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន របស់រដ្ឋអាមេរិកថា បច្ចុប្បន្នអ៊ូយក្រែនកំពុងជួបបញ្ហាលំបាកខ្លាំង ក្នុងសមត្ថភាពការពារនឹង រារាំងមីស៊ីលរបស់ប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT ចំពោះបញ្ហានេះបានបញ្ជាក់ថា មីស៊ីលរបស់រុស្សីមានសមត្ថភាពខ្ពស់ ដែលអាចផ្លាស់ប្តូរទីតាំងវាយប្រហារ ត្រឹមតែរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ដែលវាបានធ្វើឲ្យមានបញ្ហាលំបាកខ្លាំងមែនទែន ចំពោះប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ មន្ត្រីអ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ទៀតថាពេលនេះ យោធារុស្ស៊ីកំពុងប្រើយុទ្ធសាស្ត្រទំនើបជាងមុន ដោយ...
ម៉ូស្គូ ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីរុស្ស៊ី បានឲ្យដឹង នៅថ្ងៃអង្គារនេះថា អគ្គិភ័យបានឆាបឆេះ នៅឯស្ថានីយ៍ប្រេង១កន្លែង នៅភាគខាងត្បូង នៃសាធារណរដ្ឋ Dagestan របស់ប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្ស អស់ចំនួន២៥នាក់ ។ លោក Vladimir Fisenko...
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានប្រាប់ Sputnik ថា យន្តហោះចម្បាំងធុន Su-34 នៃយន្តហោះទម្លាក់គ្រាប់បែក Su-34 នៃកងកម្លាំង “Yug” របស់រុស្ស៊ី បានវាយប្រហារ ៣ចំណុចនៃការដាក់ពង្រាយកងទ័ពអ៊ុយក្រែន បណ្តោះអាសន្ននៅសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ។ អ្នកនាំពាក្យបានឲ្យដឹងថា “យន្តហោះទម្លាក់គ្រាប់បែកធុន Su-34 ជាច្រើនគ្រឿង នៃកងកម្លាំង...
ម៉ូស្គូ ៖ នាវាមុជទឹកពហុបំណងដើរ ដោយថាមពលនុយក្លេអែរ Yasen-class របស់រុស្ស៊ី នឹងត្រូវបានបំពាក់ឡើងវិញ ជាមួយនឹងមីស៊ីល Zircon hypersonic ដែលជាប្រភេទមីស៊ីលលឿនជាសំឡេង ដោយលោក Alexei Rakhmanov នាយកប្រតិបត្តិនៃក្រុមហ៊ុន United Shipbuilding Corporation (USC) បានប្រាប់កាសែត Sputnik ថា...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី (MoD) បានឲ្យដឹងថា ប្រព័ន្ធការពារដែន អាកាសរបស់រុស្ស៊ី បានបំផ្លាញយន្តហោះដ្រូន របស់អ៊ុយក្រែន មួយគ្រឿងទៀត នៅក្នុងតំបន់ Belgorod នៃប្រទេសរុស្ស៊ី កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីការប៉ុនប៉ងវាយប្រហារ ស្រដៀងគ្នា ដោយមិនមានការរាយការណ៍ពីអ្នកស្លាប់ ឬការខូចខាតនោះទេ ។ ការប៉ុនប៉ងមួយទៀតរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារ...
ម៉ូស្គូ៖ កងទ័ពជើងទឹករុស្ស៊ី បញ្ឈប់នាវាដែលមានទង់ជាតិ Palau ដែលកំពុងធ្វើដំណើរទៅកាន់ ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការបាញ់ព្រមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាវាកងទ័ពជើងទឹករុស្ស៊ី កាលពីថ្ងៃអាទិត្យបានឈប់កប៉ាល់ដឹកទំនិញស្ងួត ដែលមានទង់ជាតិ Palau ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Izmail របស់អ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា សកម្មភាពនេះបានកើតឡើង បន្ទាប់ពីការបាញ់ព្រមាននៅសមុទ្រខ្មៅ។ កប៉ាល់ចម្បាំងរុស្ស៊ី Vasily Bykov...