បរទេស ៖ ទូរទស្សន៍ BBCបានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីលោកខាងលិច បានលើកឡើងថា ឧត្តមសេនីយរុស្ស៊ីម្នាក់ ដែលមានបទពិសោធន៍ ជាច្រើន នៅក្នុងប្រទេសស៊ីរី ត្រូវបានដាក់ឱ្យទទួលខុសត្រូវ លើប្រតិបត្តិការ របស់ទីក្រុងម៉ូស្គូ នៅទឹកដីអ៊ុយក្រែន។ រុស្ស៊ី ត្រូវបានគេជឿថា បានរៀបចំឡើងវិញ នូវភាពជាអ្នកដឹកនាំយោធា របស់ខ្លួននៅក្នុងប្រទេស អ៊ុយក្រែន...
រ៉ូម ៖ តម្លៃទំនិញស្បៀងអាហារ ពិភពលោកបានលោតផ្លោះឡើងតម្លៃ គួរឱ្យកត់សម្គាល់ក្នុងខែមីនា ដោយឈានដល់កម្រិតខ្ពស់បំផុត ដោយសារតែជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បន្តជំរុញឱ្យថ្លៃថាមពល និងបណ្តាលឱ្យ មានការធ្លាក់ចុះនៃខ្សែសង្វាក់ផ្គត់ផ្គង់។ សន្ទស្សន៍តម្លៃម្ហូបអាហារប្រចាំខែ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានកើនឡើង ១២,៦ ភាគរយ ដើម្បីឈានដល់ ១៥៩,៣ ពិន្ទុក្នុងខែមីនាធៀប...
បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ប្រទេសរុស្សីបានចេញបញ្ជា ក្នុងការបិទតំណាងអង្គការមិនស្វែងរកប្រាក់ចំណូល របស់អន្តរជាតិជាច្រើនដែលមាន មូលដ្ឋាននៅក្នុងបណ្តាប្រទេស លោកខាងលិចហើយ ដោយចោទប្រកាន់ថាពួកគេបានប្រព្រឹត្តខុសទៅនឹង ច្បាប់របស់ប្រទេសរុស្សី។ ក្នុងចំណោមអង្គការអន្តរជាតិធំៗ ទាំងនោះមានដូចជាAmnesty International, Human Rights Watch, The Carnegie Foundation for International Peaceនិងអង្គការមួយចំនួនទៀត...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា មហាសន្និបាតអង្គការសហប្រជាជាតិ (UN)នៅថ្ងៃព្រហស្បតិ បានព្យួរប្រទេសរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ជុំវិញរបាយការណ៍នៃ “ការរំលោភបំពានជាប្រព័ន្ធ និងជាប្រព័ន្ធ និងរំលោភសិទ្ធិមនុស្ស” នៅក្នុងប្រទេសអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងម៉ូស្គូប្រកាសថា ខ្លួនបានចាកចេញ ពីស្ថាប័ននេះ ។...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា រុស្ស៊ី បានផ្តល់ការវាយតម្លៃ ដ៏គួរឲ្យសោកស្តាយបំផុត រហូតមកដល់ពេលនេះ នៃការលុកលុយអ៊ុយក្រែន របស់ខ្លួន ដោយបានពណ៌នាអំពី “សោកនាដកម្ម” នៃការខាតបង់កងទ័ពកើនឡើង និងផលប៉ះពាល់សេដ្ឋកិច្ច ពីការដាក់ទណ្ឌកម្ម ខណៈដែលប្រជាជនអ៊ុយក្រែន ត្រូវបានជម្លៀសចេញ ពីទីក្រុងភាគខាងកើត...
ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើការសម្រេច ចិត្តមួយ ស្តីពីការបញ្ចប់សមាជិកភាពដំបូង របស់ខ្លួន នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងក្នុងសេចក្តី ថ្លែងការណ៍ មួយថា ដែលបន្ត គោលនយោបាយ ក្នុងស្រុក និងការបរទេស ឯករាជ្យ “ភាគីរុស្ស៊ីចាត់ទុកដំណោះស្រាយ ដែលបានអនុម័តដោយមហាសន្និបាត...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ទីក្រុងមូស្គូនឹងសងសឹកប្រឆាំងនឹងកញ្ចប់ទណ្ឌកម្មចុងក្រោយ របស់ទីក្រុងវ៉ាស៊ីនតោន ដោយបន្ថែមថាការឆ្លើយតប នឹងមិនចាំបាច់ស៊ីមេទ្រីនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Alexander Darchiev ដែលជាប្រធាននាយកដ្ឋានកិច្ចការ អាមេរិកខាងជើង របស់ក្រសួងបានឲ្យដឹងថា “យើងនឹងប្រកាសវិធានការ សងសឹកនាពេលខាងមុខ ការស្តីបន្ទោសចំពោះការបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាមេរិក គឺស្ថិតនៅលើទីក្រុងវ៉ាស៊ីនតោនទាំងស្រុង”។ លោក Darchiev...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ តាមរយៈការចេញផ្សាយ ដោយ rt.com កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ជាក់ថាប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នឹងអាចបញ្ចប់ទៅក្នុងពេលខាងមុខដ៏ឆាប់នេះ ហើយលឿនបំផុត គឺត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្តី ប្រភពដដែលបានបញ្ជាក់ដែរថា ការបញ្ចប់ទៅនៃប្រតិបត្តិការលើកនេះ គឺនៅពេលដែលយោធារុស្ស៊ី អាចសម្រេចបានតាមគោលដៅ ដែលគេចង់បានឬអាចធ្វើឡើង ដោយមានកិច្ចព្រមព្រៀង ណាមួយរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ តាមរយៈការចរចាគ្នា។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការអះអាងថា ទំហំនៃការធ្វើសង្គ្រាមនៅ Donbass នឹងក្រើនរំលឹកព្រមទាំង បង្ហាញពិភពលោកសាជាថ្មី អំពីរូបរាង សង្គ្រាមដូចកាលពីសម័យ សង្គ្រាមលោកទី២។ រដ្ឋមន្ត្រីរូបនេះ ក៏បានធ្វើការអំពាវានាវ ស្នើសុំឲ្យអង្គការណាតូ បន្តផ្តល់និងផ្គត់ផ្គង់អាវុធ ហើយផ្តល់ទៀតមកឲ្យ រដ្ឋាភិបាលក្រុងគៀវ ដើម្បី...
បរទេស៖ មន្ទីរបញ្ចកោណបាននិយាយថា ទាហានរុស្ស៊ីបានដកចេញ “ទាំងស្រុង” ពីកន្លែងនានានៅជុំវិញរដ្ឋធានីគៀវ និងទីក្រុងមួយផ្សេងទៀតនៅក្បែរនោះ បន្ទាប់ពីមានការសន្យា ពីវិមានក្រឹមឡាំង ក្នុងការកាត់បន្ថយសកម្មភាពយោធា នៅក្នុងតំបន់ ខណៈដែលអ្នកចរចាព្យាយាម បញ្ចប់ការប្រយុទ្ធគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានសង្កេតឃើញការដកទ័ពទាំងស្រុងចេញពីតំបន់ដែលធ្លាប់ត្រូវបានឡោមព័ទ្ធ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធក្នុងអំឡុង...