ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ថាភាគីពាក់ព័ន្ធទៅនឹងវិបត្តិអ៊ុយក្រែនគួរតែរក្សាការសមហេតុផល និងអនុវត្តការអត់ធ្មត់ ចូលរួម ក្នុងការសន្ទនាដ៏ទូលំទូលាយ និងដោះស្រាយបញ្ហាសន្តិសុខរួមតាមរយៈមធ្យោបាយនយោបាយ។ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឱ្យដឹងថា ប្រទេសចិន “ប្រកាន់ខ្ជាប់នូវកម្មវត្ថុ និងភាពយុត្តិធម៌” និងជំរុញយ៉ាងសកម្មកិច្ចចរចាសន្តិភាព លោក ស៊ី បានប្រាប់លោក...
បរទេស៖ គិតត្រឹមថ្ងៃអង្គារដើមសប្តាហ៍កន្លងទៅនេះ អាជ្ញាធរគយ នៃប្រទេសចិន បានបង្ហាញថាប្រទេសរុស្សី បានធ្វើការផ្គត់ផ្គង់ប្រេងឆៅ ទៅកាន់ប្រទេសចិនបានកើនឡើង ទៅដល់១៧ភាគរយ កាលពីខែក្នុងវិច្ឆិកា ធៀបទៅនឹងខែវិច្ឆិកា កាលពីឆ្នាំទៅ និងបានវ៉ាដាច់ទំហំផ្គត់ផ្គង់ ដែលអារ៉ាប៊ីសាអូឌីត បានផ្តល់ឲ្យចិន ក្លាយជាអ្នកផ្គត់ផ្គង់ ធំជាងគេបំផុត របស់ចិន។ ដំណឹងនេះត្រូវបានប្រកាសឡើង ក្នុងពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងប្រញាប់ក្នុងការបង្កើនប្រេងស្តុកទុក ឲ្យបានច្រើនបំផុតតាម ដែលអាចធ្វើទៅបានមុនពេល...
បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាអ្នកធានាដ៏សំខាន់នៃអធិបតេយ្យភាព របស់ប្រទេសរុស្ស៊ី ដោយលោកបានសន្យាថា សព្វាវុធថ្មីនឹងចូលបម្រើការ ក្នុងពេលឆាប់ៗនេះ។ លោកពូទីនបានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងសុន្ទរកថាមួយក្នុងអំឡុងពេល ជួបជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់របស់ប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នុយក្លេអ៊ែរទាំងបីរួមមាន កាំជ្រួចដែលបាញ់ចេញពីយន្តហោះ...
បរទេស ៖ វិមានក្រឹមឡាំង បានអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ របស់លោក Andrey Gurulev ដែលជាឧត្តមសេនីយ ចូលនិវត្តន៍ និងជាសមាជិកសភា ដែលហាក់ដូចជាបង្ហាញ កាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទៅទស្សនកិច្ចនៅតំបន់នៃ “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ីនៅអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃចន្ទបានបើកជំនួប ជាមួយនឹងប្រធានាធិបតីបេឡេរូសលោក Alexander Lukashenko ដើម្បីអាចបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ នៅក្នុងអំឡុងនៃ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Minsk នោះផងដែរមេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាអំពីបញ្ហាសេដ្ឋកិច្ច វប្បធម៍មនុស្សធម៍ និងជាពិសេសបញ្ហាសន្តិសុខ និងវិស័យការពារជាតិ។ រុស្សីនិងបេឡារូសបាន ហៅទំនាក់ទំនងរវាងគ្នាគឺជា...
បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានកំពុងដាក់ខ្លួន ឯងនៅក្នុងទីតាំងមួយដ៏គ្រោះថ្នាក់ និងប្រឈមមុខទៅនឹងជម្លោះដោយផ្ទាល់ ជាមួយនឹងប្រទេសរុស្សី។ ការលើកឡើងនេះដើម្បីជាការឆ្លើយតបទៅនឹងអ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអាមេរិកលោក Ned Price ដែលថ្មីៗនេះលោកបានស្តីបន្ទោសរុស្សីថា គឺជាអ្នកដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមានស្ថេរភាព និងមិនអាចព្យាករណ៍ទុកជាមុនបាន។ ទោះបីជាយ៉ាងណាក្តីលោកស្រី Zakharova បានបន្ថែមថាផ្ទុយទៅវិញអាមេរិកនោះទេ ដែលបានព្យាយាមធ្វើឲ្យទំនាក់ទំនងមិនមានភាពល្អប្រសើរ ខណៈដែលរុស្សីបានខិតខំថែរក្សាទំនាក់ទំនងក្នុងពេលដែលអាមេរិកមិនមានការប្តេជ្ញាចិត្តសោះឡើយ ចំពោះរឿងនេះ។...
