គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបរិហារទៅលើការវាយប្រហារដ៏សាហាវ មកលើមជ្ឈមណ្ឌលលាងឈាមថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ក្រោយពីក្រុងម៉ូស្គូ បានបង្កើនការវាយប្រហាររបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ។ការវាយប្រហារដោយឡែកមួយ បានវាយប្រហារមកលើរោងចក្រសំខាន់មួយ ដោយការវាយប្រហារទាំង២បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុង គៀវ...
បរទេស ៖ អ្នកនាំពាក្យក្រសួងការ បរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស បានបំផ្លាញកេរ្តិ៍ឈ្មោះ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC ដោយការទិញ “ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម” របស់ខ្លួនប្រឆាំងនឹង ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ។ យោងតាមសារព័ត៌មាន...
បរទេស៖ អ៊ុយក្រែនបានប្រើប្រាស់ ទូកគ្មានមនុស្សបើកល្បឿនលឿន វាយប្រហារលើនាវាយោធារុស្ស៊ីមួយទៀត ដែលអមដំណើរនាវាស៊ីវិលនៅសមុទ្រខ្មៅ ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធ និងបានកត់សម្គាល់ឧបទ្ទវហេតុបែបនេះ លើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម មន្ត្រីការពារជាតិម្នាក់បានអះអាងថា ឧបទ្ទវហេតុវាយប្រហារនៅពេលយប់ បានកើតឡើងនៅភាគនិរតីនៃសមុទ្រ ប៉ុន្តែបានបញ្ចប់ទៅដោយ បរាជ័យសម្រាប់ទីក្រុងគៀវ ខណៈដែលយោធារុស្ស៊ីបានរកឃើញ...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែត Sputnik កាលពីថ្ងៃអង្គារឲ្យដឹងថា ទីក្រុងមូស្គូ បានត្រៀមខ្លួនជាស្រេច ដើម្បីត្រលប់ទៅកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិវិញភ្លាមៗ នៅពេលដែលលក្ខខណ្ឌទាក់ទងនឹងប្រទេសរុស្ស៊ីត្រូវបានបំពេញ។ កាលពីព្រឹកថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានឲ្យដឹងថា សហរដ្ឋអាមេរិក បានមើលឃើញសញ្ញាដែលបង្ហាញថា ប្រទេសរុស្ស៊ី...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុង Minsk របស់ប្រទេសបេឡារុស្ស បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុង Warsaw (ប៉ូឡូញ) មិនបានបង្ហាញពីភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនថា ឧទ្ធម្ភាគចក្របេឡារុស្ស២គ្រឿងរបស់បេឡារុស្ស បានឆ្លងចូលទៅក្នុងដែនអាកាសប៉ូឡូញនោះទេ ដោយក្រសួងការពារជាតិ បានទទូចថា មិនមានការរំលោភបំពានបែបនេះកើតឡើងឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិបេឡារុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយកត់សម្គាល់ថា...
ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ចក្រភពអង់គ្លេស បានសម្រេចដាក់ទណ្ឌកម្មលើចៅក្រម និងរដ្ឋអាជ្ញារុស្ស៊ី ចំពោះតួនាទីរបស់ពួកគេ ដែលគេហៅថា ជា “ការផ្តន្ទាទោសដោយហេតុផលរឿងនយោបាយ” លើអ្នកនយោបាយប្រឆាំងរុស្ស៊ី គឺរូបលោក Vladimir Kara-Murza ដោយអំពាវនាវឱ្យមានការដោះលែង ជនជាតិអង់គ្លេសចំនួន២ររូប ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋឈ្មោះថា...
បរទេស៖ប្រេសិតពិសេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមីញនេះបានអះអាងថា មានសញ្ញាជាវិជ្ជមានដែរថារុស្សីទំនងជានឹងអាចវិលត្រឡប់មករក ការចរចាគ្នាឡើងវិញដើម្បីធ្វើឲ្យរស់ឡើងវិញនៃកិច្ចព្រម ព្រៀងគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ។ លោកស្រី Linda Thomas-Greenfield តំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបាន និយាយនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការធ្វើជា ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែសីហាថា៖យើងបានឃើញការចង្អុលបង្ហាញថា ពួកគេប្រហែលជាចាប់អារម្មណ៍ក្នុងការត្រលប់ទៅការពិភាក្សា ដូច្នេះ យើងនឹងរង់ចាំមើលថាតើវាកើតឡើងពិតប្រាកដឬយ៉ាងណា។ រំលឹកឡើងវិញដែរថារុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាដាច់ដោយឡែក ជាមួយប្រទេសតួគី និងអង្គការសហប្រជាជាតិអំពីគំនិតផ្តួចផ្តើមគ្រាប់ ធញ្ញជាតិសមុទ្រខ្មៅនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងខែកក្កដា ឆ្នាំ២០២២...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សីកាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសថា នាវា៣គ្រឿងនៃកងទ័ពជើងទឹក អ៊ុយក្រែនបានព្យាយាមក្នុង ការវាយប្រហារទៅលើនាវា ដឹកអ្នកដំណើរដែលសុទ្ធតែជនស៊ីវិល នៅក្នុងតំបន់សមុទ្រខ្មៅប៉ុន្តែត្រូវបានបាញ់ កំទេចដោយកងទ័ពជើងទឹករុស្សី។ យោងតាមការចេញផ្សាយរបស់ RT ហេតុការណ៍ដែលបានកើតឡើង នៅពាក់កណ្តាលយប់ដោយ កងកម្លាំងយោធាអ៊ុយក្រែន បានព្យាយាមក្នុងការវាយប្រហារ ដោយភេវរកម្មទៅលើនាវាដឹក អ្នកដំណើរជនស៊ីវិលរបស់រុស្សី ដែលកំពុងធ្វើដំណើរឆ្ពោះទៅច្រកសមុទ្រ Bosporus នៅក្នុងដែនសមុទ្រខ្មៅដោយប្រើប្រាស់ នាវាប្រយុទ្ធគ្មានមនុស្សចំនួន៣គ្រឿង។...
បរទេស៖ អ៊ុយក្រែន បានចាប់ផ្តើមការវាយលុកដ៏សន្ធឹករបស់ខ្លួនកាលពីដើមខែមិថុនា បន្ទាប់ពីបានពន្យារពេលយុទ្ធនាការម្តងហើយម្តងទៀត ជុំវិញការខ្វះខាតការផ្គត់ផ្គង់យោធាពីម្ចាស់ជំនួយរបស់លោកខាងលិច នៅក្នុងនោះអ៊ុយក្រេន បានបាត់បង់ទាហានជាង ២០០០០ នាក់ក្នុងអំឡុងពេលសមរភូមិក្នុងខែកក្កដា។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហាន ២០៨២៤នាក់ និងសម្ភារៈយោធាចំនួន ២២២៧ គ្រឿង ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក...
ម៉ូស្គូ៖ យោធាអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានប្រឈមនឹង បញ្ហាជាមួយនឹងប្រព័ន្ធទំនាក់ទំនង Starlink ដែលទទួលបានការ កោតសរសើរយ៉ាងខ្លាំង នាពេលកន្លងមក ហើយ តើមានអ្វីអាចនៅ ពីក្រោយបញ្ហានេះ? របាយការណ៍បានលេចឡើង ដែលបង្ហាញថា ផ្កាយរណប Starlink បានឈប់ ដំណើរ ការនៅ ក្នុងផ្នែកខ្លះ នៃតំបន់ជម្លោះអ៊ុយក្រែន ។...