វ៉ាស៊ីនតោន៖ ប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley បានព្រមានកាលពីថ្ងៃសុក្រថា ការបណ្តេញកងកម្លាំងរុស្ស៊ីទាំងស្រុង ចេញពីអ៊ុយក្រែនក្នុងរយៈពេល នៃឆ្នាំ២០២៣ នឹងក្លាយជាកិច្ចការដ៏លំបាកបំផុតមួយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ លោក Milley បានលើកឡើងថា លោកជឿជាក់ថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងបញ្ចប់ដោយការចរចា ជាជាងនៅលើសមរភូមិ។ លោក Milley...
គៀវ៖ យោងតាមតួលេខ ដែលចេញផ្សាយដោយទីក្រុងគៀវ បានឱ្យដឹងថា ទាហានរុស្ស៊ីជាង ២ម៉ឺននាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ក្នុងរយៈពេលមួយខែចុងក្រោយនេះ។ ទោះបីជាមិនត្រូវបានផ្ទៀងផ្ទាត់ក៏ដោយ តួលេខនេះអាចបង្ហាញពី និន្នាការនៃការបាត់បង់ ដែលចេះតែកើនឡើងដោយ កងកម្លាំងរបស់ទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ នៅក្នុងការអាប់ដេតកាលពីថ្ងៃសៅរ៍ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែនបានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងមុន ទាហានរុស្ស៊ី...
ឡុងដ៌៖ យោងតាមក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស (MOD) បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនទាំងពីរបានប្រមូលផ្តុំ “កងកម្លាំងសំខាន់ៗ” នៅក្នុងតំបន់សំខាន់នៃ តំបន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ប៉ុន្តែជម្លោះនៅទីនោះហាក់ដូចជាជាប់គាំង។ ក្រសួងការពារជាតិបានចេញផ្សាយ បច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនអំពីសង្គ្រាម ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃសៅរ៍ ហើយបានរាយការណ៍ថា ការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ មិនបានកើតឡើងនៅ Bakhmut មកទល់ពេលនេះទេ។ ការអាប់ដេតនេះបានកើតឡើង...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បន្តជួយដល់ប្រតិបត្តិការយោធារបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន តាមរយៈការផ្តល់អាវុធ និងគ្រាប់រំសេវដល់ក្រុមហ៊ុនយោធាឯកជនមួយ។ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានឲ្យដឹងថា នាយកដ្ឋានរតនាគារនឹងចាត់តាំងក្រុមហ៊ុនរុស្ស៊ី Wagner Group ជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏សំខាន់” និងដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុននេះ នៅសប្តាហ៍ក្រោយ រួមជាមួយនឹងបណ្តាញគាំទ្រ របស់ខ្លួននៅលើទ្វីបជាច្រើន។ លោក Kirby...
បរទេស៖ ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃសុក្រថា លោកខាងលិចត្រូវតែបន្តបញ្ជូនអាវុធ ទៅកាន់ទីក្រុងគៀវ ដោយព្រមានអ្នកដែលគិតថា រុស្ស៊ីចាញ់ ឬកំពុងធ្វើមិនល្អថាទីក្រុងមូស្គូ មានប្រវត្តិឈ្នះសង្រ្គាមដ៏យូរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Borrell បាននិយាយនៅក្នុងសុន្ទរកថា...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានអះអាងថា មនុស្សល្ងង់បានទាមទារឱ្យ មានការបរាជ័យរបស់រុស្ស៊ីនៅអ៊ុយក្រែន ហាក់ដូចជាព្រងើយកន្តើយ ចំពោះការពិតដែលថា លទ្ធផលបែបនេះអាចបណ្តាលឱ្យ មានការកើនឡើងនុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Medvedev ដែលបច្ចុប្បន្នមានតួនាទីជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានរំលឹកឡើងវិញនូវ...
បរទេស៖ធនាគារដែលធំបំផុត និងមានភាពល្បីល្បាញបំផុតរបស់ប្រទេសរុស្សី Sber ឬ Sberbank ត្រូវបាន rt.com ចេញផ្សាយថា បានកំពុងចាប់ផ្តើមបើកដំណើរ ប្រតិបត្តិការរបស់ខ្លួនហើយនៅក្នុងតំបន់ Crimea ។ សេចក្តីប្រកាសដោយធនាគារផ្ទាល់ ដែលបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ គឺជាប្រតិបត្តិការដំបូងបំផុតរបស់ខ្លួនគិត ចាប់តាំងតែពីពេលដែលCrimea បានបោះឆ្នោតធ្វើ ប្រជាមតិដើម្បីចូលរួមជាមួយ នឹងប្រទេសរុស្សីតាំងតែពី៩ឆ្នាំ មុនមកម្ល៉េះ។ គួរឲ្យដឹងដែរថាចាប់តាំងតែពីពេលដែល Sber...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃពុធថា ជម្លោះអ៊ុយក្រែនអាចបញ្ចប់បាន លុះត្រាតែរដ្ឋាភិបាលទីក្រុងគៀវឈប់គំរាមកំហែងដល់ទីក្រុងមូស្គូ និងឈប់រើសអើងអ្នកនិយាយរុស្ស៊ី។ លោកបានបន្ថែមថា ការប្រឈមមុខគ្នានាពេលបច្ចុប្បន្នគឺផ្អែកលើការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំឆ្នាំមួយ លោក Lavrov ត្រូវបានសួរថាតើដំណាក់កាលបច្ចុប្បន្ន...
គៀវ៖ យោងតាមសេវាសង្គ្រោះបន្ទាន់បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៦នាក់ រួមទាំងរដ្ឋមន្ត្រីក្រសួងមហា ផ្ទៃអ៊ុយក្រែន និងកុមារ ៣នាក់បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅជិតកន្លែងថែទាំមួយនៅខាងក្រៅរដ្ឋធានីគៀវ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Denys Monastyrskyy អនុលោករដ្ឋមន្រ្តីលោក Yevhen Yenin និងរដ្ឋលេខាធិការក្រសួង កិច្ចការ ផ្ទៃក្នុងលោក Yurii Lubkovych ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់ក្នុងហេតុការណ៍នេះ។ ភ្លាមៗនោះ...
ម៉ូស្គូ៖ អ្នកការទូតកំពូលរបស់រុស្ស៊ីលោក Sergey Lavrov បានឲ្យដឹងថា លោកខាងលិចកំពុងស្វែងរកមធ្យោបាយ ដើម្បីខឹងចិន ចំពោះបញ្ហាជាច្រើន រួមទាំងបញ្ហាតៃវ៉ាន់ និងទីបេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានសាទរចំពោះសមយុទ្ធយោធារួមគ្នា រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងថា ជាសកម្មភាព ដែលពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រថ្មីរបស់ភាគីទាំងពីរ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងមូស្គូកាលពីថ្ងៃពុធ...