បរទេស៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី ទទួលបន្ទុកកិច្ចការងារសន្តិសុខព្រំដែន បានអះអាងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណជា៣,៥លាននាក់ មកហើយ ដែលបានធ្វើដំណើរចូលទៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងតែពីពេលដែលជម្លោះ រវាងគ្នាបានកើតឡើង កាលពីមួយឆ្នាំកន្លងមក។ ថ្លែងទៅកាន់ទីភ្នាក់ងារ សារព័ត៌មាន TASS មន្ត្រីជាន់ខ្ពស់ដដែលនេះ បាននិយាយថា៖ ដោយសារស្ថានការណ៍មនុស្សធម៌ កាន់តែធ្ងន់ធ្ងរ នៅក្នុងតំបន់នៃអរិភាពអាជ្ញាធររុស្ស៊ី បានចាត់វិធានការមួយចំនួន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចូល របស់ពលរដ្ឋអ៊ុយក្រែន...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសរុស្សីលោក Mikhail Galuzin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការរៀបរាប់ និងលើកឡើងសាជាថ្មី ចំពោះលក្ខណ្ឌមួយចំនួន ដែលរុស្សីចង់បាន សម្រាប់ការបង្កើតកិច្ចព្រមព្រៀង សន្តិភាព នៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយ របស់ RT លោក Mikhail បានថ្លែងថា ជម្លោះនៅអ៊ុយក្រែន នឹងអាចដោះស្រាយបានក្នុងករណី ដែលរដ្ឋាភិបាលទីក្រុងគៀវ...
បរទេស៖ កាសែត Der Spiegel បានផ្សាយកាលពីថ្ងៃសុក្រថា តុលាការក្នុងតំបន់អាល្លឺម៉ង់មួយនៅទីក្រុង Frankfurt បានប្រកាសពីការវាយឆ្មក់របស់ ប៉ូលីសកាលពីឆ្នាំមុនទៅលើ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី Alisher Usmanov ដោយខុសច្បាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអនុវត្តច្បាប់របស់ប្រទេសនេះ (អាល្លឺម៉ង់) បានស្វែងរកផ្ទះវីឡា...
បរទេស៖ ក្រសួងការបរទេសបានចេញសេចក្តីប្រកាស ព្រមានមួយកាលពីថ្ងៃម្សិលមិញនេះថា ការផ្តាច់ទំនាក់ទំនងការទូត ជាមួយចក្រភពអង់គ្លេស នឹងអាចជាវិធានការដ៏ខ្លាំងមួយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងម៉ូស្គូ អាចនឹងបញ្ចប់ទៅនៃចំណងទំនាក់ទំនង ដោយសារតែការចូលរួមដ៏សំខាន់ របស់ទីក្រុងឡុងដ៍នៅក្នុងជម្លោះអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់កាសែត RT បានរាយការណ៍ថាមកទល់សប្តាហ៍កន្លងទៅនេះ ក្រុមកងកម្លាំងពិសេសអង់គ្លេសមកពីអង្គភាព SAS និង SRR ព្រមទាំងកងកម្លាំងអង្គភាពទ័ពជើងទឹកអាមេរិក SBS ផងកំពុងប្រតិបត្តិការយ៉ាងកៀកកិត នៅបន្ទាត់ប្រយុទ្ធជួរមុខ។ ប្រភពដដែលបានបន្តទៀតថា...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃម្សិលមិញនេះ បាននិយាយថាមេដឹកនាំអ៊ុយក្រែនសាជាថ្មី បានបង្ហាញអំពីផែនការក្នុងរៀបចំធ្វើឃាត មេដឹកនាំរុស្សីលោក Vladimir Putin ហើយបានហៅសកម្មភាពនេះ គឺជាសកម្មភាពភេវរកម្ម។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តី លោកអ្នកនាំពាក្យរូបនេះ នៅតែបន្តអះអាងដូចគ្នាដែរថា ប្រធានាធិបតីរុស្សី មានការការពារយ៉ាងរឹងម៉ាំបំផុត។ គួរឲ្យដឹងដែរថាការថ្លែងការណ៍ របស់វិមានក្រមឡាំងបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការទទួលស្គាល់...
