បរទេស៖ សារព័ត៌មាន Newsweek បានពណ៌នាកងកម្លាំងអវកាសរុស្ស៊ីថា ជា “មហាអំណាចទីពីររបស់ពិភពលោក” ជាមួយនឹងយន្តហោះចម្បាំងប្រមាណ ៩០០គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកចំនួន ១២០ គ្រឿង។ អ្នកជំនាញយោធាអាមេរិក ដ៏លេចធ្លោមួយរូបបានប្រាប់កាសែត Newsweek ថា កងកម្លាំងទ័ពអាកាសរុស្ស៊ីអាច នឹងធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់រថពាសដែក និងថ្មើរជើងរបស់អ៊ុយក្រែន ប្រសិនបើទីក្រុងគៀវ បើកការវាយលុកដែលរំពឹងទុករបស់ខ្លួន ដោយគ្មានប្រព័ន្ធការពារដែនអាកាស។ យោងទៅតាមសារព័ត៌មាន...
បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសបែលហ្ស៊ិក លោក អាឡិកសាន់ឌ័រ ដឺ ក្រូ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប្រ៊ុចសែលនឹងផ្តល់ជំនួយ ២០០លានអឺរ៉ូ ស្មើនឹង ២២០លានដុល្លារ ដែលជាមូលនិធិរុស្ស៊ីដែលបានបង្កក ទៅដល់អ៊ុយក្រែន។ ការសន្យានេះបានធ្វើឡើងក្នុងអំឡុងពេល សន្និសីទសារព័ត៌មានរួមជាមួយសមភាគីហូឡង់លោក ម៉ាក រូតទ័រ និងប្រធានាធិបតីអ៊ុយក្រែន វ្លាឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងឡាអេ។ យោងតាមសារព័ត៌មាន...
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រទេសអ៊ុយក្រែនបាន ធ្វើការរាយការណ៍ថា បានជោគជ័យក្នុងការបាញ់រារាំងមីស៊ីល ល្បឿនលឿនជាងសម្លេងរបស់រុស្សី ជាលើកដំបូងដោយប្រើប្រាស់ប្រព័ន្ធបាញ់ ការពារអាកាសរបស់អាមេរិក Patriot System។ យោងតាមការប្រភពចេញផ្សាយ ក្នុងស្រុកបានបញ្ជាក់ដែរថា អង្គភាពការពារដែនអាកាសបានបើកប្រតិបត្តិការ កម្រិតខ្ពស់ជាមួយនឹងប្រព័ន្ធការពារ ដែនអាកាសទំនើបបំផុត The Patroit missile system និងជាលទ្ធផលបានបាញ់ ទំលាក់មីស៊ីលរុស្សីប្រភេទ Kh-47M2...
គៀវ៖ យន្តហោះដ្រូន កាំជ្រួច និងកាំភ្លើងធំឆ្លងព្រំដែន បានឈានចូលដំណាក់កាលកណ្តាល ក្នុងអំឡុងសប្តាហ៍ទី៦២ នៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលលើកទី៦៣ បានចាប់ផ្តើមជាមួយនឹងការ ចោទប្រកាន់យ៉ាងខ្លាំងពីទីក្រុងម៉ូស្គូ ថាអ៊ុយក្រែនបានប៉ុនប៉ងលើជីវិត របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ អ៊ុយក្រែន អាចនឹងកំណត់គោលដៅ ឃ្លាំងផ្ទុកឥន្ធនៈរបស់រុស្ស៊ី ដែលជាបុព្វហេតុដែលអាចកើតមាន ចំពោះការវាយលុកដែលគេរំពឹងទុក។ ទន្ទឹមនឹងនេះ រុស្ស៊ីបានវាយប្រហារយ៉ាងខ្លាំងទៅលើជនស៊ីវិលអ៊ុយក្រែន ដែលបានឆក់យកជីវិតមនុស្សរាប់សិបនាក់។...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី មានភស្តុតាងដែលបង្ហាញថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារ ដោយយន្តហោះដ្រូននាពេលថ្មីៗនេះ លើវិមានក្រឹមឡាំង។ លោកបានលើកឡើងថា “យើងមានទិន្នន័យនេះ។ ទិន្នន័យ ដែលត្រូវបានទទួលដោយ សេវាកម្មពិសេសរបស់យើង” ដោយលោក បាននិយាយអំពីការប៉ុនប៉ង វាយប្រហារដោយយន្តហោះដ្រូន កាលពីថ្ងៃពុធនៅលើវិមានក្រឹមឡាំង...
បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រទេសរុស្ស៊ីរក្សាសិទ្ធិក្នុងការសងសឹក “គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដែលខ្លួនយល់ថាចាំបាច់” ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកលើ គេហដ្ឋានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមមន្ត្រីបានអះអាងថា យន្តហោះគ្មានមនុស្សបើករបស់ អ៊ុយក្រែនចំនួនពីរគ្រឿងបានព្យាយាម វាយប្រហារវិមានក្រឹមឡាំងកាលពីព្រឹកថ្ងៃពុធ ប៉ុន្តែការវាយឆ្មក់ត្រូវបានរារាំង។...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារវិមានក្រឹមឡាំង ដោយយន្តហោះគ្មានមនុស្សបើក នៅពេលយប់ក្នុងការប៉ុនប៉ង សម្លាប់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ។ វិមានក្រឹមឡាំងបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន២គ្រឿង ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ ដែលគេចោទប្រកាន់ទៅលើភូមិគ្រឹះ របស់លោក...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergey Shoigu បានប៉ាន់ប្រមាណថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាន ស្លាប់ និងរបួសនៅសមរភូមិជាង ១៥ ០០០នាក់ នៅក្នុងខែមេសា ។ ទីក្រុងគៀវ មិនរាយការណ៍ពីការខាតបង់ បុគ្គលិកយោធារបស់ខ្លួន និងការវាយតម្លៃជម្លោះ ដែលខ្លួនយល់ថាខ្ពស់ពេកនោះទេ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ទូរទស្សន៍ BBC នៅថ្ងៃបានចេញផ្សាយថា យោធារបស់ប្រទេសរុស្សីដែលបាន បាត់បង់ជីវិតនៅក្នុងសមរភូមិទីក្រុង Bakhmut ប្រទេសអ៊ុយក្រែនបានកើនឡើង ទៅដល់ជាង ២ម៉ឺននាក់មក ហើយគិតត្រឹមរយៈពេល ៥ខែចុងក្រោយនេះ។ ប្រភពដដែលបានឲ្យដឹងដែរថា ក្រៅពីនោះចំនួនអ្នករងរបួស ដល់ទៅជាង៨ម៉ឺននាក់ ដែលនេះសុទ្ធតែជាតួលេខត្រូវបាន ប្រកាសដោយសេតវិមានរបស់ សហរដ្ឋអាមេរិកនិងអ្នកនាំពាក្យ របស់ក្រុមប្រឹក្សាជាតិសន្តិសុខលោក John Kirby។ ក្នុងនោះផងដែរអាមេរិកក៏បានបញ្ជាក់ដែរថា...
បរទេស៖ យោងតាមការអះអាងដោយ ក្រសួងការពារជាតិរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសរុស្សី បានបើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើឧស្សាហកម្មយោធារបស់អ៊ុយក្រែន និងបានរារាំងដំណើរការផលិតអាវុធ រំសេវជាច្រើនរបស់អ៊ុយក្រែនផងដែរ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រសួងបានបញ្ជាក់ថា៖ កងកម្លាំងយោធារបស់ប្រទេសរុស្សី បានបើកការវាយប្រហារដោយមីស៊ីល ដែលមានរយៈចំងាយឆ្ងាយតាមផ្លូវគោកផ្លូវអាកាស និងផ្លូវទឹកផងទៅលើទីតាំងរោងចក្រ ផលិតអាវុធជាច្រើនរបស់អ៊ុយក្រែន ហើយជាលទ្ធផលគោលដៅទាំងអស់ ត្រូវបានវាយប្រហារតាមការរំពឹងទុក។ ខណៈដែលយោធារុស្សីមិនបាន លំអិតអំពីទីតាំងដែលខ្លួនបានធ្វើការ វាយប្រហារនៅឡើយនោះសារព័ត៌មាន...