ភ្នំពេញ ៖ ក្នុងនាមប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី លោក NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី បានយកគ្រឿង ឥស្សរិយយស ថ្នាក់មិត្តភាព ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ គ្រឿងឥស្សរិយយសនេះ សម្រាប់ការចូលរួមចំណែកដើរ តួយ៉ាងសំខាន់ ក្នុងការរក្សាពង្រឹង...
បរទេស៖ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនអាចនឹងបង្ខំចិត្ត ធ្វើការដាក់ពង្រាយមីស៊ីល សមត្ថភាពនុយក្លេអ៊ែ វាយប្រហារក្នុងរយៈចម្ងាយមធ្យម នៅក្នុងតំបន់អឺរ៉ុប ដើម្បីជាការឆ្លើយតបចំពោះអ្វី ដែលខ្លួនមើលឃើញថា ជាផែនការធ្វើដូចគ្នានេះ របស់អង្គការណាតូ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី RIA នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូនឹងចាំបាច់ ត្រូវតែចាត់វិធានការ...
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានសន្ទនា តាមទូរស័ព្ទ ដើម្បីពិភាក្សា អំពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ស្វែងរកការបង្កើត សម្ព័ន្ធភាពទូលំទូលាយនៃ “មិត្តប្រឆាំងនឹងសត្រូវ” ដោយផ្សព្វផ្សាយអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” ។ អ្នកនាំពាក្យរបស់ក្រសួងលោកស្រី Maria Zakharova បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា “លទ្ធិប្រជាធិបតេយ្យនៅក្នុង បរិបទនៃកិច្ចប្រជុំកំពូលនេះ គឺត្រូវបានប្រើប្រាស់គ្រាន់ តែជាពាក្យកូដប៉ុណ្ណោះ”។ លោកស្រីបានលើកឡើងថា សហរដ្ឋអាមេរិកកំពុងបំផ្លាញ សណ្តាប់ធ្នាប់ពិភពលោក...
បរទេស៖ ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើជុំថ្មីនៃកិច្ចពិភាក្សាគ្នា ដើម្បីដោះស្រាយជម្លោះមួយជុំវិញរឿងមន្ត្រីការទូតនៅស្ថានទូតខ្លួន នៅចុងឆ្នាំនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដែលដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ដែលនិយាយនៅថ្ងៃព្រហស្បតិ៍នេះ។ ស្ថានទូតសហរដ្ឋអាមេរិកនិងរុស្ស៊ី នាពេលថ្មីៗនេះ បានស្ថិតក្រោមសម្ពាធរឿងបុគ្គលិកការទូត ស្របពេលមានការបណ្ដេញមន្ត្រីការទូតរបស់គ្នាទៅវិញទៅមក និងការរឹតបន្តឹងដទៃទៀតដែលបានដាក់ ស្របពេលដែលចំណងមិត្តភាពទ្វេភាគីបានធ្លាក់ចុះដល់ចំណុចទាបបំផុត គិតចាប់តាំងពីចប់សង្គ្រាមត្រជាក់មក។ គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក...
បរទេស៖ សហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងរៀបចំ “វិធានការសេដ្ឋកិច្ចរឹងមាំ និងវិធានការផ្សេងទៀត” ជុំវិញការភ័យខ្លាចនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បន្ទាប់ពីលោក Joe Biden និងលោក Vladimir Putin បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងការកិច្ចពិភាក្សាតាមប្រពន្ធវីដេអូ ប្រធានាធិបតីអាមេរិក លោក...
បរទេស៖ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានចោទប្រកាន់ប្រទេសរុស្ស៊ីពីបទបញ្ជូនរថក្រោះនិងក្រុមលបបាញ់បន្ថែមទៀត ទៅកាន់ទីជម្លោះជួរមុខ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឲ្យទាហានអ៊ុយក្រែនរបួស និងព្យាយាមឲ្យមានការបាញ់តបតវិញ។ ក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានចេញសេចក្តីថ្លែងការណ៍នេះ នៅប៉ុន្មានម៉ោងមុនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងធ្វើកិច្ចពិភាក្សាគ្នាតាមវីដេអូខល ក្រោយរុស្ស៊ីប្រមូលផ្តុំកងទ័៏ពនៅជិតព្រំដែនរបស់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយយ៉ាងដូច្នេះថា...
បរទេស ៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែពង្រឹងមូលដ្ឋាន យោធាខ្លួន នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ជាមួយរថក្រោះថ្មី ៣០គ្រឿង និងថា កងកម្លាំងរបស់ខ្លួននៅមូលដ្ឋាននោះ បានធ្វើសមយុទ្ធហាត់ សមជាមួយប្រព័ន្ធការពារ មីស៊ីល ។ ភាពអាចទៅរួចដែលសកម្មប្រយុទ្ធឥស្លាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជ្រាតចូលក្នុងប្រទេស តាហ្ស៊ីគីស្ថាន និងអតីតសាធារណរដ្ឋសូវៀតដទៃ នៅក្នុងតំបន់អាស៊ីកណ្ដាលនោះ...
វ៉ាស៊ីនតោន៖ សេតវិមានបានព្រមានថា សហរដ្ឋអាមេរិក នឹងដាក់ “ការប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ” លើប្រទេសរុស្ស៊ី និងបង្កើនវត្តមានយោធារបស់ខ្លួន នៅអឺរ៉ុបខាងកើត ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក ក៏នឹងជម្រាបជូន សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky យ៉ាងឆាប់រហ័សអំពីព័ត៌មានលម្អិត នៃការពិភាក្សារបស់ លោកជាមួយលោក ពូទីន ដែលធ្វើឡើងដោយសន្និសីទ តាមវីដេអូនៅថ្ងៃអង្គារនេះ ខណៈដែលទាហានរុស្ស៊ីរាប់ម៉ឺននាក់...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន មានសមត្ថភាពអាចប្រយុទ្ធទប់ទល់នឹងការវាយប្រហារណាមួយពីប្រទេសរុស្ស៊ី ក្នុងខណៈប្រទេសប្រារព្ធទិវាកងទ័ពជាតិរបស់ខ្លួន នៅថ្ងៃចន្ទនេះ ជាមួយការបង្ហាញនូវរថពាសដែកនិងទូលល្បាតអាមេរិក។ ប្រធានាធិបតីអាមេរិក នាពេលថ្មីៗនេះ បានប្តេជ្ញាផ្តល់គាំទ្រឥតងាករេចំពោះប្រទេសអ៊ុយក្រែន ក្នុងជម្លោះជាប់គាំងជាមួយទីក្រុងមូស្គូ ហើយនឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីព្យាយាមរំសាយវិបត្តិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...