ម៉ូស្កូ៖ ប្រទេសរុស្ស៊ី អាចរកប្រាក់បានកាន់តែច្រើន ប្រសិនបើខ្លួនចាប់ផ្តើម លំហូរឧស្ម័នធម្មជាតិឡើងវិញ ក្នុងកំឡុងខែរដូវរងាសំខាន់ៗ នេះបើយោងតាមប្រធានផ្នែកស្រាវជ្រាវ ទំនិញសកលរបស់ Citigroup ។ ក្រុមហ៊ុនថាមពលយក្ស Gazprom ដែលគ្រប់គ្រងដោយរដ្ឋ បានបញ្ឈប់ការដឹកជញ្ជូនឧស្ម័ន ទៅកាន់អឺរ៉ុប តាមរយៈបំពង់ Nord Stream1 កាលពីសប្តាហ៍មុន។ ប៉ុន្តែលោក Ed Morse...
បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Marcin Ociepa បានប្រាប់កាសែតប៉ូឡូញ DGP នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ប៉ូឡូញអាចបញ្ចប់ជម្លោះយោធា ជាមួយរុស្ស៊ីក្នុងរយៈពេលពី ៣ ទៅ ១០ ឆ្នាំ ហើយ លោកបានបន្ថែមថា ទីក្រុងវ៉ារស្សាវ៉ានឹងត្រូវការពេលវេលា ដែលនៅសល់មុនសង្រ្គាមដែលសន្មត់ថា ទទួលបានអាវុធឱ្យបានច្រើន តាមតែអាចធ្វើទៅបាន។ យោងតាមសារព័ត៌មាន...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់ចំៗ ទៅលើអ្វីដែលលោកហៅថា ជាយុទ្ធសាស្ត្ររបស់លោកខាងលិច ចំពោះមុខបញ្ហារបស់ប្រទេសអ៊ុយក្រែន និងរុស្សីហើយអះអាងលោកខាងលិច បានកំពុងមើលស្រាលរុស្សី ព្រមទាំងប៉ុនប៉ង់បង្កហេតុកាន់តែធំ ជាងមួយនឹងរុស្សីថែមទៀតផង។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលលោក Erdogan បានធ្វើជាមួយនឹងសមភាគីលោក Aleksandar Vucic មេដឹកនាំរបស់ប្រទេសស៊ែប៊ីនោះ ក៏បានបញ្ជាក់ទៀតដែរថា៖ខ្ញុំអាចនិយាយ បានយ៉ាងច្បាស់ថាខ្ញុំមើល...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីមេដឹកនាំ របបយោធាជាន់ខ្ពស់ លោក Min Aung Hlaing បាននិយាយនៅថ្ងៃពុធថា ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើម ទិញផលិតផលប្រេងរបស់ប្រទេសរុស្ស៊ី ហើយត្រៀមខ្លួនជាស្រេច ក្នុងការចំណាយសម្រាប់ ការចែកចាយជាប្រាក់រូប្លិ៍។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
បរទេស៖ កាសែតក្នុងស្រុក Blick បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលស្វីសបានចាត់វិធានការតឹងតែង ដើម្បីកាត់បន្ថយវិបត្តិថាមពលដែលកំពុងកើតឡើងនៅអឺរ៉ុប។ កាសែតនេះបានផ្សាយថា អ្នកដែលបំពានបទប្បញ្ញត្តិកំដៅរបស់រដ្ឋាភិបាលក្នុងរដូវរងារនេះ អាចត្រូវបានពិន័យ ឬក៏អាចឈានទៅដល់ជាប់ពន្ធនាគារថែមទៀត។ ទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើរុស្ស៊ី ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន គឺបានបណ្តាលឱ្យតម្លៃឧស្ម័នកើនឡើងដល់កម្រិតខ្ពស់បំផុត និងជំរុញឱ្យមានអតិផរណាទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្រោមច្បាប់ដែលបានណែនាំនៅក្នុងបទប្បញ្ញត្តិថ្មីរបស់រដ្ឋាភិបាល គឺអគារដែលមានប្រព័ន្ធកំដៅឧស្ម័នអាចកំដៅបន្ទប់រហូតដល់...