ប៉េកាំង៖ លោក ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានព្រមព្រៀងគ្នាថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ នឹងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ខណៈបង្ហាញពីការរួបរួមគ្នា នៅទីក្រុងប៉េកាំង ក្នុងការប្រឆាំងនឹងសម្ពាធពីលោកខាងលិច G7 ដែលបានបង្ហាញពីជំហរប្រឆាំងរបស់ពួកគេ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ មេដឹកនាំចិន...
ប៉េកាំង ៖ ដំណើរទស្សនកិច្ច ទៅកាន់នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានចូលរួមវេទិកាធុរកិច្ចកម្រិតខ្ពស់ នៅទីក្រុងសៀងហៃ កាលពីថ្ងៃអង្គារ ហើយរំពឹងថា ពាណិជ្ជកម្មទ្វេភាគី រវាងចិន និងរុស្ស៊ី អាចឈានដល់គោលដៅ ២០០ពាន់លានដុល្លារ នៅឆ្នាំនេះ ហើយកិច្ចសហប្រតិបត្តិការ នឹងពង្រីកលើស ពីតំបន់ប្រពៃណី។ អ្នកជំនាញចិន បានហៅដំណើរទស្សនកិច្ចនេះថាជា “ដំណើរទស្សនកិច្ចជាប្រចាំ...
បរទេស៖បណ្តាមេដឹកនាំមកពីតំបន់អាហ្វ្រិកជាច្រើន នាក់បានធ្វើការអំពាវនាវឲ្យប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនក្នុងការចូលរួមធ្វើការជាមួយគ្នា ដើម្បីអាចឆ្ពោះទៅសម្រេចឲ្យបាននូវកិច្ចព្រម ព្រៀងសន្តិភាពនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោក ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានប្រកាសកាលពីសប្តាហ៍មុនហើយថា មេមដឹកនាំអាហ្វ្រិកចំនួន៦រូប នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនិងទីក្រុងគៀវ នៅខែក្រោយដើម្បីជំរុញឲ្ យមានការកិច្ចសន្ទនាគ្នាដើម្បីសន្តិភាពរវាងភាគីទាំងពីរ។ អ្នកនាំពាក្យរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានថ្លែងថា៖បេសកកម្មទី១របស់មេដឹកនាំទាំង៦រូប នោះគឺដំបូងទីមួយគឺការបញ្ឈប់អរិភាព ហើយទីពីរគឺជាបង្កើតឲ្យបាននូវ ក្របខណ្ឌសន្តិភាពយូរអង្វែង។ មេដឹកនាំទាំង៦រូបនោះមានដូចជាប្រធានាធិបតីអេហ្ស៊ីប...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បញ្ហាសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន រួមជាមួយទណ្ឌកម្មហួសកម្រិតពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះផងដែរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីថា...
បរទេស៖ អភិបាលក្រុងស្ថិតនៅក្នុងតំបន់ Belgorod លោក Vyacheslav Gladkov កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការអះអាងថាកងកម្លាំងយោធាអ៊ុយក្រែនបាន ដាក់គោលដៅក្នុងការវាយប្រហារទៅលើតំបន់ ក្បែរព្រំដែននៃប្រទេសរុស្សីជាមួយនឹងយន្តហោះ ទំលាក់គ្រាប់បែកកាលពីកណ្តាលយប់ថ្ងៃចន្ទ។ លោកអភិបាលក្រុងបានបញ្ជាក់ទៀតថាតំបន់នេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការប្រកាស អាសន្នក្នុងកម្រិតប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងភេវរកម្ម នៅក្រោយពេលដែលមានការវាយប្រហារ ជាច្រើនលើកដោយកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន។ លោកGladkov បានបញ្ជាក់ទៀតនៅលើ Telegram ថានៅពេលល្ងាច ចន្ទសម្លេងផ្ទុះជាច្រើនត្រូវបានទម្លាក់លើផ្ទះជនស៊ីវិលក្នុងទីក្រុង Grayvoron...