បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអ៊ុយក្រែនលោក Dmytro Kuleba បានបញ្ជាក់អំពីបំណងរបស់ រដ្ឋាភិបាលទីក្រុងគៀវដើម្បីចូលរួម កិច្ចប្រជុំពិភាក្សាមួយដើម្បី សន្តិភាពមួយដែលអាចនឹងរៀបចំឡើងនៅក្នុងខែកុម្ភៈឆ្នាំក្រោយនេះ។ លោក Kuleba បានថ្លែងដែរថា៖ អង្គការសហប្រជាជាតិ អាចជាទីកន្លែងនិងអ្នកសម្របសម្រួល សម្រាប់កិច្ចប្រជុំដ៏សំខាន់នេះហើយសង្ឃឹមថា លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ Antonio Guterres នឹងក្លាយជាបុគ្គលដ៏សំខាន់ដូចគ្នាក្នុងការ រៀបចំដំណើរការចរចានេះ...
តូក្យូ៖ ប្រទេសជប៉ុន បានផ្លាស់ប្តូរយ៉ាងសំខាន់ នៅក្នុងគោលនយោបាយ ថាមពលនុយក្លេអ៊ែររបស់ខ្លួន ចំពេលមានការព្រួយបារម្ភអំពី ការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព ដោយសារតែការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានបណ្តាលឱ្យមាន ការរំខានដល់ទីផ្សារទំនិញ និងតម្លៃថាមពលកើនឡើង។ ជាមួយនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរ ឆ្នាំ២០១១ នៅភាគឦសានប្រទេសជប៉ុន បានជំរុញឱ្យរដ្ឋាភិបាល កាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើថាមពលនុយក្លេអ៊ែរ សមាជិកសភា និងមន្ត្រីបានជ្រើសរើស មិនសាងសង់រ៉េអាក់ទ័រថ្មី ក្រោមការបារម្ភពីសុវត្ថិភាព ក្នុងចំណោមសាធារណជន...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីមានឯកសារមួយ ដែលមានឈ្មោះមន្ត្រីអាមេរិកសំខាន់ៗ ដែលត្រួតពិនិត្យកម្មវិធីជីវសាស្ត្រ យោធារបស់អ៊ុយក្រែន នេះបើតាមលោក Igor Kirillov ប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ អ្នកចូលរួមរួមមាន Kenneth Myers អតីតប្រធានទីភ្នាក់ងារកាត់បន្ថយ ការគំរាមកំហែងផ្នែកការពារ ជាមួយក្រសួងការពារជាតិ សហរដ្ឋអាមេរិក។ លោក Tara O’Toole អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅថ្ងៃអាទិត្យថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ីគឺ “រឹងមាំ” ហើយរាល់ការប៉ុនប៉ងខាងក្រៅ ដើម្បីសាបព្រួសភាពមិនចុះសម្រុង រវាងប្រទេសជិតខាង គឺនឹងក្លាយទៅជាឥតប្រយោជន៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Wang បាននិយាយក្នុងអំឡុងពេលសុន្ទរកថា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអាទិត្យថា ទីក្រុងមូស្គូកំពុងស្វែងរក ការប្រមូលផ្តុំប្រជាជនរុស្ស៊ី ដែលផ្ទុយពីលោកខាងលិច ដែលតែងតែព្យាយាមរុះរើប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ Russia-1 មេដឹកនាំរុស្ស៊ីបានចង្អុលបង្ហាញថា ទោះបីជាទីក្រុងមូស្គូព្យាយាម ដោះស្រាយជម្លោះដែលកំពុងកើតមាន ទាំងអស់ជាមួយលោកខាងលិច...
បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សកម្មភាពរបស់រុស្ស៊ី ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន គឺសំដៅការពារផលប្រយោជន៍ របស់ប្រទេស និងប្រជាជនរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ពូទីន ប្រាប់ប៉ុស្តិ៍ព័ត៌មាន Rossyia 1 នៅថ្ងៃអាទិត្យ “ខ្ញុំជឿជាក់ថា...
ជីនណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ កងទ័ពជើងទឹករបស់ប្រទេសចិន និងរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ហៅកាត់ថា Joint Sea 2022 នៅសមុទ្រចិនខាងកើត ។ គេបានដឹងថា សមយុទ្ធនេះផ្អែកលើកាលវិភាគ កិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងយោធាទាំង២ ផ្តោតលើការថែរក្សារួមគ្នានៃ សន្តិសុខដែនសមុទ្រ ។ ម្យ៉ាងទៀត...
បរទេស ៖ នាវាដឹកយន្តហោះចម្បាំងរបស់រុស្ស៊ី ឈ្មោះ Admiral Kuznetsov បានកើតមានអគ្គិភ័យតូចមួយ នេះបើតាមក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ United Shipbuilding Corporation (USC) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធាន USC លោក...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសរុស្សីបានធ្វើការរិះគន់ខ្លាំងៗ ទៅលើដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ទៅកាន៉ទីក្រុងវ៉ាស៊ិនតោនថា គឺជាអ្វីដែលរដ្ឋាភិបាលអាមេរិក កំពុងបានប្រើប្រាស់អ៊ុយក្រែន ជាកូនអុកដើម្បីប្រយុទ្ធប្រឆាំង មកលើប្រទេសរុស្សីប៉ុណ្ណោះ។ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងឱកាសនៃជំនួបពិភាក្សា ជាមួយនឹងលោក Zelenksy បានប្រកាសសន្យាផ្តល់កញ្ចប់ប្រាក់ ជំនួយបន្ថែមភ្លាមដល់ទៅ១,៨៥ពាន់លានដុល្លារ គឺជាជំនួយយោធាសុទ្ធសាធ...
បរទេស៖ ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការប្រកាសសាជាថ្មីថា ប្រទេសអ៊ីរ៉ង់គឺមិនដែលបានធ្វើការបញ្ជូនអាវុធយុទ្ធភ័ណ្ឌទាំងឡាយណា ទៅកាន់ភាគីជម្លោះអ៊ុយក្រែន និងរុស្សីឡើយ។ សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការចោទប្រកាន់ម្តងហើយម្តងទៀតពីសំណាក់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ថាអ៊ីរ៉ង់បានធ្វើការផ្គត់ផ្កង់អាវុធ មួយចំនួនឲ្យទៅប្រទេសរុស្សី។ លោកអ្នកនាំពាក្យបាននិយាយថា៖ អ៊ីរ៉ង់តែងតែគោរពដល់ដែនអធិបតេយ្យភាព របស់បណ្តាប្រទេសទាំងឡាយ រួមទាំងអ៊ុយក្រែនផងដែរប៉ុន្តែអ៊ីរ៉ង់ក៏មានដែនកំណត់ផងដែរប្រសិនបើ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនោះ នៅតែត្រូវបានបន្តធ្វើឡើង។ គួរឲ្យដឹងដែរថាទាំងអ៊ុយក្រែន...