គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រហែល៧០ភាគរយនៃរដ្ឋធានីរបស់អ៊ុយក្រែននៅតែគ្មានថាមពលនៅព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលការងារបន្តស្តារការផ្គត់ផ្គង់ទឹកក្នុងទីក្រុង ។ ការវាយប្រហាររបស់រុស្សី លើរោងចក្រថាមពលបានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសអ៊ុយក្រែន ។ លោក Vitali Klitschko អភិបាលក្រុង គៀវ បានលើកឡើងថា ក្រុមហ៊ុនថាមពលកំពុងព្យាយាមស្ដារអគ្គិសនីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែនេះនឹងអាស្រ័យលើ “តុល្យភាព” នៅក្នុងបណ្តាញជាតិ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការវាយប្រហារតាមផ្លូវអាកាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានធ្វើឱ្យទីក្រុងនានារបស់អ៊ុយក្រែន ធ្លាក់ចូលទៅក្នុងភាពងងឹត និងត្រជាក់ ខណៈដែលរដូវរងាបានចូលមកដល់ ។ រុស្ស៊ី បានបញ្ចេញរបាំងមីស៊ីលមួយនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ...
គៀវ៖ កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៦៥ គ្រាប់ទៀតទៅលើអគារលំនៅដ្ឋាន និងស្ថានីយ៍ថាមពល ទូទាំងប្រទេសអ៊ុយក្រែន នេះបើយោងតាមព័ត៌មាន បឋមពីមន្ត្រីអ៊ុយក្រែន ។ លោក Kyrylo Tymoshenko អនុប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់អំពីផលប៉ះពាល់លើ “ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងតំបន់ជាច្រើន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ក្រុមហ៊ុន Energoatom...
បរទេស ៖ ធនាគារកណ្តាល នៅទូទាំងពិភពលោក បានបង្កើនការទិញមាស បន្ទាប់ពីទ្រព្យសម្បត្តិ នៅក្រៅប្រទេសរបស់រុស្ស៊ី ត្រូវបានជាប់គាំង ក្រោមការដាក់ទណ្ឌកម្ម នៅឆ្នាំនេះ នេះបើយោង តាមអ្នកយុទ្ធសាស្រ្ត ដែលដកស្រង់ ដោយសារព័ត៌មានជប៉ុន Nikkei Asia ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២...
គៀវ៖ អតីតរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន បានចោទប្រកាន់ថា មនុស្សមួយក្រុមនៅជុំវិញ លោក វ្ល៉ាឌីមៀ ពូទីន កំពុងពិភាក្សាដោយសម្ងាត់ អំពីរបៀបទម្លាក់ប្រធានាធិបតីរុស្ស៊ីរូបនេះ ចេញពីអំណាច ចំពេលមានសង្រ្គាមអ៊ុយក្រែន ដែលកំពុងបន្ត។ នៅក្នុងគំនិតមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយ The New Voice of Ukraine លោក Volodymyr Ohryzko បានសរសេរថាកិច្ចពិភាក្សាសម្ងាត់ទាំងនេះ មានគោលបំណងកម្ចាត់លោក ពូទីន...
បរទេស៖ លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងអំពី មតិយល់ឃើញរបស់លោកថា បញ្ហាកូវីដនិងបញ្ហានៃ ជម្លោះរវាងអ៊ុយក្រែននិងរុស្សី គឺមិនមែនជាឬគល់សំខាន់នៃ ការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងប្លុកអឺរ៉ុបឡើយ ។ លោកបានបន្តពន្យល់ថា ផ្ទុយទៅវិញបញ្ហានៃការកើនឡើង នៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីនោះទេ ដែលបានធ្វើឲ្យមានផលប៉ះពាល់ ធ្ងន់ធ្ងរទៅដល់កំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប។ ថ្លែងទៅកាន់កិច្ចប្រជុំនាទីក្រុងប៊ែរឡាំង កាលពីថ្ងៃម្សិលមិញនេះគឺជា កម្មវិធីសេដ្ឋកិច្ចលោក Scholz...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រតិបត្តិការយោធាជើងគោក នឹងធ្វើតាមរលកនៃការវាយប្រហារ តាមអាកាសនៅភាគខាងជើងប្រទេសស៊ីរី និងភ្នំនៃប្រទេសអ៊ីរ៉ាក់។ ការវាយប្រហាររបស់តួកគី បានសម្លាប់មនុស្សរាប់សិបនាក់ ភាគច្រើនជាយុទ្ធជនជីវពលឃឺដ ដែលទីក្រុងអង់ការ៉ា បានស្តីបន្ទោស ចំពោះការវាយប្រហារដោយ គ្រាប់បែកនៅអ៊ីស្តង់ប៊ុល ក្នុងខែនេះ។ ការផ្ទុះនៅផ្លូវ Istiklal ដែលជាកន្លែងលក់ទំនិញដ៏មមាញឹក បានសម្លាប់មនុស្ស៦នាក់ និងរបួសជាង៨០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន...
គៀវ៖ អ្នកនយោបាយ និងជាអ្នកនិពន្ធប្រលោមលោក បានឲ្យដឹងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ី នាពេលថ្មីៗនេះថា ការចរចាររុស្ស៊ីជាមួយអ៊ុយក្រែន គឺជាឧបាយកល ដើម្បីពន្យាពេលសង្រ្គាមរហូតដល់រុស្ស៊ី ទទួលបានកម្លាំងឡើងវិញ ដើម្បីវាយប្រហារ។ កាលពីដើមខែនេះ ក្រសួងការបរទេសរុស្ស៊ី បានធ្វើសន្និសីទសារព័ត៌មានមួយ ដែលក្នុងនោះអ្នកនាំពាក្យលោកស្រី Maria Zakharova បានឲ្យដឹងថា ប្រជាជាតិបើកចំហ សម្រាប់ការចរចាសន្តិភាព ហើយត្រៀមខ្លួនជាស្រេចដើម្បីចរចា។ ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសអ៊ុយក្រែន...
ភ្នំពេញ៖ លោក Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី បានថ្លែងថា ប្រទេសរុស្ស៊ី ចាត់ទុកប្រទេសកម្ពុជា ជាដៃគូប្រកបដោយទំនុកចិត្ត ខណៈ រុស្ស៊ី-កម្ពុជា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពី យូរលង់ណាស់មកហើយ។ នាឱកាសអញ្ជើញជួបពិភាក្សា ការងារទ្វេភាគីជាមួយលោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា...
បរទេស៖ ប្រធានទីភ្នាក់ងារអាតូមិករបស់រុស្សី ឬហៅកាត់ថា Rosatom លោក Alexey Likhachev បានថ្លែងប្រាប់ទៅកាន់បណ្តាញ ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃម្សិលមិញនេះថា ការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះមកលើទីតាំងរោងចក្រនុយក្លេអ៊ែរ Zaporozhye នឹងអាចក្លាយទៅជាភាពប្រថុយប្រថានមួយ ដែលបង្កជាសោកនាដកម្មនុយក្លេអ៊ែរ ដ៏អាក្រក់ជាមិនខាន។ រដ្ឋាភិបាលទីក្រុងមូស្គូ ក៏បានធ្វើការទំនាក់ទំនង ទៅកាន់ទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA ផងដែរដើម្បីរាយការណ៍ពីហេតុការណ៍ ដែលអ៊ុយក្រែនបានធ្វើការវាយប្រហារជាច្រើន...