ហ្សឺណេវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ថា សន្និបាតរបស់អង្គការ សុខភាពពិភពលោក (WHO) បានអនុម័តលើញត្តិមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានថ្កោលទោស លើភាពអាសន្នផ្នែកសុខភាព នៅក្នុងតំបន់ ដែលបង្កឡើងដោយការលុកលុយ របស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន និងបានច្រានចោលដំណោះស្រាយ គូប្រជែងពីក្រុងម៉ូស្គូ...
ម៉ុស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ នូវសកម្មភាពអរិភាពរបស់ជប៉ុន ហើយរក្សាសិទ្ធិក្នុងការពង្រឹងសមត្ថភាព ការពាររបស់ខ្លួនជាការឆ្លើយតប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយធ្វើអត្ថាធិប្បាយលើអ្វីដែលហៅថា ការតវ៉ារបស់ប្រទេសជប៉ុន ប្រឆាំងនឹងការល្បាតជាយុទ្ធសាស្ត្ររួមគ្នា ដោយកងកម្លាំងអាកាសចិន និងរុស្ស៊ីកាលពីថ្ងៃអង្គារ។ លោកស្រីបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងយោធារុស្ស៊ី និងចិនគឺជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនងទ្វេភាគី...
Breaking: ពូទីន ‘នឹងមិនឈ្នះ’ សង្រ្គាមអ៊ុយក្រែន និងបរាជ័យរួចទៅហើយ នៅក្នុងគោលបំណងយុទ្ធសាស្រ្ត របស់គាត់: អធិការបតីអាល្លឺម៉ង់ លោកScholz, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារំាង AFPនៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានទទូចកាលពីថ្ងៃអង្គារថា ការថយចុះនៃប្រតិបត្តិការ យោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន គឺជាចេតនាក្នុងគោលបំណង ដើម្បីជម្លៀសប្រជាជន និងជៀសវាងការស្លាប់បាត់បង់ជីវិតក្នុងចំណោមជនស៊ីវិល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sergey Shoigu បានពន្យល់ថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី...
បរទេស៖ លោក Vyacheslav Volodin ប្រធានសភា Duma រុស្ស៊ីបាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ គ្រោងនឹងទូទាត់បំណុលរបស់បរទេសជាប្រាក់រូប្ល ជារូបិយបណ្ណរុស្ស៊ី។ ការប្រកាសនេះបានកើត ឡើងបន្ទាប់ពី សហរដ្ឋ អាមេរិក បានរារាំង រុស្ស៊ី ពីការផ្តល់បំណុលរបស់ខ្លួនដល់ម្ចាស់មូលបត្របំណុលអាមេរិក។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា ឆ្នាំ2022...
បរទេស៖ លុះត្រាណាតែរុស្ស៊ី ត្រូវបរាជ័យភ្លាមៗនៅអ៊ុយក្រែន នោះសមូហភាពលោកខាងលិច នឹងមិនអាចដោះស្រាយការ ប្រែប្រួលអាកាសធាតុទាន់ពេល ដើម្បីសង្គ្រោះអរិយធម៌បានទេ។ នេះនើតាមមហាសេដ្ឋីផ្នែកហិរញ្ញវត្ថុគឺលោក George Soros បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីថ្ងៃអង្គារ។ លោក George Soros បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ការទទួល ជ័យជម្នះយ៉ាងរហ័សលើប្រទេសរុស្ស៊ី គឺចាំបាច់ ដើម្បីជួយសង្គ្រោះសង្គមបើកចំហ...
Breaking: រុស្ស៊ី និយាយថា ទណ្ឌកម្ម គួរត្រូវបានលប់ចោល ដើម្បីបញ្ចៀសវិបត្តិស្បៀងអាហារ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ថា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងនៅថ្ងៃអង្គារនេះថា រុស្ស៊ី មិនទាន់បានឃើញផែនការ សន្តិភាពអ៊ីតាលីសម្រាប់អ៊ុយក្រែននៅឡើយទេ ប៉ុន្តែសង្ឃឹមថា នឹងទទួលបានតាមរយៈបណ្តាញការទូត ។ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី Luigi Di...
បរទេស៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Henry Kissinger បានប្រាប់ការជួបជុំក្រុមឥស្សរជនលោក ខាងលិច នៅទីក្រុង Davos ប្រទេសស្វីស ឱកាសដើម្បីរំសាយជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន និងស្វែងរកដំណោះ ស្រាយសន្តិភាព គឺតិចតួចណាស់។ លើសពីនោះ លោកថា រុស្ស៊ីអាចនឹងបំបែកចេញពីអឺរ៉ុប សម្រាប់ជាការល្អ និងក្លាយជាសម្ព័ន្ធមិត្តអចិន្ត្រៃយ៍របស់ចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកមួយរូបបានលើកឡើងថា សមយុទ្ធយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររួមគ្នា ដោយរុស្ស៊ី និងចិន នៅថ្ងៃអង្គារ នេះបង្ហាញពីការរៀបចំដ៏ជម្រៅរបស់ប្រទេសទាំង២នេះ ។ នៅមុននេះ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ពីការល្បាតរួមគ្នា ដែលក្រសួងបានឲ្យដឹងថា មានរយៈពេល១៣ម៉ោងនៅលើសមុទ្រជប៉ុន និងចិនខាងកើត ហើយពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ...