ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងជំរុញកិច្ចប្រជុំកំពូលរបស់ខ្លួន ដើម្បីលទ្ធិប្រជាធិបតេយ្យ និងព្យាយាមបង្កើនចំនួនអ្នកចូលរួម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Russia 24 TV ថាតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ទីក្រុងវ៉ាស៊ីនតោន មានបំណងបែងចែកប្រទេសទៅជា “លទ្ធិប្រជាធិបតេយ្យ និងមិនមែនប្រជាធិបតេយ្យ ហើយបន្ទាប់មក...
បរទេស៖ លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅដល់ទីក្រុង Sochi ដើម្បីរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ស្តីពីអនាគតនៃកងទ័ពរុស្ស៊ី និងវិស័យយោធា-ឧស្សាហកម្ម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ផែនការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងទ្វីបអឺរ៉ុប បង្កការគំរាមកំហែងដល់ប្រទេសរុស្ស៊ី។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់មេដឹកនាំអ៊ុយក្រែន ពីបទព្យាយាមអូសទីក្រុងមូស្គូទម្លាក់ចូលក្នុងជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត បន្ទាប់ពីមានការប្រយុទ្ធគ្នាកើនឡើង រវាងកងកម្លាំងរដ្ឋាភិបាលនិងពួកបះបោរ ក្នុងតំបន់បំបែកខ្លួន។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយប្រាប់ទូរទស្សន៍រដ្ឋនៃប្រទេសរុស្ស៊ីយ៉ាងដូច្នេះថា “យើងអង្កេតមើលពីការប៉ុនប៉ងចង់ធ្វើការញុះញុងបង្កហេតុ ជាប្រតិកម្មខ្លះៗពីកងជីវពល និងអូសទម្លាក់ប្រទេសរុស្ស៊ី ចូលទៅក្នុងសកម្មភាពប្រយុទ្ធគ្នាប្រភេទខ្លះៗ”។ ប្រទេសរុស្ស៊ី បានចោទប្រកាន់ប្រទេសអ៊ុយក្រែន ពីបទធ្វើស្ថានការណ៍ឲ្យគ្មានស្ថិរភាព ក្រោយកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន...
បរទេស៖ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយនៅថ្ងៃសុក្រថា គ្មានអ្នកណាម្នាក់ ប្រញាប់ប្រញាល់ទទួលស្គាល់ពួកតាលីបង់ ថាជារដ្ឋាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថាននោះទេ ហើយនេះគឺជាការបង្ហាញថា ទីក្រុងមូស្គូមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីអនុញ្ញាតឲ្យក្រុមឥស្លាមនេះ ឈរជាតំណាងប្រទេសអាហ្វហ្គានីស្ថាន នៅអង្គការសហប្រជាជាតិនៅឡើយ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឲ្យេដឹងថា លោកឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានមានប្រសាសន៍បន្តទៀតផងដែរថា ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងទណ្ឌកម្មឯកតោភាគី...
បរទេស៖ សមាជិកព្រឹទ្ធសភា៣រូបមកពីគណបក្សសាធារណរដ្ឋ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ពួកគេបានចេញសេចក្តីព្រាងច្បាប់លើកលែងការដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌា សម្រាប់ការទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ដោយលើកឡើងពីសារៈសំខាន់នៃការធ្វើការងារជាមួយសម្ពន្ធមិត្ត ដើម្បីទប់ទល់នឹងប្រទេសចិន។ សេចក្តីព្រាងច្បាប់ពីសមាជិកព្រឹទ្ធសភា គឺលោក Ted Cruz លោក Todd Young និងលោក Roger Marshall នេះ នឹងបង្កើតការលើកលែងរយៈពេល១០ឆ្នាំ សម្រាប់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងសន្តិសុខចតុភាគី...
ម៉ូស្គូ៖ ប្រទេសរុស្សី និងរដ្ឋជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាង “តំបន់សន្តិភាព ស្ថិរភាព និងនិរន្តរភាព” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារពុត៌មានចិនស៊ិនហួ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំកំពូល រុស្ស៊ី-អាស៊ាន លើកទី៤ តាមរយៈតំណភ្ជាប់វីដេអូថា “យើងទាំងអស់គ្នាគាំទ្រ...
បរទេស៖ វិមានក្រមឡាំងរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធបានធ្វើការលើកឡើង អំពីក្តីព្រួយបារម្ភរបស់ខ្លួនថា ការលក់ដ្រូនយោធារបស់តួកគី ទៅឲ្យប្រទេសអ៊ុយក្រែន នឹងអាចបង្កទៅជាភាពអស្ថេរភាព នៅក្នុងប្រទេសអ៊ុយក្រែន ទៅវិញនោះទេ ជាពិសេសនៅតំបន់អ៊ុយក្រែន ភាគខាងកើត។ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងពេលដែលរដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសដាក់ពង្រាយដ្រូន ប្រយុទ្ធដែលផលិតនៅក្នុងប្រទេសតួកគី TB2 នៅក្នុងតំបន់អ៊ុយក្រែនភាគខាងកើត ដែលជាតំបន់កំពុងប្រឈមមុខ...
ញូវយ៉ក៖ គណៈកម្មាធិការអង្គការ សហប្រជាជាតិ បានអនុម័តដំណោះស្រាយ ដែលឧបត្ថម្ភដោយប្រទេសជប៉ុន ដែលអំពាវនាវឱ្យមានការលុបបំបាត់ អាវុធនុយក្លេអ៊ែរទាំងស្រុង ជាមួយនឹងការឆ្លើយតប ដោយបែងចែកពីសមាជិក អចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដូចដែលបានឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ ក្នុងការបោះឆ្នោតនេះប្រទេសចំនួន ១៥២ បានគាំទ្រដំណោះស្រាយនេះ ខណៈប្រទេសចំនួន ៤ រួមមានសមាជិកក្រុមប្រឹក្សាចិន និងរុស្ស៊ី បានប្រឆាំងនឹងដំណោះស្រាយនេះ...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ប្រទេសរុស្ស៊ី មិនខុសនោះទេ ចំពោះការបញ្ឈប់កិច្ចសន្ទនាផ្លូវការជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលបានធ្វើឱ្យមានការឈ្លានពានរបស់ខ្លួន។ លោក Peskov បានប្រាប់កម្មវិធីទូរទស្សន៍រុស្ស៊ីថា“ ជំហរឈ្លានពានរបស់ណាតូ មិនដែលជាការសម្ងាត់ឡើយ។ នេះគឺជាប្លុកមួយ ដែលត្រូវបានបង្កើតឡើង ប្រឆាំងនឹងប្រទេសរបស់យើង”។ លោកបានលើកឡើងថា“ គ្មានអ្វីគួរឱ្យភ័យខ្លាចកើតឡើងនោះទេ ប្រសិនបើយើងបោះបង់ទំនាក់ទំនងទាំងនេះប្រឆាំង...
មូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា នាវាចម្បាំងរុស្ស៊ី និងចិន បានធ្វើការល្បាតរួមគ្នាជាលើកដំបូង របស់ពួកគេនៅតំបន់ភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែតុលា ។ ក្រុងម៉ូស្គូ...