គៀវ៖ បើយោងតាមមន្ត្រីនៅទីក្រុងគៀវ បានឲ្យដឹងថា យោធារុស្ស៊ី កំពុងប្រើប្រាស់មីស៊ីល “ហួសសម័យ” ឬផុតអាយុប្រើប្រាស់ ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ កាលពីថ្ងៃអាទិត្យ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានធ្វើការទាមទារនៅក្នុង ការអាប់ដេតប្រតិបត្តិការ ដែលត្រូវបានចែករំលែកនៅលើ Facebook ដោយមានការបង្ហើបមកថា រុស្ស៊ីកំពុងប្រើមីស៊ីលហួសសម័យ ខណៈស្តុកអាវុធធ្លាក់ចុះ។ ការប្រកាសកាលពីថ្ងៃទី៤...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ីកំពុងជ្រើសរើស អ្នកស្ម័គ្រចិត្តសម្រាប់សង្គ្រាមលោក វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងអ៊ុយក្រែន ពីអង្គភាពសុខភាពផ្លូវចិត្ត នៅ St. Petersburg ដោយផ្តល់ការលើកទឹកចិត្ត ជាសាច់ប្រាក់ និងច្រើនទៀត ដើម្បីលើកទឹកចិត្តប្រជាជន ឱ្យប្រយុទ្ធនៅក្នុងសង្គ្រាមនេះ។ គេហទំព័រនៃមន្ទីរចិត្តសាស្រ្តលេខ២ នៅ St. Petersburg មានផ្ទាំងរូបភាពអំពាវនាវឱ្យជ្រើសរើសទាហាន សម្រាប់កងវរសេនាតូចស្ម័គ្រចិត្ត “Kronstadt”,...
វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារសេតវិមាន បានលើកឡើងថា រុស្ស៊ីកំពុងទិញកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពី ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញស្តុកទុករបស់ខ្លួន ដែលបាត់បង់ដោយការ ឈ្លានពានអ៊ុយក្រែន ។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានប្រាប់ដល់អ្នកយកព័ត៌មានថា...
ម៉ូស្គូ ៖ វិមានក្រឹមឡាំង បានចេញសេចក្តី អធិប្បាយ យ៉ាងមុតស្រួចរបស់ខ្លួន អំពីការកាត់ផ្តាច់លំហូរ ឧស្ម័នធម្មជាតិ របស់រុស្ស៊ីទៅកាន់អឺរ៉ុប តាមរយៈបំពង់បង្ហូរ Nord Stream 1 ដោយលើកឡើងថា ការផ្គត់ផ្គង់នឹងមិនបន្តរហូតដល់ “សមូហភាពលោកខាងលិច” ដកទណ្ឌកម្មប្រឆាំង នឹងទីក្រុងម៉ូស្គូ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov...
បរទេស៖ លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា បណ្តាប្រទេសលោកខាងលិច មិនបានបំពេញតាមការសន្យារបស់ខ្លួន ឡើយក្នុងការដកទណ្ឌកម្ម ប្រឆាំងផលិតផលជាគ្រាប់ធញ្ញជាតិ របស់រុស្សីដើម្បីឲ្យផលិតផលទាំងនេះ អាចហូរចូលទីផ្សារសកល។ រំលឹកដែរថាការប្តេជ្ញាចិត្តរបស់ លោកខាងលិចនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការសហប្រជាជាតិហៅកាត់ថាយូអិន ជាមួយនឹងប្រទេសតួគីដែលបាន បង្កើតឡើងបានជាកិច្ចព្រមព្រៀង មួយកាលពីខែកក្កដា នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល ក្នុងការអនុញ្ញាតិឲ្យធញ្ញជាតិរបស់អ៊ុយក្រែន អាចនាំចេញទៅក្រៅវិញបានក្នុងពេលដែល...