ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានពង្រីកបញ្ជីហាមឃាត់ ការចូលរបស់ពលរដ្ឋ និងមន្ត្រីរបស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្ម ទីប្រាំបួនរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីឆ្លើយតបទៅនឹងសកម្មភាព អរិភាពរបស់សហភាពអឺរ៉ុប រុស្ស៊ីបានពង្រីកបញ្ជីអ្នកតំណាង មកពីស្ថាប័នអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប ដែលត្រូវបានហាមឃាត់ មិនឱ្យចូលទឹកដីរុស្ស៊ី” ។ យោងតាមសេចក្តីថ្លែងការណ៍ មន្ត្រីមកពីស្ថាប័នអនុវត្តច្បាប់របស់សហភាពអឺរ៉ុប ដែលពាក់ព័ន្ធនឹងការផ្តល់ជំនួយយោធាដល់កងកម្លាំង...
បរទេស៖ ប្រធានចារកម្មរបស់ប្រទេសរុស្សីលោក Sergey Naryshkin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការបកស្រាយ និងពន្យល់ពីមូលហេតុសំខាន់ៗ ដែលនាំឲ្យរដ្ឋាភិបាលទីក្រុងគៀវមិនអាច ផ្សារភ្ជាប់ខ្លួនឯងទៅជាមួយនឹង កិច្ចចរចាដើម្បីសន្តិភាពណាមួយ បានជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គុ ដោយសារតែក្នុងនោះមានការរារាំង ពីខាងក្រោយពីសំណាក់អាមេរិកនិ ងបណ្តាប្រទេសលោកខាងលិច ជាច្រើនផ្សេងទៀត។ លោក Naryshkin បានថ្លែងប្រាប់ទៅកាន់ បណ្តាញសារព័ត៌មានក្នុងស្រុកថា ក្រុមអ្នកដឹកនាំក្រៅប្រទេស ដែលស្ថិតពីក្រោយរបបដឹកនាំ របស់អ៊ុយក្រែនមិនព្រមអនុញ្ញាតិឲ្យ...
បរទេស៖ យោងតាមទិន្នន័យដែលបានមកពី Vortexa កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញឲ្យយើងឃើញថាទំហំនៃការបញ្ជាទិញប្រេងឆៅ ពីរុស្សីដោយប្រទេសឥណ្ឌា មានកំណើនកើនឡើងខ្លាំងបំផុត ក្នុងខែធ្នូកន្លងទៅនេះដែលវាបានធ្វើឲ្យអត្រាកំណើនប្រចាំឆ្នាំ មានរហូតទៅដល់៣៣ដង។ ប្រទេសឥណ្ឌាគឺជា អ្នកនាំចូលប្រេងធំបំផុតលេខ៣ របស់ពិភពលោកដោយក្នុងនោះ គិតជាតួលេខប្រចាំថ្ងៃកាលពីឆ្នាំទៅឥណ្ឌា អាចធ្វើការបញ្ជាទិញ ប្រេងបានរហូតទៅដល់ ១.២លានបារ៉ែល ក្នុងមួយថ្ងៃហើយក៏បានធ្វើឲ្យរុស្សី ក្លាយទៅជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់រុស្សី ជំនួសឲ្យអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់អស់រយៈពេលជាច្រើនខែ កន្លងមកហើយដែរ។ គួរឲ្យដឹងដែរថាក្រុមហ៊ុន...
បរទេស៖ ខណៈពេលដែលសាទរចំពោះការសន្យាផ្តល់រថក្រោះ Challenger 2 ដល់រដ្ឋាភិបាលក្នុងទីក្រុងគៀវ, អគ្គសេនាធិការនៃកងទ័ព អង់គ្លេសបានព្រមានកាលពីថ្ងៃចន្ទថា ការសន្យានេះនឹងជះឥទ្ធិពលអាក្រក់ ដល់ការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួន ហើយបានស្នើសុំមូលនិធិបន្ថែម សម្រាប់សព្វាវុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍ Sir Patrick Sanders បានសរសេរនៅក្នុងកំណត់ហេតុផ្ទៃក្នុង...
