អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ថា ខណៈដែលអ្នកត្រួតពិនិត្យអង្គការសហប្រជាជាតិ (UN) បានព្យាយាមបញ្ចៀសគ្រោះមហន្តរាយ នុយក្លេអ៊ែរ នៅជួរមុខរបស់ អ៊ុយក្រែន បស្ចិមប្រទេស និងរុស្ស៊ី បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមក ដោយក្រុងម៉ូស្គូបានរក្សា បំពង់បង្ហូរឧស្ម័នសំខាន់របស់ខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលបានបិទនៅថ្ងៃសៅរ៍ ខណៈដែលមានការគំរាមកំហែង ដល់តម្លៃលើការនាំចេញប្រេង។ ...
ម៉ូស្គូ៖ កងទ័ពរុស្ស៊ី ហាក់ដូចជាប្រើប្រព័ន្ធអាកាស គ្មានមនុស្សបើកប្រភេទ ឧទ្ធម្ភាគចក្ររបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ ឬសាកល្បងប្រព័ន្ធការពារដែន អាកាសរបស់អ៊ុយក្រែន ។ កងទ័ពអ៊ុយក្រែន បានអះអាងកាលពីថ្ងៃពុធថា ពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលមានស្លាបរ៉ូតារីងធ្ងន់របស់រុស្ស៊ី ដោយប្រព័ន្ធមីស៊ីល Starstreak ដែលផលិតដោយចក្រភពអង់គ្លេស ហើយរូបថត នៃការធ្លាក់យន្តហោះ គ្មានមនុស្សបើកនេះ ត្រូវបានគេបំផ្ទុះពេញ បណ្ដាញសង្គម។...
ម៉ូស្គូ៖ រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Nikolai Shulginov បានឲ្យដឹងថា ការរឹតបន្តឹងឯកតោភាគី ដែលបណ្តាប្រទេសលោកខាងលិច បានដាក់ប្រឆាំងនឹងរុស្ស៊ី បានបណ្តាលឱ្យមានការរំខាន ដល់ការផ្គត់ផ្គង់ថាមពល និងការដំឡើងថ្លៃ ថាមពលនៅជុំវិញពិភពលោក។ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីផ្លាស់ប្តូរថាមពល G20 កាលពីថ្ងៃសុក្រ លោក Shulginov បានលើកឡើងថា វិបត្តិថាមពលបច្ចុប្បន្នបានរារាំង ការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាបំពង់បង្ហូរប្រេង ដ៏សំខាន់មួយ របស់រុស្ស៊ី ដែលប្រើប្រាស់សម្រាប់ បញ្ជូនហ្កាសទៅកាន់ប្រទេសអាល្លឺម៉ង់នោះ គឺមិនទាន់ត្រូវបាន បើកដំណើរការ ឡើងវិញ តាមផែនការនៅថ្ងៃសៅរ៍នេះ នៅឡើយទេ។ ក្រុមហ៊ុនហ្គាស របស់រុស្សី Gazprom បានបញ្ជាក់ថាពេលនេះក្រុមការងារ បានរកឃើញនូវចំណុច បែកធ្លាយមួយនៅត្រង់ចំណុច ម៉ាស៊ីនតួប៊ីន ដែលស្ថិតនៅបំពង់បង្ហូរប្រេង...
បរទេស៖ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា វាគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយប្រសិនបើ បារាំងមិនអាចថែររក្សាទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូបានទេនោះហើយរុស្សីក៏មិនគួរទុកតែតួគីម្នាក់គត់ជាអ្នកដែលត្រូវចរចាជាមួយនោះដែរ។ ក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ម្សិលមិញនេះ ផងដែរលោក Macron ក៏បានបញ្ជាក់ដែរថាបារាំង នៅតែមានជំហក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែនហើយក៏បាន អះអាងទៅកាន់ពលរដ្ឋបារាំង ដែរថាសង្គ្រាមនៅអ៊ុយក្រែននឹងអូសបន្លាយយូរថែមទៀត។ លោកបានបញ្ជាក់បែបនេះថា៖ បារាំងនឹងនៅតែបន្តពិភាក្សាជាមួយនឹងរុស្សី និងការសម្របសម្រួលក្នុងនាមជាសម្ព័ន្ធមិត្ត។ ពគយើងនឹងមិនធ្វើអ្វីឲ្យមានភាពខុសឆ្គង ឡើយឬនឹងធ្វើឲ្យខ្លួនឯង ទន់ខ្សោយនោះដែរ។ ចំពោះជំហរបស់បារាំងវិញគឺមិនពាក់ព័ន្ធ និងចូលរួមជាមួយនឹងសង្គ្រាមនៅទីនេះ...
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់កំពុងបញ្ចប់ឯកសារ ដ៏ទូលំទូលាយមួយ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ លោក Lavrov បានឲ្យដឹងនៅក្នុងសន្និសីទរួមមួយ បន្ទាប់ពីជំនួបរបស់លោកជា មួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein...
បរទេស៖ មន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីត បានសរសើរអតីតប្រធានាធិបតី សូវៀតលោក Mikhail Gorbachev បន្ទាប់ពីដំណឹងមរណភាព របស់លោកកាលពីថ្ងៃអង្គារ ទោះបីជាមានអ្នកខ្លះប្រើឱកាសនេះ ដើម្បីរិះគន់ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្នលោក Vladimir Putin និងសរសើរសត្រូវ នយោបាយរបស់លោកក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភា...
បរទេស៖ កាសែត Le Figaro បានរាយការណ៍នៅថ្ងៃអង្គារថា ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បានជូនដំណឹងដល់ក្រុមហ៊ុនថាមពល Engie របស់បារាំងអំពីការកាត់បន្ថយ ការចែកចាយឧស្ម័ន ចាប់ពីថ្ងៃទី ៣០ ខែសីហា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តី ប្រកាស...
ម៉ូស្គូ ៖ ឧបនាយករដ្ឋមន្ត្រីទីមួយ របស់ប្រទេសរុស្សី លោក Andrei Belousov បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ “តិចជាង ៣ភាគរយ ដែលលើសពី ២ភាគរយក្នុងឆ្នាំ២០២២នេះ ។ លោក Belousov បានឲ្យដឹងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីការធ្វើឲ្យប្រសើរឡើង នូវស្ថិរភាពនៃសេដ្ឋកិច្ចរុស្ស៊ី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់ ប្រទេសអ៊ុយក្រែន បានធ្វើការះអាងថា បានធ្វើការវាយបកត្រឡប់ចូលទៅ ដល់តំបន់កាប់កាប់ដោយរុស្សីវិញ នៅតំបន់ជួរមុខ ឬត្រូវបានស្គាល់ថាជាតំបន់ Khersonប៉ុន្តែរុស្សីបានបដិសេធ ចំពោះការអះអាងនេះផងដែរ។ របាយការណ៍ពីខាងអ៊ុយក្រែន បានបញ្ជាក់ថា ផែនការក្នុងការវាយដណ្តើម កាន់កាប់ទឹកដីមួយចំនួននៅភាគខាងត្បូង ពីរុស្សីមកវិញពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែននោះ គឺបានទទួលជោគជ័យមួយផ្នែកហើយ ពោលគឺបន្ទាប់ពីអ៊ុយក្រែន បានវាយប្រហារកាត់ ផ្តាច់ផ្លូវផ្គត់ផ្គង់ដ៏សំខាន់មួយរបស់រុស្សី...