ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងលែងបន្តការចរចា សន្ធិសញ្ញាសន្តិភាព ជាមួយប្រទេសជប៉ុនទៀតហើយ ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម របស់ទីក្រុងតូក្យូ ប្រឆាំងនឹងរុស្ស៊ីជុំវិញ ស្ថានការណ៍នៅអ៊ុយក្រែន។ ទីក្រុងមូស្គូ ក៏នឹងលុបចោល ការធ្វើដំណើរដោយគ្មានទិដ្ឋាការ សម្រាប់ពលរដ្ឋជប៉ុន ទៅកាន់កោះប៉ាស៊ីហ្វិក ដែលមានជម្លោះចំនួន៤ ដែលត្រូវបានគេស្គាល់ថា ជាតំបន់ Kurils ភាគខាងត្បូង ក្នុងប្រទេសរុស្ស៊ី និងដែនដីភាគខាងជើង ក្នុងប្រទេសជប៉ុន។...
បរទេស៖ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសរបស់ សហរដ្ឋអាមេរិកលោក Ned Price កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថា អាមេរិក និងរុស្សី នឹងបន្តថែរក្សាទំនាក់ទំនងកាទូត រវាងគ្នាជាធម្មតាហើយដាក់បញ្ហា ជម្លោះឲ្យនៅដាច់ដោយឡែក។ ការប្រកាសនេះត្រូវបានធ្វើឡើង បន្តិចក្រោយពេលដែល រដ្ឋាភិបាលទីក្រុងមូស្គូ បានធ្វើការកោះហៅ លោករដ្ឋទូតអាមេរិកប្រចាំ នៅក្នុងទីក្រុងមូស្គូជុំវិញបញ្ហា ដែលលោកប្រធានាធិបតីអាមេរិក Joe Biden...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា នឹងមិនមានការឈប់សម្រាកណាមួយ ចំពោះប្រតិបត្តិការយោធា របស់ខ្លួន ប្រឆាំងទៅនឹងអ៊ុយក្រែនឡើយ ប៉ុន្តែនៅតែបន្តកិច្ចពិភាក្សា ដើម្បីសន្តិភាពជាធម្មតា។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់ប្រធានាធិបតីលោក Dmitry Peskov បានបន្តទៀតថា៖អ្នកបានឃើញស្រាប់ហើយ នៅក្នុងពេលដែលយើង បានសម្រេចចិត្តទទួលយក បទឈប់បាញ់ណាមួយ ក្រុមជាតិនិយម នឹងប្រើប្រាស់ឱកាសនេះ ដើម្បីប្រមូលផ្តុំគ្នាឡើងវិញ ហើយបន្តវាយប្រហារ...
ភ្នំពេញ៖ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងនូវ អំណះអំណាង ចំនួន៧ចំណុច ដែលរុស្ស៊ី ចិន ព្រមទាំងឥណ្ឌា នឹងរួមដៃគ្នាប្រឆាំងទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ការលើកឡើងពីសំណាក់ អ្នកតាមដានភូមិសាស្រ្តនយោបាយរូបនេះ ស្របពេលដែលភាពតានតឹង នៅក្នុងប្រទេសអ៊ុយក្រែន មិនទាន់មានសញ្ញាថមថយនៅឡើយ ដោយក្នុងនោះប្រទេសអាមេរិក ដែលជាមេដឹកនាំ...
បរទេស៖ រដ្ឋាភិបាលប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការពិចារណាក្នុងការ ដាក់បម្រាមទៅលើការផ្គត់ផ្គង់ សារធាតុអ៊ុយរ៉ាញ៉ូម ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការរឹតត្បិត របស់អាមេរិក ចំពោះធនធានថាមពលរបស់ខ្លួន។ រំលឹកឡើងវិញថា កាលពីថ្ងៃទី៨ ខែមីនា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងដាក់បម្រាមទៅលើការ នាំចេញប្រេងហ្គាស និងធ្យូងថ្មរបស់រុស្សី ដែលនាំចេញមកកាន់ប្រទេសអាមេរិក...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Muller បាននិយាយនៅក្នុងសន្និសីទកាសែត នៅទីក្រុង Warsaw នៅថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់ប្រទេសប៉ូឡូញ កំពុងស្នើឱ្យដាក់បញ្ចូលពន្ធបន្ថែម លើក្រុមហ៊ុន ណា របស់ប្រទេសប៉ូឡូញ ដែលបន្តប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយ...
បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រី ថាមពល របស់ប្រទេសរុស្ស៊ី លោក Alexander Novak បាននិយាយកាលពីថ្ងៃច័ន្ទថា តម្លៃប្រេងនឹងកើនឡើងដល់ 300 ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើលោកខាងលិចបោះបង់ចោល ប្រេងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការព្រមាននេះកើតឡើង នៅពេលដែលសហភាពអឺរ៉ុប...
គៀវ៖ អ៊ុយក្រែននៅថ្ងៃចន្ទ បានច្រានចោលការអំពាវនាវ របស់រុស្ស៊ីឱ្យចុះចាញ់ ទីក្រុងកំពង់ផែ Mariupol ដែលជាកន្លែងដែលអ្នកស្រុក ត្រូវបានឡោមព័ទ្ធ និងដោយអាហារ ទឹក និងថាមពលតិចតួចបំផុត និងមានការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លា ហើយមានបង្ហាញសញ្ញាតិចតួច នៃការបន្ធូរបន្ថយ។ សារព័ត៌មាន Ukrainska Pravda បានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Iryna...
គៀវ៖ ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើការអង្វរជាថ្មី សម្រាប់កិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ី ដោយលោកបានទៅកាន់ ទូរទស្សន៍អាមេរិក ដោយលើកឡើងថា ការចរចា គឺជាមធ្យោបាយតែមួយគត់ ដើម្បី “បញ្ចប់សង្រ្គាមនេះ” ។ លោកបានសង្កត់ធ្ងន់ថា លោក និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គឺជាអ្នកដឹកនាំតែមួយគត់...
ម៉ូស្គូ៖ លោក Mikhail Mizintsev ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ ការពារជាតិរុស្ស៊ី បានឲ្យដឹងពីទីក្រុងម៉ូស្គូថា ច្រករបៀងមនុស្សធម៌ពីទីក្រុង Mariupol របស់អ៊ុយក្រែន នឹងបើកពីម៉ោង ១០ព្រឹកថ្ងៃចន្ទនេះ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីមន្ត្រីនោះថា ជនស៊ីវិលរហូតដល់ ១៣ម៉ឺននាក់ រួមទាំងជនបរទេស ១៨៤នាក់មកពីប្រទេសចំនួន ៦ ត្រូវបាន “ចាប់ធ្វើជាចំណាប់ខ្មាំងនៅ...