គៀវ៖ ទីក្រុងគៀវ បានច្រានចោលការអត្ថាធិប្បាយ របស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Henry Kissinger ដែលថា អ៊ុយក្រែន គួរតែស្វែងរកផែនការសន្តិភាព ដែលបានចរចាជាមួយរុស្ស៊ី ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចូលទៅក្នុង សង្រ្គាមលោកមួយផ្សេងទៀត។ លោក Kissinger បានសរសេរនៅក្នុង The Spectator ថា មេដឹកនាំអឺរ៉ុបានដើរទៅដេកលង់លក់ ចូលទៅក្នុងសង្រ្គាមលោកលើកទីមួយ ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ស្លាប់។ ហើយសន្ធិសញ្ញា Versailles លោកបានសរសេរថា បានបន្សល់ទុកនូវរចនាសម្ព័ន្ធអំណាច ដែលផុយស្រួយជាងអ្វីដែលវាបានជំនួស...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានលើកឡើងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៧៦គ្រាប់ និងបានធ្វើការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក នៅទូទាំងប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ ដោយបានវាយប្រហាររដ្ឋធានី គៀវ និងទីក្រុងនានានៅភាគខាងជើង ខាងត្បូង ខាងលិច និងភាគកណ្តាល ។ មនុស្ស២នាក់បានស្លាប់នៅពេល អគារលំនៅឋានមួយត្រូវបាន វាយប្រហារនៅទីក្រុង...
បរទេស៖នៅក្នុងកិច្ចប្រជុំមួយជាមួយ នឹងក្រុមប្រឹក្សាអភិវឌ្ឍយុទ្ធសាស្ត្រនិងគម្រោង រដ្ឋរបស់ប្រទេសរុស្សីនោះលោកប្រធានាធិបតី Vladimir Putin បានធ្វើការលើកឡើងថាទំហំនៃការផ្គត់ផ្គង់ហ្គាស របស់ប្រទេសរុស្សីនឹងនៅតែបន្តមានការកើនឡើងហើយអាចឈានទៅដល់៩០ ពាន់លាម៉ែត្រគូបរៀងរាល់ឆ្នាំគិតត្រឹមចុងទសវត្សនេះ។ លោកបានបន្តថាការអភិវឌ្ឍផែននិងបំពង់បង្ហូរប្រេង និងហេដ្ឋារចនាសម្ព័ន្ធចែកចាយនានានៅភាគខាងត្បូងនិងភាគខាងកើតគឺជាជំហ៊ានសំខាន់បន្ទាប់សម្រាប់ រដ្ឋាភិបាលរុស្សីដើម្បីធានាឲ្យបានការ ប្រឈមមុខបានយ៉ាងមានប្រសិទ្ធ ភាពជាមួយនឹងទណ្ឌកម្មនានាដោយបណ្តា ប្រទេសលោកខាងលិច។ ក្នុងនោះគម្រោងជាច្រើនដូចជា Kovyktinskoe, the Power of Siberia 2 និងគម្រោង...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់គិតចាប់តាំង តែពីខែកុម្ភៈមក បានចំណាយលុយដល់ទៅ៥០០ពាន់លានដុល្លារ មកហើយដើម្បីធានាឲ្យបាននូវថាមពលអគ្គិសនី ប្រើប្រាស់គ្រប់គ្រាន់ជូនពលរដ្ឋរបស់ខ្លួនប៉ុន្តែទោះ បីជាយ៉ាងណាក្តីខ្លួននឹងជួបបញ្ហាជាមិនខាននៅរដូវរងានេះ។ ប្រភពដដែលបានសរសេរទៀតថាការចំណាយសរុប ដែលបានប៉ាន់ប្រមាណគឺជាការឆ្លុះបញ្ចាំង ពីមាត្រដ្ឋាននៃការប្រមូលផ្តុំថវិកាសម្រាប់ កិច្ចការងារសង្គ្រោះវិស័យថាមពល និងគម្រោងផ្សេងទៀតដែលទីក្រុងប៊ែរឡាំង បានប្រើប្រាស់ចំពេលមានការកើនឡើងតម្លៃប្រេង និងឧស្ម័នធម្មជាតិ និងការខាតបង់នៃការនាំចូលពីប្រទេសរុស្ស៊ី។ របាយការណ៍ដែលបានរកឃើញអាចបង្ហាញ បានទៀតដែរថាពលរដ្ឋអាល្លឺម៉ង់ ម្នាក់ៗគិតចាប់តាំងតែពីពេល ដែលមានជម្លោះរវាងអ៊ុយក្រែននិងរុស្សី មកពួកគេត្រូវបានរដ្ឋាភិបាល ចំណាយជំនួសឲ្យប្រមាណជា៥៤០០ក្នុងម្នាក់ៗ...