រួមទាំងសាកសពអ្នកស្ម័ក្រចិត្តអង់គ្លេស២នាក់បញ្ជូនទៅ អ៊ុយក្រែនវិញ បរទេស៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា អ៊ុយក្រែន និងរុស្ស៊ីបានដោះដូរអ្នកទោសសង្រ្គាម ហៅកាត់ថា (POWs)ជិត២០០នាក់ នៅក្នុងការផ្លាស់ប្តូរមួយដែលបានប្រកាសដាច់ដោយឡែកពីគ្នាដោយភាគីទាំង២កាលពីថ្ងៃសៅរ៍ រួមទាំងសាកសពរបស់អ្នកស្ម័គ្រចិត្តអង់គ្លេស២នាក់ ក៏ត្រូវបានបញ្ជូនត្រឡប់ទៅអ៊ុយក្រែនផងដែរ ។ លោក Andriy Yermak...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ការផ្គត់ផ្គង់សព្វាវុធទំនើបៗ របស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន នឹងធ្វើឱ្យមានការវាយប្រហារសងសឹក បន្ថែមទៀតពីរុស្ស៊ី ដែលឈានដល់កម្រិតនៃ គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ។ អ្នកកាសែត...
បរទេស៖ អគ្គរដ្ឋអាជ្ញាអាមេរិកលោក Merrick Garland បានប្រកាសកាលពីថ្ងៃសុក្រ ពីការផ្ទេរទ្រព្យសម្បត្តិដំបូង ដែលជារឹបអូសជាផ្នែកនៃទណ្ឌកម្មប្រឆាំងរុស្ស៊ី ទៅឱ្យប្រទេសអ៊ុយក្រែន ដើម្បីចំណាយលើការកសាងប្រទេសឡើងវិញ។ យោងតាមសារព័ត៌មានបរទេស RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា វិធានការនេះបានជះឥទ្ធិពលលើទឹកប្រាក់ចំនួន ៥,៤ លានដុល្លារដែលត្រូវបានដកហូតពីពាណិជ្ជកររុស្ស៊ីលោក Konstantin Malofeyev ក្រោមការចោទប្រកាន់ពីបទគេចវេសពីការដាក់ទណ្ឌកម្ម, នេះបើយោងតាមមន្ត្រីកំពូល។...
ម៉ូស្គូ ៖ សម្ព័ន្ធមិត្តដ៏សំខាន់ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំថា ទីក្រុងមូស្គូ អាចងាកទៅរកការ ទប់ស្កាត់នុយក្លេអ៊ែរ ប្រសិនបើអ៊ុយក្រែន ព្យាយាមដណ្តើមកាន់ កាប់តំបន់គ្រីមៀឡើងវិញ ។ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នកាន់តំណែង ជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខនៃប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែតរុស្ស៊ី ដែលបានបោះពុម្ពផ្សាយ...
ម៉ូស្គូ៖ ដោយហៅថា White Swan យន្តហោះ Tu-160 គឺជាយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនបំផុត និងលឿនបំផុតរបស់ពិភពលោក ហេីយរុស្ស៊ី កំពុងប្រើប្រាស់ យន្ដហោះធុននេះ នៅក្នុងតំបន់ជួរមុខ ក្នុងជម្លោះជាមួយអ៊ុយក្រែន។ បន្ទាយហោះហើរ ដែលរចនាឡើងដោយសូវៀត អាចធ្វើរង្វង់ជុំវិញផែនដីបាន ហោះបានកម្ពស់ ២០គីឡូម៉ែត្រ (១២,៤ម៉ាយ) ពីលើផែនដី និងផ្ទុកគ្រាប់បែក ៤៥តោន...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា រុស្ស៊ីចង់ “សងសឹក” ហើយកំពុងរៀបចំសម្រាប់ការវាយលុកដ៏ធំមួយនៅចុងខែកុម្ភៈ ឬដើមនិទាឃរដូវខាងមុខ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីសហភាពអឺរ៉ុបដែលកំពុងធ្វើទស្សនកិច្ចនៅអ៊ុយក្រែន កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បាននិយាយថា ទីក្រុងគៀវ បានត្រៀមខ្លួនរួចហើយសម្រាប់ការវាយប្រហារនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣...
បរទេស ៖ មន្ត្រីក្នុងតំបន់ម្នាក់ បានរាយការណ៍ថា គ្រាប់បែកក្នុងរថយន្តដ៏មាន ឥទ្ធិពលមួយបានផ្ទុះនៅក្នុងទីក្រុង Energodar ក្នុងតំបន់ Zaporozhye ជួរមុខរបស់ប្រទេសរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមលោក Vladimir Rogov ការបំផ្ទុះបានកើតឡើង នៅពេលព្រឹក...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះបានធ្វើការថ្លែងទៅកាន់ ជាមួយនឹងក្រុមអ្នកកាសែត ក្នុងស្រុកថាប្រទេស Moldova នឹងអាចដើរតាមអ៊ុយក្រែន ក្នុងការក្លាយខ្លួនទៅជាប្រទេសថ្មីមួយទៀត ដែលមានរបបប្រឆាំងទៅនឹងប្រទេសរុស្សី។ មន្ត្រីការទូតជាន់ខ្ពស់រូបនេះបានបន្តទៀតថា បច្ចុប្បន្នបណ្តាប្រទេសលោកខាងលិច បានព្យាយាមក្នុងការទាញយកប្រទេស Moldova ដែលជាអតីតប្រទេស ស្ថិតនៅក្រោមការគ្រប់គ្រង របស់សហភាពសូវៀតនោះ ឲ្យទៅជាប្រទេសថ្មីមួយ ដែលដើរតាមជំហ៊ានរបស់អ៊ុយក្រែន ក្នុងការប្រឆាំងនឹងប្រទេសរុស្សី។ លោកក៏បានអះអាងទៀតដែរថា...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា ប្រាក់រង្វាន់យ៉ាងច្រើននឹងត្រូវបាន ផ្តល់ឲ្យដោយបណ្តា ក្រុមអ្នកជំនួញជនជាតិរុស្សី និងមន្ត្រីរដ្ឋាភិបាលរុស្សី ចំពោះជនណាដែលអាចឃាត់ ឬបំផ្លាញអាវុធរបស់បណ្តាប្រទេសលោកខាងលិច ដែលបានបំពាក់ក្នុងប្រទេសអ៊ុយក្រែន។ លោកបន្តថា ទោះបីជារថក្រោះរបស់លោកខាងលិច ដែលធ្លាប់បានសន្យានៅមិនទាន់ បញ្ជូនមកដល់ប្រទេសអ៊ុយក្រែនក្តី ដែលក្នងនោះរួមមានទាំងរថក្រោះ Leopard និង M1 Abram...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងរុស្សី នឹងក្លាយទៅជាកម្លាំងរុញច្រានមកវិញ ចំពោះរបៀបរៀបរយរបស់អន្តរជាតិ។ លោកបានបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះប្រសិនបើ ទំនាក់ទំនងផ្នែកសន្តិសុខ និងយោធាត្រូវបានបន្ថែម កាន់តែខ្លាំងជាងនេះទៀតនោះ វានឹងធ្វើឲ្យមានការគម្រាមកំហែង ដល់បណ្តាប្រទេសលោកខាងលិច និងក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់អាស៊ីរបស់គេផងដែរ។ លោក Stoltenberg បានថ្លែងបែបនេះថា៖ ការពិតដែលរុស្សីនិងចិន...