គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអាទិត្យ ថា ក្រុង គៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួន អាចធ្វើឱ្យការ បរាជ័យរបស់រុស្ស៊ី “មិនអាចត្រឡប់វិញបាន” នៅដើមឆ្នាំនេះ ខណៈដែលគាត់ទទួលបានកញ្ចប់យោធា...
បរទេស ៖ ទីក្រុងមូស្គូបានច្រានចោល ការអះអាងដែលធ្វើឡើង ដោយបេក្ខភាពបក្សប្រឆាំង ក្នុងប្រទេស តួកគី លោក Kemal Kilicdaroglu ដែលថា ប្រតិបត្តិកររុស្ស៊ីកំពុងជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីរបស់ប្រទេសតួកកី ។ អ្នកនយោបាយរូបនេះបានទទូចថា រុស្ស៊ីនៅពីក្រោយ “ការថតចម្លង ការឃុបឃិត ការក្លែងបន្លំដ៏ជ្រៅ និងខ្សែអាត់” ដែលកំពុងចរាចរនៅទីក្រុងរបស់តួកគី ។...
បរទេស ៖ លោក Dmitry Rogozin អតីតប្រធានទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី មានឧបករណ៍ដែលត្រូវការ ដើម្បីបិទផ្កាយរណបអរិភាព ប៉ុន្តែបដិសេធមិនធ្វើដូច្នេះ ដើម្បីជៀសវាងការកើន ឡើងភាពតានតឹង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ មីស៊ីល Kinzhal មានសមត្ថភាពហោះហើរ ក្នុងល្បឿនលឿនជាងសំឡេង ៥ដង ដែលជួយឱ្យវានៅស្ថិតស្ថេរ មិនងាយទទួលរងនូវការវាយប្រហារ ពីប្រព័ន្ធការពារមីស៊ីលអាកាស របស់សត្រូវឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកជំនាញយោធាដែលមាន មូលដ្ឋាននៅទីក្រុងមូស្គូ លោក Alexey Leonkov បានប្រាប់...
គៀវ៖ ក្នុងសប្តាហ៍ទី៦៣ នៃសង្រ្គាម អ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានវាយលុកលើកងកម្លាំងរុស្ស៊ីវិញ ភាគពាយ័ព្យនៃទីក្រុងសមរភូមិ បេកមុត ដែលជាទីក្រុងដែលកងកម្លាំងរបស់ក្រុងម៉ូស្គូ បានព្យាយាមដណ្តើមយកអស់រយៈពេល ៩ខែ។ រូបភាពទីតាំងភូមិសាស្ត្រ បានបង្ហាញពីកងទ័ពអ៊ុយក្រែន វាយតបគ្នានៅជិតតំបន់ ក្រូម៉ូវ និងប៊ីឡាហូរ៉ា ដែលតាំងទីលំនៅនៅភាគខាងលិច និងនិរតីនៃទីក្រុងបេកមុត ដែលកងកម្លាំងរុស្ស៊ីបានព្យាយាមដណ្តើមយក ដើម្បីឡោមព័ទ្ធទីក្រុងសំខាន់ផ្សេងៗទៀត។ ប្រភពអ៊ុយក្រែនបានអះអាងថា កងកម្លាំងរបស់ពួកគេបានរុលទៅមុខ...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អាហ្រ្វិកខាងត្បូង បានចោទប្រកាន់ប្រទេសនេះថា បានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី បើទោះបីជាខ្លួនមានអព្យាក្រឹតភាព ក្នុងសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ។ លោក Reuben Brigety បានអះអាងថា កប៉ាល់រុស្ស៊ី ១គ្រឿងត្រូវបានផ្ទុកដោយគ្រាប់រំសេវ និងអាវុធនៅក្នុងទីក្រុង Cape Town...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធរបាយការណ៍ដែលថាកងកម្លាំងអ៊ុយក្រែន បានវាយលុកនៅកន្លែងផ្សេងៗ គ្នាតាមតំបន់ជួរមុខ ហើយបានអះអាងថា ស្ថានភាពយោធាស្ថិតនៅក្រោមការគ្រប់គ្រង ។ ទីក្រុងម៉ូស្គូបានប្រតិកម្មបន្ទាប់ពីអ្នកសរសេរប្លុកយោធារុស្ស៊ីដែលសរសេរនៅលើបណ្តាញ Telegram បានរាយការណ៍ ពីអ្វី ដែលពួក គេបាននិយាយថា...
ម៉ូស្គូ៖ ពិធីករទូរទស្សន៍ និងវិទ្យុដ៏ល្បីរបស់រុស្ស៊ីបានហៅសង្គ្រាមនុយក្លេអ៊ែរថា “ជាការជៀសមិនរួច” ខណៈពេលដែលពិភាក្សាអំពីជម្លោះ របស់រុស្ស៊ីនៅអ៊ុយក្រែន មុនពេលស្នើឱ្យទីក្រុងម៉ូស្គូ ប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីផ្តល់ឱសានវាទដល់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ លោក វ្ល៉ាឌីមៀ សូឡូវីវ ដែលជាអ្នកផ្សាយដ៏ល្បី និងជាអ្នកគាំទ្រដ៏រឹងមាំរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យទីក្រុងម៉ូស្គូ គំរាមកំហែងដោយផ្ទាល់ដល់ប្រទេស ដែលគាំទ្រអ៊ុយក្រែន ជាមួយនឹងការវាយប្រហារ នុយក្លេអ៊ែរ។ រុស្ស៊ីមានកម្រិតក្នុងការប្រើនុយក្លេអ៊ែរជាមុន។...
បរទេស៖ ប្រតិបត្តិករក្រុមហ៊ុនប្រេង Transneft បានអះអាងថា បំពង់នាំប្រេងរបស់ស្ថានីយផ្ទុកប្រេង Druzhba ក្នុងតំបន់ Bryansk របស់រុស្ស៊ី នៅជិតប្រទេសអ៊ុយក្រែន ត្រូវបានរងការបាញ់ផ្លោងកាលពីព្រឹកថ្ងៃពុធ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបទ្ទវហេតុនេះ ត្រូវបានរាយការណ៍ជាលើកដំបូង ដោយប៉ុស្តិ៍តេឡេក្រាម...
បរទេស៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសលោកខាងលិច បានបង្ខំរុស្ស៊ីឱ្យចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែការពង្រីក អង្គការណាតូ ចូលរួមក្នុងការបោកបញ្ឆោត និងបដិសេធ មិនចាត់ទុកទីក្រុងម៉ូស្គូ ជាដៃគូស្មើគ្នា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣...