ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា សហរដ្ឋអាមេរិក ប្រថុយនឹង “ការប្រឈមមុខដាក់គ្នាដោយផ្ទាល់” ជាមួយទីក្រុងមូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងថា សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ អាចនឹងមិនត្រូវបានបន្ត។ លោក Ryabkov បានធ្វើអត្ថាធិប្បាយក្នុងអំឡុង កិច្ចសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន RIA នៅពេលសួរអំពីលទ្ធភាព នៃការបន្តការត្រួតពិនិត្យឡើងវិញ...
បរទេស៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យបានបដិសេធ ការផ្តល់អាវុធដល់ទីក្រុងមូស្គូ បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរមួយនេះ បានផ្គត់ផ្គង់គ្រាប់រ៉ុក្កែត និងមីស៊ីល ដល់ក្រុមយោធាឯកជនរបស់រុស្ស៊ី Wagner ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែនេះ ទីក្រុងវ៉ាស៊ីនតោន បានចាត់តាំងក្រុមយោធាឯកជនរបស់រុស្ស៊ីឈ្មោះ...
បរទេស៖ អភិបាលស្តីទី លោក Evgeny Balitsky បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោង លើស្ពានផ្លូវដែកមួយនៅជិតទីក្រុង Melitopol ក្នុងតំបន់ Zaporozhye នៃប្រទេសរុស្ស៊ី។ លោកបានបន្ថែមថា គ្រាប់មីស៊ីលប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះ ដែលបានសម្លាប់ជនស៊ីវិល ៤នាក់ និងរបួស ៥នាក់ផ្សេងទៀត ។...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការអះអាងមួយសាជាថ្មី នៅក្នុងព្រឹត្តិការណ៍នៃការឃោសនា របស់គាត់នៅទីក្រុង New Hampshire ថាគាត់នឹងអាចបំបែកកំណត់ត្រា បង្កើតបានជាកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្សីនិងអ៊ុយក្រែមិនដល់ពេល ២៤ម៉ោង ប្រសិនបើគាត់ជាប់ឆ្នោតជាប្រធានាធិបតី។ ក្នុងគ្រានោះផងដែរអតីតប្រធានាធិបតីរូបនេះ ក៏បានធ្វើការរិះគន់ខ្លាំង ចំពោះសមត្ថភាពដឹកនាំ គោលនយោបាយបរទេសរបស់ ប្រធានាធិបតីបច្ចុប្បន្នលោក Joe Biden ដូច្នេះថា៖តាមរយៈការដឹកនាំ ដែលទន់ខ្សោយគ្មានការប្រកួតប្រជែងខ្ពស់លោក...
បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន RIA រាយការណ៍ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងជួបប្រជុំជាមួយ Lynne Tracy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅទីក្រុងម៉ូស្គូនៅដើមសប្តាហ៍ក្រោយ ។ ឯកអគ្គរដ្ឋទូតអាមេរិក...
គៀវ៖ មន្ត្រីចារកម្ម អេស្តូនី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីប្រហែលជាមិនមានមីស៊ីលគ្រប់គ្រាន់ ដើម្បីបន្តធ្វើការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ុយក្រែន អស់រយៈពេលជាង ៣ ខែមកនេះ នេះបើតាមការបញ្ជាក់របស់មន្ត្រីចារកម្ម អេស្តូនី បន្ទាប់ពីការវាយប្រហារថ្មីបំផុតរបស់រុស្ស៊ី ប្រឆាំងនឹងប្រទេសជិតខាងអឺរ៉ុបខាងកើតរបស់ខ្លួន។ ចាប់តាំងពីខែតុលា ឆ្នាំ២០២២ រុស្ស៊ី បាននិងកំពុងធ្វើការវាយប្រហារលើអ៊ុយក្រែន ដោយផ្តោតលើតំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាកន្លែងថាមពលជាដើម។ ការវាយប្រហារបានចាប់ផ្តើមបន្ទាប់ពីស្ពាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock កំពុងប្រឈមមុខនឹងរលកនៃ ការរិះគន់បន្ទាប់ពីបាននិយាយ នៅឯសភានៃក្រុមប្រឹក្សាអឺរ៉ុប (PACE) ថា អាល្លឺម៉ង់កំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ី។ ការអត្ថាធិប្បាយនេះធ្វើឱ្យអ្នកនយោបាយ បក្សប្រឆាំងចោទជាសំណួរថា តើលោកស្រីសមនឹងការងារនេះឬអត់? យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកសភា លោកស្រី...
បរទេស៖ ប្រទេសជប៉ុនកាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសក្នុងការបង្កើន ចំនួនទណ្ឌកម្មប្រឆាំងទៅនឹង ប្រទេសរុស្សីបន្ថែមទៀត ដែលក្នុងនោះមានទាំងបម្រាមនាំចេញ បច្ចេកវិទ្យានិងការបង្កកទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធរបស់មន្ត្រីរដ្ឋាភិបាលរុស្សីផង និងក្រុមអ្នកជំនួញរបស់រុស្សីផង។ ការប្រកាសបង្កើនទណ្ឌកម្មថ្មី លើកនេះគឺធ្វើឡើង ដោយផ្តោតគោលដៅទៅលើបណ្តា ក្រុមបុគ្គលជនជាតិរុស្សីចំនួន ៣៦រូបនិងក្រុមហ៊ុន និងអង្គភាពរុស្សីចំនួន៥២ផ្សេងទៀត ហើយផលិតផលដែលបានហាមឃាត់ទាំងនោះ ត្រូវបានគេជឿជាក់ថារុស្សី តែងតែយកទៅប្រើប្រាស់ក្នុងការ ពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ កន្លងមកជប៉ុនក៏ធ្លាប់ចេញ បម្រាមនាំចេញផលិតផលបច្ចេកវិទ្យារបស់ខ្លួន ទៅកាន់ប្រទេសរុស្សីផងដែរ...
ម៉ូស្គូ ៖ រុស្ស៊ីបានឲ្យដឹងថា ការបញ្ជូនរថក្រោះប្រយុទ្ធ របស់អង្គការណាតូទៅអ៊ុយក្រែន គឺជាភស្តុតាងនៃ “ដោយផ្ទាល់ និងភាពរីកចម្រើន” នៃការចូលរួមរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប នៅក្នុងសង្គ្រាម ដោយមានអ្នកវិភាគម្នាក់ បានលើកឡើងថា ការផ្គត់ផ្គង់អាវុធពីប្រទេសនានា អាចក្លាយជាគោលដៅសក្តានុពល នាំការវាយប្រហាររបស់រុស្ស៊ី ។ ការអត្ថាធិប្បាយនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ កាលពីថ្ងៃពុធបាននិយាយថា ពួកគេនឹងបំពាក់អាវុធ...
បរទេស៖ លោករដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ែប៊ីលោក Ivica Dacic ដែលបានថ្លែងប្រាប់ទៅកាន់ សមភាគីតួគីលោក Mevlut Cavusoglu កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា ជំហរបស់ស៊ែប៊ីគឺនៅដដែល ចំពោះទណ្ឌកម្មប្រឆាំងនឹង ប្រទេសរុស្សីដាច់ខាតមិនចូលរួម ការដាក់ទណ្ឌកម្មដើម្បីប្រឆាំងរុស្សីឡើយ។ សេចក្តីលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប កាលពីសប្តាហ៍មុនបានធ្វើការ ទាមទារឲ្យរដ្ឋាភិបាលទីក្រុង Belgrades ក្នុងការទទួលការអនុវត្ត និងដាក់ទណ្ឌកម្ម...