បរទេស៖ យោងតាមការអះអាងដោយ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា តម្លៃជាមធ្យមនៃប្រេងឆៅ របស់រុស្សីចន្លោះពីថ្ងៃទី១៥ ខែធ្នូ មកដល់ថ្ងៃទិ១៤ ខែមករាកន្លងមកនេះ មានប្រមាណជា ៤៦,៨២ដុល្លារ ក្នុងមួយបារ៉ែល។ តម្លៃនេះត្រូវបានគេដឹងដែរថា គឺស្ថិតនៅក្រោមការកំណត់តម្លៃ របស់បណ្តាប្រទេសមហាអំណាច G7 ដែលបានទាមទារឲ្យរុស្សីលក់ក្នុងតម្លៃ ៦០ដុល្លារ ក្នុងមួយបារ៉ែល ដែលតម្លៃកំណត់នេះស្ទើរតែស្មើនឹង ពាក់កណ្តាលនៃតម្លៃប្រេងអន្តរជាតិរបស់...
ម៉ូស្គូ៖ ជាង ១១ ខែបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការឈ្លានពានពេញទំហឹងពីប្រទេសជិតខាងអ៊ុយក្រែន រដ្ឋបាលរបស់លោកកំពុងផ្លាស់ប្តូរ ដើម្បីចាត់ទុក “ប្រតិបត្តិការយោធាពិសេស” របស់លោកជាសង្រ្គាមទាំងស្រុង នេះបើយោងទៅតាមវិទ្យាស្ថានសិក្សាសង្រ្គាម (ISW)។ នៅពេលដែលកងទ័ពរបស់លោក ពូទីន បានឆ្លងកាត់ព្រំដែនរុស្ស៊ី-អ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីវិមាន ក្រឹមឡាំងបានបង្ហាញពីភាពត្រឹមត្រូវ នៃការញុះញង់ដោយថាយុទ្ធនាការរបស់ខ្លួនបានស្វែងរកការលុប បំបាត់ “ពួកណា ស៊ីនិយម”...
បរទេស៖ អភិបាលក្រុង គឺលោក Mikhail Razvozhayev បាននិយាយថា យានយន្តហោះគ្មានមនុស្សបើក (UAV) ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាស នៅឯឆ្នេរសមុទ្រនៃទីក្រុង Sevastopol នៃតំបន់ គ្រីមៀ របស់រុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
តេអេរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ថា អ៊ីរ៉ង់នឹងទទួលយកយន្តហោះចម្បាំងធុន Su-35 ជាច្រើនគ្រឿងពីប្រទេសរុស្ស៊ី នៅក្នុងថ្ងៃដំបូងនៃឆ្នាំបន្ទាប់របស់អ៊ីរ៉ង់ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២១ ខែមីនា។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Shahriar Heydari សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានបង្ហើបថា អ៊ីរ៉ង់ បានបញ្ជាទិញយន្តហោះចម្បាំង...
គៀវ៖ ទីប្រឹក្សាអភិបាលតំបន់ លោកស្រី Natalia Babachenko បានឲ្យដឹងថា មនុស្សចំនួន ៣០នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអគារផ្ទះល្វែងមួយកន្លែង ក្នុងទីក្រុង Dnipro ត្រូវបានវាយប្រហារ អំឡុងពេលការវាយប្រហារ ដោយមីស៊ីលរុស្ស៊ីដ៏ធំមួយ។ លោកស្រី Babachenko បានឲ្យដឹងថា មនុស្សជាង ៣០នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យក្នុងនោះមាន...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារមីស៊ីលចុងក្រោយបំផុត ប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃសៅរ៍បានវាយប្រហារ “គោលដៅដែលបានកំណត់ទាំងអស់” ។ មុននេះ មន្ត្រីរបស់រដ្ឋាភិបាលទីក្រុងគៀវ បានរាយការណ៍ថា បណ្តាញអគ្គិសនីរបស់ប្រទេសនេះ ត្រូវបានខូចខាតនៅក្នុងតំបន់ ជាច្រើននៅថ្ងៃតែមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍របស់ ក្រសួងការពារជាតិរុស្ស៊ីចេញកាលពីថ្ងៃអាទិត្យថា “នៅថ្ងៃទី...